Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

វគ្គបំប៉នវិន័យ និងក្រមសីលធម៌ ពិតជាសំខាន់មុនចេញទៅស៊ីហ្គេមនៅថៃ

Published on 01-12-2025 1835 មើល

Facebook Twitter or X Instagram

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា រៀបចំ ជាវគ្គខ្លីមួយដើម្បីបំប៉នវិន័យនិងសីលធម៌នៃការត្រៀមលក្ខណៈចូលរួមការប្រកួតកីឡាស៊ីហ្គេមលើក៣៣ នៅឯប្រទេសថៃដែលនឹងចាប់ផ្តើមនៅថ្ងៃទី៩-២០ ខែធ្នូខាងមុខនេះ។ 


ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡាបានថ្លែងថា៖ នេះជាវគ្គមួយដែលបំប៉នស្មារតី បច្ចេកទេស ផ្នែកសុខភាពផ្លូវកាយនិងសុខភាពផ្លូវចិត្ត ហើយយើងក៍បានដាក់នូវវិធានការនិងវិន័យផ្សេងៗទៀត ដែលពាក់ព័ន្ធទៅនឹងសមត្ថភាពខ្ពស់ របស់កីឡាករកីឡាការិនី ដែលទទួលបានគោលការណ៍ពីថ្នាក់ដឹកនាំរួចហើយ។

Uploaded image

ឯកឧត្តមបន្តថាក៏បានដាស់តឿនទៅកាន់ប្រតិភូគ្រូបង្វឹកនូវយន្តការសំខាន់ៗ រួមមាន ការចូលរួមជាកិត្តិយសតំណាងមុខមាត់កម្ពុជា ការធានាឱ្យបាននូវសុខសុវត្ថិភាពពេលប្រកួត និងពេលត្រឡប់មកទឹកដីកំណើតវិញ។


 ជាពិសេសការជំរុញឱ្យអត្តពលិកដណ្តើមឱ្យបាននូវកិត្តិយសជូនជាតិក្នុងកាលៈទេសៈដ៏សំខាន់មួយនេះ។ 

ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣៣ នឹងចាប់ផ្តើមប្រកួតផ្លូវការពីថ្ងៃទី៩ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ក្នុងនោះម្ចាស់ផ្ទះថៃ បានដាក់៥០ប្រភេទកីឡា លើ៥៧៤វិញ្ញាសា ដើម្បីប្រជែងមេដាយ។

Uploaded image

គួបញ្ជាក់ផងដែរថា៖ ប្រតិភូគ្រូបង្វឹកអត្តពលិកទាំង ១២ប្រភេទកីឡាដែលបានចូលរួមវគ្គស្តីពីវិន័យនេះ រួមមាន អត្តពលកម្ម, ហែលទឹក, ជិះសេះ, គុនដាវ, ជឺជិតស៊ូ, បាល់ទាត់លើតុ, កីឡាអេឡិចត្រូនិក, ម៉ូតូទឹក, កាយសម្ព័ន្ធ, ឃីកបុកស៊ីង, ទ្រីយ៉ាត្លុង និង តេក្វាន់ដូ។ សិក្សារយៈពេល២ថ្ងៃ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ចាប់ពីថ្ងៃទី១-២ ខែធ្នូ ឆ្នាំ២០២៥ទើបបញ្ចប់៕

Uploaded image

អត្ថបទពាក់ព័ន្ធ

Daiichi Junior Cup 2026 បណ្តុះគ្រាប់ពូជបាល់ទាត់វ័យក្មេង ឆ្ពោះទៅកាន់ស្តង់ដារថ្មី

4 ម៉ោងមុន

កីឡាករកីឡាការិនី Pickleball លំដាប់ពិភពលោកមកពីជាង២០ប្រទេសចូលរួមការប្រកួតអន្តរជាតិ...

1 ថ្ងៃមុន

លោក គង់ ចាន់ធីណា អរគុណអ្នកគាំទ្រ ក្រោយហាប់គីដូកម្ពុជាឈ្នះមេដាយ ៣៥គ្រឿង

1 សប្តាហ៍មុន

ឯកឧត្តម វ៉ាត់ ចំរើន ចូលរួមពិធីក្រុងពាលីសាងសង់ពហុកីឡដ្ឋានថ្មី ខេត្តស្វាយរៀង

1 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
503
Singapore
64
China
46
Germany
44
France
37
United Kingdom
26
Cambodia
15
The Netherlands
13
Australia
7
South Korea
7
Brazil
5
Hong Kong
5
Sweden
5
Indonesia
5
Japan
5
Canada
4
Finland
4
Spain
3
New Zealand
3
South Africa
3
Bangladesh
3
Turkey
2
Vietnam
2
Ireland
2
Austria
2
Ukraine
2
Russia
2
Norway
2
Paraguay
1
Pakistan
1
Mauritius
1
Andorra
1
Moldova
1
Trinidad and Tobago
1
សរុប
840
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.