Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

កម្ពុជានឹងរៀបចំព្រឹត្តិការណ៍គុនខ្មែរ ជើងឯកពិភពលោក ក្នុងក្រុងព្រះសីហនុ ចុងឆ្នាំនេះ

Published on 19-11-2025 1005 មើល

Facebook Twitter or X Instagram

ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ម្សិលមិញនេះ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអញ្ចើញដឹកនាំកិច្ចប្រជុំជាមួយនឹង រដ្ឋបាលខេត្តព្រះសីហនុ  ដើម្បីត្រៀមលក្ខណៈរៀបចំ ការប្រកួតកីឡាប្រដាល់គុនខ្មែរ ជើងឯកពិភពលោក ដែលគ្រោងនឹងធ្វើឡើងពីថ្ងៃទី១៧-២០ ខែធ្នូ ឆ្នាំ២០២៥ ។

Uploaded image

ព្រឹត្តិការណ៍នេះ នឹងមានប្រតិភូ និងប្រទេសដែលចូលរួមមាន២៨ប្រទេស ដែលបានបញ្ជាក់ពីការចូលរួមរបស់ខ្លួន និងអាចនឹងកើនឡើងច្រើនជាង៣០ប្រទេសមកពីទ្វីបអាស៊ី អឺរ៉ុប អាមេរិក អូសេអានី និងអាហ្វ្រិក។ ខណៈដែរព្រឹត្តិការណ៍នេះបានរៀបចំឡើងក្រោមកិច្ចគាំទ្ររបស់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ក្រសួងអប់រំយុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិក។

Uploaded image

នេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏អស្ចារ្យថ្មីមួយទៀត សម្រាប់សហព័ន្ធ គុនខ្មែរអន្តរជាតិ ក្នុងការរៀបចំព្រឹត្តិការណ៍ពិភពលោកដ៏មានសក្តានុពល និងវិសាលភាពដ៏ធំធេងមួយដែលកើតមានឡើងក្នុងយុគសម័យតេជោធិបតីសន្តិភាពនាពេលនេះ។

Uploaded image

ចំពោះកម្មវិធីប្រកួតគ្រោងនឹងរៀបចំកម្មវិធីបើកនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ អមដោយការសម្តែងសិល្បៈរបាំ ចម្រៀង និងការសម្តែងក្បាច់គុនបុរាណខ្មែរផងដែរ ការប្រកួតលក្ខណៈស្ម័គ្រចិត្ត ពេញវ័យវគ្គជម្រុះ និងការប្រកួតអាជីពកម្រិតខ្ពស់ដណ្ដើមខ្សែក្រវាត់ជើងឯកគុនខ្មែរពិភពលោក២គូរៀងរាល់ថ្ងៃ (សរុប៨គូ) ដោយកីឡាករជួរមុខកម្រិតខ្ពស់របស់កម្ពុជា៨នាក់ប្រកួតជាមួយកីឡាករអាជីពកម្រិតខ្ពស់ៗមកពីបណ្តាប្រទេសនានា៕

Uploaded image


អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

4 ថ្ងៃមុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

6 ថ្ងៃមុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

1 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
142
Germany
52
France
48
Singapore
34
China
27
United Kingdom
16
Poland
10
Hong Kong
9
Japan
9
Brazil
6
Indonesia
6
India
4
South Korea
3
The Netherlands
3
Belgium
2
Taiwan
2
Switzerland
2
Norway
1
Cambodia
1
Jamaica
1
Canada
1
Kenya
1
Malaysia
1
Morocco
1
Argentina
1
Tunisia
1
Saudi Arabia
1
សរុប
385
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន