Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

កីឡាករប្រដាសល់សកលជម្រើសជាតិកម្ពុជា៤រូបទៅប្រកួតជើងឯកពិភពលោកលើកដំបូង

Published on 01-12-2025 905 មើល

Facebook Twitter or X Instagram

កីឡាករប្រដាល់សកលជម្រើសជាតិកម្ពុជាចំនួន៤រូប គឺ សៅ រង្សី វី សុភ័ស ណាស្រេឌីនូវ អាន់វ៉ា និង រ៉ាចាពៅ អាប់ឌុលឡោះ ដឹកនាំដោយគ្រូបង្វឹក លោក ជ័យ ណារ៉ា បានទៅចូលរួមព្រឹត្តិការណ៍កីឡាប្រដាល់សកលជើងឯកពិភពលោកនៅក្រុងឌូបៃ ប្រទេសអារ៉ាប់រួមអ៊ីមីរ៉ាត់ ដែលប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥។


ក្នុងនោះកីឡាករ សៅ រង្សី ត្រូវប្រកួតក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម វី សុភ័ស ៦៥គីឡូក្រាម ណាស្រេឌីនូវ អាន់វ៉ា ៨០គីឡូក្រាម និង រ៉ាចាពៅ អាប់ឌុលឡោះ ៩២គីឡូក្រាម។

Uploaded image

ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាមានប្រសាសន៍ថា​ ឆ្នាំនេះជាឆ្នាំពិសេសដែលសហព័ន្ធកីឡាប្រដាល់សកលអន្តរជាតិរៀបចំឱ្យមានប្រាក់រង្វាន់ ហើយមានការចូលរួមទាំងអ្នកអាជីព និងមិនអាជីពទៀតផង។ នេះជាលើកទី១ហើយដែលកម្ពុជាបានចូលរួម ព្រោះជាព្រឹត្តិការណ៍កំពូល និងសម្បូរដោយអ្នកកីឡាឆ្នើមៗ។ ការចូលរួមនេះដែរ គឺជាឱកាសសម្រាប់កីឡាករកម្ពុជាស្រូបទាញបទពិសោធពីកីឡាករល្អទាំងនោះ ដើម្បីសម្រួចសមត្ថភាពខ្លួនឯងបន្ថែម ហើយក្រៅពីការប្រកួត ពួកគេក៏នឹងមានការហ្វឹកហាត់ និងប្រកួតមិត្តភាពដើម្បីសមបច្ចេកទេសនៅទីនោះមួយរយៈដែរ។

Uploaded image

ទាក់ទងទៅនឹងគោលដៅនៃការចូលរួមព្រឹត្តិការណ៍ពិភពលោកដ៏ធំនេះ ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ សង្កត់ធ្ងន់ថា លទ្ធផលឈ្នះចាញ់ ជារឿងមួយ តែអ្វីសំខាន់ គឺកូនក្រុមត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាព និងស្វែងរកឱកាសដើម្បីអភិវឌ្ឍខ្លួនបន្ថែមទៀត៕

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

4 ថ្ងៃមុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

6 ថ្ងៃមុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

1 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
125
Germany
49
France
47
Singapore
30
China
21
United Kingdom
15
Poland
9
Japan
9
Hong Kong
7
Brazil
6
Indonesia
6
India
4
South Korea
3
Belgium
2
The Netherlands
2
Taiwan
2
Switzerland
2
Norway
1
Cambodia
1
Jamaica
1
Canada
1
Kenya
1
Malaysia
1
Morocco
1
Argentina
1
Tunisia
1
Saudi Arabia
1
សរុប
349
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន