Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ជ័យលាភីជើងឯកថ្នាក់ជាតិការប្រកួតកីឡាសីដក់ និងសីមេលោងកម្ពុជាមានឱកាសច្រើនបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍អន្តរជាតិ

Published on 15-01-2026 1836 មើល

Facebook Twitter or X Instagram

កញ្ញា សួង ចាន់តូរ៉ាទី អគ្គលេខាធិការ សហព័ន្ធកីឡាសីដក់ និងសីមេលោងកម្ពុជា បានឱ្យដឹងថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ នឹងរៀបចំនៅពហុកីឡដ្ឋានមរតកតេជោរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១៧ដល់១៨ ខែ មករា ឆ្នាំ២០២៦។

Uploaded image

កញ្ញា អគ្គលេខាធិការ បានគូសបញ្ជាក់ទៀតថា សម្រាប់វិញ្ញាសាដែលសហព័ន្ធបានដាក់ឱ្យប្រកួតប្រជែងរយៈពេល២ថ្ងៃនេះ មិនខុសពីការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំមុនឡើយ។ពោលសហព័ន្ធនៅថែរក្សាវិញ្ញាសាប្រកួតដដែល ក្នុងនោះមានវិញ្ញាសា ប្រកួត៣នាក់ទល់៣នាក់បុរស ២នាក់ទល់២នាក់បុរសនិង២នាក់ទល់២នារី។  

Uploaded image

អគ្គលេខាធិការសហព័ន្ធខាងលើ បានរំលេចទៀតថា ការប្រកួតប្រជែងកម្រិតបច្ចេកទេសខ្ពស់បំផុតថ្នាក់ជាតិមួយនេះជាការស្វែងរកធនធានឆ្នើមៗ ដើម្បីត្រៀមប្រមូលផ្តុំក្នុងក្រុមជម្រើសជាតិ ឆ្នាំ២០២៦ សម្រាប់ត្រៀមការប្រកួតអន្តរជាតិនានា នាពេលខាងមុខ ក្នុងឆ្នាំ២០២៦ ដូចជាការប្រកួតកម្រិតអាស៊ី នៅប្រទេសជប៉ុន  និងប្រកួតអន្តរជាតិនៅម៉ាឡេស៊ីជាដើម។ 

Uploaded image

បន្ថែមពីលើនេះ កញ្ញាអគ្គលេខាធិការក៏បានបង្ហាញក្តីរីករាយផងដែរ ចំពោះការចូលរួមពីក្លឹបថ្មីមួយបន្ថែមទៀត ដែលទើបនឹងបណ្តុះបណ្តាលលើប្រភេទកីឡាសីដក់ នៅក្នុងសាលារៀន ហើយឃើញបែបនេះ គ្រូបង្វឹកសហព័ន្ធក៏បានទៅហ្វឹកហាត់ជំនាញកីឡានេះជូនដល់ពួកគាត់ ត្រៀមចូលរួមប្រកួតថ្នាក់ជាតិ ឆ្នាំនេះផងដែរ។ សមាគមក្លឹបចូលរួម រួមមាន៖ សមាគមកីឡាសីដក់ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ មជ្ឈមណ្ឌលកងយោធពលខេមរភូមិន្ទ ក្លឹបបានលុង ក្លឹបកំពង់ហ្លួង ក្លឹបយុវខេមរាជាដើម៕

Uploaded imageUploaded imageUploaded image


អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

4 ថ្ងៃមុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

6 ថ្ងៃមុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

1 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
110
Germany
49
France
44
Singapore
25
China
20
United Kingdom
12
Japan
9
Poland
9
Hong Kong
7
Brazil
5
Indonesia
5
India
4
South Korea
3
The Netherlands
2
Belgium
1
Norway
1
Cambodia
1
Taiwan
1
Jamaica
1
Canada
1
Kenya
1
Malaysia
1
Morocco
1
Argentina
1
សរុប
314
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន