Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ខ្សែការពារ Odawara ថា ជាទំនួលខុសត្រូវរបស់ខ្លួនដែរដែលព្រះខ័នរាជស្វាយរៀងមិនអាចយកបាន៣ពិន្ទុពេញ

Published on 05-12-2025 1015 មើល

Facebook Twitter or X Instagram

ខ្សែការពារ Takashi Odawara ថ្លែងថា ការណ៍ដែលព្រះខ័នរាជស្វាយរៀងមិនអាចយកបាន៣ពិន្ទុពេញពីក្រុមម៉ាឡេស៊ី Johor Darul Ta'zim ក្នុងការប្រកួតជើងឯកក្លិបអាស៊ាន (ASEAN Club Championship) ក៏ជាផ្នែកមួយនៃការទទួលខុសត្រូវរបស់គេដែរ។


កីឡាករជនជាតិជប៉ុនថ្លែងបែបនេះ បន្ទាប់ពីក្រុមជើងឯកលីគកំពូលកម្ពុជាស្មើក្រុមជើងឯកលីគកំពូលម៉ាឡេស៊ី ២ទល់នឹង២ ក្នុងការប្រកួតនាពហុកីឡដ្ឋានជាតិមរតកតេជោ នៅរាត្រីថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ។ 

Uploaded image

ក្រុមព្រះខ័នរាជស្វាយរៀងបាននាំមុខ២ទល់នឹង០ដោយខ្សែបម្រើប្រេស៊ីល Christian Rodriguez ក្នុងនាទី២៩ និងមិន រតនៈ នាទី៣៧។ ប៉ុន្តែក្រោយពីការផ្លាស់ប្ដូរ Odawara នាទី៨៦ និង Christian នាទី៨៧ ដោយសារបញ្ហារបួស អ្នកគាំទ្រហាក់បានមើលឃើញពីបម្រែបម្រួលយ៉ាងខ្លាំងនៃការប្រកួត ដោយក្រុម Johor បានកើនការគ្រប់គ្រងជាបន្តបន្ទាប់ រហូតមានឱកាសវាយបកបាន២គ្រាប់មកវិញដោយខ្សែការពារអូស្ត្រាលី Shane Lowry នាទី៩០+២ និងខ្សែការពារម៉ាឡេស៊ី La'Vere Corbin-Ong នាទី៩០+៦ ខណៈវេលាបន្ថែមក្នុងវគ្គទី២នោះ មានដល់ទៅ៨នាទី។


ក្រោយចប់ការប្រកួត ខ្សែការពារ Odawara បាននិយាយថា "៖ សូមអរគុណចំពោះការគាំទ្រ Svay Rieng FC និងអ្នកគាំទ្របាល់ទាត់កម្ពុជាទាំងអស់ក្នុងការប្រកួតកាលពីម្សិលមិញ។

លទ្ធផលមិនមែនជាអ្វីដែលយើងចង់បាននោះទេ។ ១០០ភាគរយ យើងបានខាតបង់ពិន្ទុ ហើយយើងសមនឹងទទួលបានច្រើនជាងនេះ។

Uploaded image

ខ្ញុំបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតថា យើងអាចលេងទល់នឹងពួកគេប្រកបដោយទំនុកចិត្ត។ យើងបានបង្ហាញឱ្យឃើញរហូតដល់យើងរបូតគ្រាប់បាល់។

ដូចដែលអ្នកអាចឃើញហើយថា មិនមានភាពខុសគ្នាច្រើននោះក្រុមទាំង២។ អ្នកគាំទ្របាល់ទាត់កម្ពុជាត្រូវដឹងថាកម្រិតនៃក្លឹបរបស់យើងឥឡូវនេះខ្ពស់ជាងអ្វីដែលអ្នកគិត។


ខ្ញុំបានឃើញការបង្ហោះជាច្រើនដូចជារូបភាពខាងក្រោម ប៉ុន្តែតាមពិតទៅ ខ្ញុំមានអារម្មណ៍ថាខ្ញុំមិនអាចលេងរហូតដល់ចប់បានទេ ដូច្នេះខ្ញុំមិនអាចជួយយក៣ពិន្ទុបានទេ ខ្ញុំមានអារម្មណ៍ថា មានទំនួលខុសត្រូវមួយចំពោះរឿងនេះ។ យើងត្រូវតែពង្រឹងសមត្ថភាពដើម្បីសម្រេចបានអ្វីៗនាដំណាច់រដូវកាល។

សូមអរគុណសម្រាប់ការមកទស្សនារបស់អ្នកដែលបានគាំទ្រយើងនៅពហុកីឡដ្ឋានកាលពីម្សិលមិញ។ ក្រោយចប់ការប្រកួត៣លើកក្នុងពូល B ព្រះខ័នរាជស្វាយរៀងឈរលេខ៣ ដោយមាន៤ពិន្ទុ ខណៈ Johor Darul Ta'zim ស្ថិតនៅកំពូលតារាងមាន៧ពិន្ទុ៕

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

4 ថ្ងៃមុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

6 ថ្ងៃមុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

1 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
125
Germany
49
France
47
Singapore
30
China
21
United Kingdom
15
Poland
9
Japan
9
Hong Kong
7
Brazil
6
Indonesia
6
India
4
South Korea
3
Belgium
2
The Netherlands
2
Taiwan
2
Switzerland
2
Norway
1
Cambodia
1
Jamaica
1
Canada
1
Kenya
1
Malaysia
1
Morocco
1
Argentina
1
Tunisia
1
Saudi Arabia
1
សរុប
349
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន