Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ប្រដាល់សកលជើងឯកថ្នាក់ជាតិ ជោគជ័យទាំងបរិមាណ គុណផលបច្ចេកទេស និងមូលនិធិសប្បុរសធម៌

Published on 27-12-2025 1001 មើល

Facebook Twitter or X Instagram

ការប្រកួតកីឡាប្រដាល់សកកលជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ បានបញ្ចប់ហើយ ក្រោយដំណើរការប្រកួតរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៦ ខែធ្នូ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយទទួលបានជោគជ័យដ៏ត្រចះត្រចង់ ទាំងបរិមាណចូលរួម គុណផលបច្ចេកទេស និងមូលនិធិសប្បុរសធម៌។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា។

Uploaded image

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបិទបញ្ចប់ការប្រកួតប្រចាំឆ្នាំនេះ ឯកឧត្តមថា ឆ្នាំនេះ កើនទាំងបរិមាណកីឡាករ-កីឡាការិនី និងសមាគម/ក្លិបចូលរួម បើទោះបីមានកីឡាករ-កីឡាការិនី និងក្លិបមួយចំនួន នៅតាមព្រំដែន បានខកខានការចូលរួម ព្រោះត្រូវភៀសសឹក ដោយសារសង្គ្រាមថៃឈ្លានពានយ៉ាងណាក្ដី។ បែបនេះក្ដី ឯកឧត្តមក៏សង្ឃឹមថា ពួកគេនឹងសុខសុវត្ថិភាព ហើយបន្ដសកម្មភាពកីឡា ដើម្បីត្រៀមការប្រកួតនាឆ្នាំក្រោយទៀតផងដែរ។

Uploaded image

ឯកឧត្តមបន្ដទៀតថា «ចំពោះគុណភាពការប្រកួតឆ្នាំនេះ យើងសង្កេតឃើញថា កីឡាករ-កីឡាការិនីទាំងអស់ បានបង្ហាញនូវគុណផលយ៉ាងល្អ និងមានការរីកចម្រើន បើយើងធៀបនឹងឆ្នាំមុន ក្នុងនោះតាមរយៈការទស្សនាវគ្គផ្ដាច់ព្រ័ត្រ ពួកគាត់មានការប្រកួតស្វិតស្វាញមែនទែន មិនមែនជម្រើសជាតិទេ ដែលឈ្នះមេដាយ គឺកីឡាករតាមបណ្ដាក្លិបក៏ឈ្នះមេដាយផងដែរ ដែលនេះសបញ្ជាក់ពីសមិទ្ធផលរីកចម្រើននៃការអភិវឌ្ឍកីឡាប្រដាល់សកលនៅកម្ពុជា»។

Uploaded image

អ្វីដែលគួរចាប់អារម្មណ៍ទៀតនោះ គឺការបញ្ជូលវិញ្ញាសាថ្នាលលើកដំបូង មិនត្រឹមមានការចូលរួមយ៉ាងផុលផុលនោះទេ កីឡាករថ្នាល ក៏បានបង្ហាញសមត្ថភាព និងបច្ចេកទេសដ៏ទាក់ទាញផងដែរ ។ ដូច្នេះស្របតាមគោលការណ៍របស់សហព័ន្ធ និងក្រសួងអប់រំ ម្ចាស់ជ័យលាភីពីលេខ១ ដល់លេខ៣ សហព័ន្ធនឹងធ្វើការប្រជុំដើម្បីពិនិត្យបេក្ខភាពប្រមូលផ្ដុំជម្រើសជាតិនាឆ្នាំក្រោយ ហើយឯកឧត្តមសង្ឃឹមថា ម្ចាស់មេដាយទាំងអស់ នឹងក្លាយជាធនធានជម្រើសជាតិ ដើម្បីសម្រួចសមត្ថភាព និងបច្ចេកទេសត្រៀមការប្រកួតអន្ដរជាតិ ពិសេសការប្រកួតកីឡាអាស៊ី និងកីឡាក្នុងសាលអាស៊ី នាឆ្នាំ២០២៦។

Uploaded image

ដោយឡែកមូលនិធិប្រដាល់សកល ដែលសហព័ន្ធបានបង្កើតសម្រាប់ជួយជនភៀសសឹក ក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរ ដោយគិតត្រឹមថ្ងៃបិទបញ្ចប់កាលពីម្សិលមិញ សហព័ន្ធកៀរគរបានថវិកាសរុប ១២លានរៀល ពីមូលនិធិ និងការលក់អាវ។ នេះគឺជាចំនួនលើសពីការរំពឹងទុក ដែលសហព័ន្ធគ្រោងត្រឹម ១០លានរៀល ហើយសហព័ន្ធនឹងប្រើមូលនិធិនេះ រៀបចំជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ សម្រាប់ជួយដល់ជនភៀសសឹក តាមរយៈគណៈគ្រប់គ្រងខេត្ដឧត្តរមានជ័យ និងមួយផ្នែកសម្រាប់ជួយដល់វីរកងទ័ពជួរមុខ នាពេលឆាប់ៗខាងមុខ។

Uploaded image

គួរដឹងថា ការប្រកួតកីឡាប្រដាល់សកលជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ មានកីឡាករ-កីឡាការិនី ១៤២នាក់ មកពី ២៣សមាគម/ក្លិបចូលរួម ដោយប្រកួតលើ ១៣ប្រភេទទម្ងន់។ ជាលទ្ធផលក្រសួងការពារជាតិ ឈ្នះមេដាយច្រើនជាងគេសរុប ៦គ្រឿង(មាស ៤ ប្រាក់ ១ និងសំរឹទ្ធ ១), ក្រសួងមហាផ្ទៃ ឈរលេខ២ ឈ្នះមេដាយសរុប ៧គ្រឿង (មាស ៤ និងសំរឹទ្ធ ៣), ក្លិបតាឡីដំរីមានរិទ្ធ ឈរលេខ៣ ឈ្នះមេដាយ ៣គ្រឿង (មាស ១ ប្រាក់ ១ និងសំរឹទ្ធ ១), ក្លិបតាអាសំអុន និងក្លិបពន្លឺថ្មីកីឡា ឈរលេខ៤ និងលេខ៥ ឈ្នះមេដាយមាស ១ និងសំរឹទ្ធ ១ ដូចគ្នា គ្រាដែលក្លិបវិបុលដារិទ្ធខណ្ឌពោធិ៍៍សែនជ័យ និងក្លិបបញ្ជាការដ្ឋានកាំភ្លើងធំឈ្នះមេដាយមាស ១គ្រឿងដូចគ្នា។ ក្រៅពីនេះ ក្លិបជាច្រើនទៀត ក៏បានឈ្នះមេដាយប្រាក់ និងសំរឹទ្ធ ផងដែរ៕

អត្ថបទពាក់ព័ន្ធ

Daiichi Junior Cup 2026 បណ្តុះគ្រាប់ពូជបាល់ទាត់វ័យក្មេង ឆ្ពោះទៅកាន់ស្តង់ដារថ្មី

3 ម៉ោងមុន

កីឡាករកីឡាការិនី Pickleball លំដាប់ពិភពលោកមកពីជាង២០ប្រទេសចូលរួមការប្រកួតអន្តរជាតិ...

1 ថ្ងៃមុន

លោក គង់ ចាន់ធីណា អរគុណអ្នកគាំទ្រ ក្រោយហាប់គីដូកម្ពុជាឈ្នះមេដាយ ៣៥គ្រឿង

1 សប្តាហ៍មុន

ឯកឧត្តម វ៉ាត់ ចំរើន ចូលរួមពិធីក្រុងពាលីសាងសង់ពហុកីឡដ្ឋានថ្មី ខេត្តស្វាយរៀង

1 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
489
Singapore
60
China
46
Germany
42
France
35
United Kingdom
25
Cambodia
14
The Netherlands
10
South Korea
7
Australia
6
Indonesia
5
Japan
5
Hong Kong
5
Canada
4
Finland
4
Sweden
4
Spain
3
Brazil
3
Bangladesh
3
South Africa
3
New Zealand
3
Russia
2
Austria
2
Ukraine
2
Norway
2
Ireland
2
Vietnam
2
Andorra
1
Mauritius
1
Trinidad and Tobago
1
Belgium
1
Malaysia
1
Taiwan
1
Turkey
1
សរុប
805
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.