Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ចលនាអូឡាំពិកកសាងពិភពលោកឱ្យកាន់តែស្រស់បំព្រង និងមានសន្តិភាពតាមរយៈកីឡា

Published on 11-12-2025 1391 មើល

Facebook Twitter or X Instagram

សិស្សានុសិស្សជាង១០០នាក់នៃវិទ្យាល័យជាស៊ីមសាមគ្គីបានចូលរួមទទួលចំណេះដឹងពីប្រវត្តិចលនាអូឡាំពិកដែលត្រូវបានចែករំលែកដោយគ្រូឧទ្ទេសពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅព្រឹកថ្ងៃពុធ ទី១០ ខែធ្នូ ឆ្នាំ២០២៥។ 

Uploaded image

ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សា NOCC និង ជាគ្រូឧទ្ទេសមានប្រសាសន៍ថា កម្មវិធីនេះបានបង្ហាញដល់សិស្សានុសិស្សពីគុណតម្លៃនៃចលនាអូឡាំពិក និងប្រវត្តិនៃចលនាអូឡាំពិកតាំងពីសម័យក្រិកបុរាណដល់បច្ចុប្បន្ន។ ក្នុងនោះ​ ចក្ខុវិស័យនៃចលនាអូឡាំពិក គឺការកសាងពិភពលោកឱ្យកាន់តែស្រស់បំព្រងប្រកបដោយសន្តិភាពតាមរយៈកីឡា។ 

Uploaded image

ឯកឧត្ដមដែលជាគ្រូឧទ្ទេសលម្អិតបែបនេះ "៖ តាំងពីចលនាអូឡាំពិកសម័យបុរាណក្នុងចក្រភពក្រិក តម្រូវឱ្យរដ្ឋទាំងអស់ដែលមានសង្គ្រាម និងកំពុងមានសង្គ្រាមត្រូវរៀបចំបទឈប់បាញ់រយៈពេលមួយខែ ដើម្បីឱ្យអត្តពលិកចូលរួមប្រកបដោយសុវត្ថិភាព និងសន្តិភាព។ ចំពោះគុណតម្លៃបទឈប់បាញ់ និងគុណតម្លៃអូឡាំពិកសម័យបុរាណត្រូវបានអនុវត្តដល់បច្ចុប្បន្ន ទាំងក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក អាស៊ីហ្គេម និងស៊ីហ្គេម តែងតែទទួលយក និងអនុវត្តនូវគុណតម្លៃនេះ។ ជាក់ស្ដែងកាលកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ក៏មានបាវចនា កីឡារស់ក្នុងសន្តិភាព។"

Uploaded image

ប៉ុន្តែដោយឡែក ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ បានបង្ហាញភាពសោកស្ដាយចំពោះថៃដែលជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម២០២៥ មិនបានគោរពដល់ចក្ខុវិស័យនៃចលនាអូឡាំពិក តាមរយៈការឈ្លានពានកម្ពុជា។

Uploaded image

បន្ទាប់ពីការចែករំលែកបទពិសោធ ពីចំណេះដឹងនានា សិស្សានុសិស្សក៏បានចូលរួមលេងកីឡាផ្សេងៗជាមួយគ្នាដែលរៀបចំឡើងដោយក្រុមការងារគណៈកម្មាធិការអូឡាំពិកកម្ពុជា។ ចំណែកសិស្សានុសិស្សវិទ្យាល័យ ជាស៊ីមសាមគ្គី បានបង្ហាញការសាទរដែលបានចូលរួមកម្មវិធីចែករំលែកពីគុណតម្លៃ និងចលនាអូឡាំពិក និងបានធ្វើឱ្យពួកគេបានដឹងកាន់តែច្បាស់ពីនិយមន័យកីឡា៕

Uploaded image


អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

4 ថ្ងៃមុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

6 ថ្ងៃមុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

1 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
125
Germany
50
France
47
Singapore
30
China
21
United Kingdom
15
Poland
9
Japan
9
Hong Kong
7
Brazil
6
Indonesia
6
India
4
South Korea
3
Belgium
2
The Netherlands
2
Taiwan
2
Switzerland
2
Norway
1
Cambodia
1
Jamaica
1
Canada
1
Kenya
1
Malaysia
1
Morocco
1
Argentina
1
Tunisia
1
Saudi Arabia
1
សរុប
350
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន