Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ការប្រកួតតេក្វាន់ដូ Hope International Open ជាឱកាសពង្រឹងសមត្ថភាពយុវជន និងកិច្ចសហប្រតិបត្តិការក្នុងតំបន់

Published on 09-01-2026 845 មើល

Facebook Twitter or X Instagram

ព្រឹត្តិការណ៍កីឡាតេក្វាន់ដូអន្ដរជាតិ Hope International Open Taekwondo Championships 2026  បានបើកដំណើរការជាផ្លូវការហើយនាសាលប៊ូយ៉ុង នៃពហុកីឡដ្ឋានជាតិអូឡាំពិក នាព្រឹកថ្ងៃសុក្រ ទី៩ ខែមករា ឆ្នាំ២០២៦។


ពិធីបើកនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដម  វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និង កីឡា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា និងជា  ប្រធានខេមរសហព័ន្ធតេក្វាន់ដូ និងឯកឧត្ដម Kim Chang Yong ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា។

Uploaded image

ព្រឹត្តិការណ៍កម្រិតយុវជនដ៏ធំនេះ មាន  កីឡាករ-កីឡាការិនី  ចូលរួមសរុប ៥៦០នាក់ មកពី៤២ ក្លិប។ ក្នុងនោះមានមីយ៉ាន់ម៉ា ៤ ក្លិប, សិង្ហបុរី ១ ក្លិប, វៀតណាម ១ ក្លិប, ម៉ាឡេស៊ី ១ ក្លិប, កូរ៉េខាងត្បូង ១ក្លិប និងកម្ពុជា ៣៤ ក្លិប ដែលប្រកួតលើវិញ្ញាសាសរុបចំនួន ២០៦ វិញ្ញាសា ។ 

Uploaded image

បើតាមរបាយការណ៍ពីលោក យីវ វណ្ណឌី ប្រធានគណៈកម្មាធិការរៀបចំការប្រកួត បានថ្លែងថា ព្រឹត្តិការណ៍នេះផ្ដោតលើ យុវជនថ្នាល ចាប់ពីអាយុ ៥ឆ្នាំឡើងទៅរហូតដល់អាយុលើសពី ១៨ឆ្នាំ ដែលជាឱកាសល្អសម្រាប់ កម្ពុជា ក្នុងសម្រួចធនធានឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី នាឆ្នាំ២០៣១។

Uploaded image

ជាមួយគ្នានេះដែរ  ឯកឧត្ដម  វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការប្រកួតប៉ុណ្ណោះទេ តែក៏ជាការផ្លាស់ប្ដូរបច្ចេកទេស ចំណេះដឹង និងកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ ក៏ដូចជាពង្រឹងសមត្ថភាព យុវជនដើម្បីត្រៀមព្រឹត្តិការណ៍ផ្សេងៗ  ជាពិសេសការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០៣១។  ឆ្លៀតក្នុងឱកាសនោះដែរ   ឯកឧត្ដម វ៉ាត់ ចំរើន ក៏បានអរគុណដល់ ស្ថានទូតសារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា ដែលតែងតែបានគាំទ្រជាបន្ដបន្ទាប់ និងកិច្ចសហប្រតិបត្តិការដ៏មានតម្លៃ ក្នុងការអភិវឌ្ឍតេក្វាន់ដូនៅកម្ពុជា។

Uploaded image

ចំណែក  ឯកឧត្ដម Kim Chang Yong  ឯកអគ្គរដ្ឋទូត សាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា បានមានប្រសាសន៍ថា ការប្រកួតជាលក្ខណអន្ដរជាតិលើកដំបូងនេះ គឺជាលទ្ធផល នៃ ការខិតខំប្រឹងប្រែងអស់រយៈពេល ១០ ឆ្នាំ នៃការបង្កើតព្រឹត្តិការណ៍ប្រកួតអន្ដរក្លិបនៅកម្ពុជា តាំងពីឆ្នាំ២០១៥ រហូតដល់បច្ចុប្បន្ន ដើម្បីស្វែងរក  កីឡាករ កីឡាការិនីល្អៗ នៅកម្ពុជា និងចូលរួមការប្រកួតអន្ដរជាតិនានា។ ឯកឧត្ដម  សង្ឃឹមថា ការបើកទំព័រថ្មី នៃ ព្រឹត្តិការណ៍ Hope International Open Taekwondo Championship លើកដំបូងនេះ នឹងក្លាយជាឱកាសថ្មីមួយទៀត ដើម្បីបណ្ដុះធនធានយុវជនបន្ដវេនត្រៀម កីឡាយុវជនអាស៊ី ឆ្នាំ២០៣១ នៅកម្ពុជា៕

Uploaded image


អត្ថបទពាក់ព័ន្ធ

Daiichi Junior Cup 2026 បណ្តុះគ្រាប់ពូជបាល់ទាត់វ័យក្មេង ឆ្ពោះទៅកាន់ស្តង់ដារថ្មី

3 ម៉ោងមុន

កីឡាករកីឡាការិនី Pickleball លំដាប់ពិភពលោកមកពីជាង២០ប្រទេសចូលរួមការប្រកួតអន្តរជាតិ...

1 ថ្ងៃមុន

លោក គង់ ចាន់ធីណា អរគុណអ្នកគាំទ្រ ក្រោយហាប់គីដូកម្ពុជាឈ្នះមេដាយ ៣៥គ្រឿង

1 សប្តាហ៍មុន

ឯកឧត្តម វ៉ាត់ ចំរើន ចូលរួមពិធីក្រុងពាលីសាងសង់ពហុកីឡដ្ឋានថ្មី ខេត្តស្វាយរៀង

1 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
490
Singapore
60
China
46
Germany
42
France
35
United Kingdom
25
Cambodia
14
The Netherlands
10
South Korea
7
Australia
6
Indonesia
5
Japan
5
Hong Kong
5
Canada
4
Finland
4
Sweden
4
Spain
3
Brazil
3
Bangladesh
3
South Africa
3
New Zealand
3
Russia
2
Austria
2
Ukraine
2
Norway
2
Ireland
2
Vietnam
2
Andorra
1
Mauritius
1
Trinidad and Tobago
1
Belgium
1
Malaysia
1
Taiwan
1
Turkey
1
សរុប
806
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.