Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

Forbes ដាក់ទិវារត់ប្រណាំងចក្រភពអង្គរជាគោលដៅម៉ារ៉ាតុងទាក់ទាញបំផុតទាំង១២ក្នុងលោក ឆ្នាំ២០២៦

Published on 21-01-2026 995 មើល

Facebook Twitter or X Instagram

ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ ឬ Angkor Empire Marathon ដ៏ធំរបស់កម្ពុជាត្រូវបានទស្សនាវដ្ដី Forbes ដ៏ល្បីល្បាញលោកជ្រើសរើសជាគោលដៅដ៏ទាក់ទាញបំផុតក្នុងចំណោមព្រឹត្តិការណ៍ម៉ារ៉ាតុងអន្តរជាតិធំៗចំនួន១២ទូទាំងពិភពលោកប្រចាំឆ្នាំ២០២៦។

Uploaded image

សារព័ត៌មានមានមូលដ្ឋាននៅសហរដ្ឋអាមេរិកមួយនេះបានរៀបរាប់ថា ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ ជាព្រឹត្តិការណ៍ដ៏ល្អឯក ដែលប្រព្រឹត្តទៅនៅតំបន់អង្គរដ៏ល្បីល្បាញរបស់ខ្មែរ ដោយរត់ឆ្លងកាត់វាលស្រែ ភូមិឋានប្រកបដោយសោភ័ណភាព និងប្រាសាទបុរាណដ៏ស្រស់ស្អាតចំនួន៤០។ អ្វីដែលពិសេសទៀតនោះគឺការធ្វើដំណើរកាត់ប្រាសាទអង្គរវត្តដ៏អច្ឆរិយៈ និងជាបេតិកភណ្ឌពិភពលោកផងដែរ។ 

Uploaded image

ព្រឹត្តិការណ៍ម៉ារ៉ាតុងលំដាប់ពិភពលោកចំនួន១១ផ្សេងទៀតដែលត្រូវបានទស្សនាវដ្ដី Forbes ជ្រើសរើសជាគោលដៅដ៏ទាក់ទាញបំផុតប្រចាំឆ្នាំ២០២៦ដែរនោះ មានដូចជា ៖ 


Boston Marathon រដ្ឋ  Massachusetts (សហរដ្ឋអាមេរិក) 


Big Sure International Marathon រដ្ឋ California (សហរដ្ឋអាមេរិក) 


TCS London Marathon (ចក្រភពអង់គ្លេស) 


Great Wall Marathon (ប្រទេសចិន) 


the Big Five Marathon (ប្រទេសអាហ្វ្រិកខាងត្បូង) 


Bank of America Chicago Marathon ក្រុង Chicago រដ្ឋ Illinois (សហរដ្ឋអាមេរិក) 


TCS New York Marathon នៅក្រុង New York (សហរដ្ឋអាមេរិក) 


French Riviera Marathon Nice-Cannes (ប្រទេសបារាំង) 


New Zealand Sotheby's International Realty Queenstown Marathon (ប្រទេសនូវែលសេឡង់) 


Estra Firenze Marathon នៅក្រុង Florence (ប្រទេសអ៊ីតាលី) 


Walker Cayman Islands Marathon នៅដែនដី Grand Cayman

Uploaded image

ទាក់ទងទៅនឹងការជាប់ក្នុងជម្រើសរបស់ Forbes នេះដែរ ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)បានចាត់ទុកជាមោទនភាពមួយសម្រាប់កម្ពុជា ហើយ NOCC ក៏មានសេចក្ដីសោមនស្សរីករាយដែលបានជ្រើសរើសទិវា​រត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ ជាគោលដៅរត់ប្រណាំងដ៏ល្អបំផុតមួយលើលោកប្រចាំឆ្នាំ២០២៦។ ឯកឧត្ដម វ៉ាត់ ចំរើន សង្ឃឹមថា ការចូលរួមផ្សព្វផ្សាយពីទស្សនាវដ្ដី Forbesដ៏ប្រជាប្រិយនេះនឹងរួមចំណែកស្រូបទាញបានអ្នកចូលរួមរត់ប្រណាំងកាន់តែច្រើនថែមទៀតទូទាំងពិភពលោកមកកាន់តំបន់អង្គរដ៏ល្បីល្បាញរបស់កម្ពុជា។

Uploaded image

ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៤ ប្រព្រឹត្តទៅក្នុងខែសីហា រៀងរាល់ឆ្នាំ។ កាលឆ្នាំ២០២៥កន្លងទៅ ព្រឹត្តិការណ៍ដ៏ធំមួយនេះរបស់កម្ពុជាទទួលបានអ្នកចូលរួមរត់ទាំងជាតិ និងអន្តរជាតិសរុបជាង៤២០០នាក់៕

Uploaded imageUploaded imageUploaded imageUploaded imageUploaded imageUploaded image


អត្ថបទពាក់ព័ន្ធ

Daiichi Junior Cup 2026 បណ្តុះគ្រាប់ពូជបាល់ទាត់វ័យក្មេង ឆ្ពោះទៅកាន់ស្តង់ដារថ្មី

2 ម៉ោងមុន

កីឡាករកីឡាការិនី Pickleball លំដាប់ពិភពលោកមកពីជាង២០ប្រទេសចូលរួមការប្រកួតអន្តរជាតិ...

23 ម៉ោងមុន

លោក គង់ ចាន់ធីណា អរគុណអ្នកគាំទ្រ ក្រោយហាប់គីដូកម្ពុជាឈ្នះមេដាយ ៣៥គ្រឿង

1 សប្តាហ៍មុន

ឯកឧត្តម វ៉ាត់ ចំរើន ចូលរួមពិធីក្រុងពាលីសាងសង់ពហុកីឡដ្ឋានថ្មី ខេត្តស្វាយរៀង

1 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
471
Singapore
59
China
46
Germany
42
France
32
United Kingdom
23
Cambodia
13
The Netherlands
10
South Korea
7
Australia
6
Indonesia
5
Japan
5
Hong Kong
5
Canada
4
Finland
4
Sweden
4
Spain
3
Brazil
3
Bangladesh
3
South Africa
3
New Zealand
3
Russia
2
Austria
2
Norway
2
Ireland
2
Trinidad and Tobago
1
Andorra
1
Belgium
1
Mauritius
1
Malaysia
1
Taiwan
1
Turkey
1
Togo
1
Paraguay
1
សរុប
778
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.