Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

សម្ដេចតេជោ ហ៊ុន សែន៖ សូមកីឡាករ-កីឡាការិនី ដែលទៅចូលរួមការប្រកួតកីឡាស៊ីហ្គេម នៅថៃ សូមចូលរួមការប្រកួតជាធម្មតា

Published on 08-12-2025 1645 មើល

Facebook Twitter or X Instagram

សូមកីឡាករ-កីឡាការិនី ដែលទៅចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ សូមចូលរួមការប្រកួតជាធម្មតា។ នេះគឺជាប្រសាសន៍ផ្ដាំផ្ញើរបស់  សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែធ្នូនេះ បន្ទាប់ពីមានការផ្ទុះអាវុធមកលើបូរណភាពទឹកដីកម្ពុជា រយៈពេល ២ថ្ងៃចុងក្រោយ។


ក្រៅពីការណែនាំដល់មេបញ្ជាការគ្រប់ជាន់ថ្នាក់ និងមានការអប់រំ ដល់បងប្អូននាយទាហាន ពលទាហាន អោយយល់ដឹងគ្រប់ៗគ្នា អំពីបន្ទាត់ក្រហមដែលត្រូវតបត បានកំណត់រួចហើយ និងការណែនាំដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវខិតខំជួយដល់ប្រជាជនដែលភៀសសឹកចេញពីតំបន់គ្រោះថ្នាក់មកកាន់តំបន់សុវត្ថិភាព សម្ដេចក៏បានលុបចោលកម្មវិធីការងារផ្សេងៗ ដើម្បីចូលរួមជាមួយ  នាយករដ្ឋមន្ដ្រីនៃកម្ពុជា បញ្ជាលើកម្លាំងប្រដាប់អាវុធទប់ទល់ជាមួយការឈ្លានពាន។ ជាមួយគ្នានេះដែរ សម្ដេចក៏បានស្នើសុំការយោគយល់ពីភ្ញៀវជាតិ និងអន្ដរជាតិ ដែលមិនអាចជួបសម្ដេចបាន។

Uploaded image

យ៉ាងណាមិញសម្ដេចតេជោ ហ៊ុន សែន បានផ្ដាំផ្ញើដល់កីឡាករ-កីឡាការិនី ដែលត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ចូលរួមការប្រកួតជាធម្មតា។ ចំពោះការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៥ គ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី៩-២០ ខែធ្នូ ដោយកម្ពុជា បានបញ្ជូនអត្តពលិក ១២ប្រភេទកីឡា ទៅចូលរួម គឺមានកីឡាអត្តពលកម្ម, ហែលទឹក, តេក្វាន់ដូ WT, ជឺជីតស៊ូ,  បាល់ទាត់លើតុ, កាយសម្ព័ន្ធ, ជិះសេះ, គុនដាវ, ឃីកបុកស៊ីង, ម៉ូតូទឹក, ទ្រីយ៉ាត្លុង និងកីឡាអេឡិចត្រូនិក ដែលមានប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីសរុប ១៣៧នាក់៕

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

4 ថ្ងៃមុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

6 ថ្ងៃមុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

1 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
125
Germany
50
France
47
Singapore
30
China
21
United Kingdom
15
Poland
9
Japan
9
Hong Kong
7
Brazil
6
Indonesia
6
India
4
South Korea
3
Belgium
2
The Netherlands
2
Taiwan
2
Switzerland
2
Norway
1
Cambodia
1
Jamaica
1
Canada
1
Kenya
1
Malaysia
1
Morocco
1
Argentina
1
Tunisia
1
Saudi Arabia
1
សរុប
350
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន