Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

កីឡាកុមារអូឡាំពិកជាការបណ្ដុះស្មារតីកីឡាដល់កុមារតូចៗ

Published on 25-01-2026 1156 មើល

Facebook Twitter or X Instagram

ព្រឹត្តិការណ៍កីឡាកុមារអូឡាំពិកជាការបណ្ដុះស្មារតីកីឡាដល់កុមារតាំងពីតូចៗឡើងទៅ។ នេះជាប្រសាសន៍របស់ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាក្នុងពិធីសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមករា ឆ្នាំ២០២៦ ស្ដីពីការរៀបចំព្រឹត្តិការណ៍កីឡាកុមារអូឡាំពិកលើកដំបូងនៅកម្ពុជា។ 

Uploaded image

ឯកឧត្ដមរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លម្អិតបែបនេះ "៖នេះជាការបណ្ដុះស្មារតីកីឡាអូឡាំពិកដល់កុមារតាំងពីតូចៗទៅ ព្រោះឆ្នាំក្រោយៗនេះ ជាពិសេសនៅអាមេរិកដែលនឹងធ្វើម្ចាស់ផ្ទះអូឡាំពិកឆ្នាំ២០២៨ គេចង់ដឹងថា អត្តពលិកម្ចាស់ជយលាភីដែលចូលរួមប្រកួតហ្នឹង មានប៉ុន្មាននាក់ដែលធ្លាប់បានមេដាយកុមារអូឡាំពិកកាលពីនៅតូចៗ។ គេចង់ដឹងថា មាននរណាដែលបានផ្ដើមពីអូឡាំពិកកុមារ ទៅជាជើងឯកនៅព្រឹត្តិការណ៍អូឡាំពិកធំតែម្ដង។ នេះជាស្មារតីនៃការធ្វើជាគំរូដល់មនុស្សជាតិគ្រប់រូបលើពិភពលោកថា ការធ្វើសកម្មភាពកីឡាជារៀងរាល់ថ្ងៃ គឺជាឱសថទិព្វសម្រាប់បណ្ដុះស្មារតីដល់មនុស្សគ្រប់រូបក៏ដូចជាកុមារផងដែរ។ កាលណាកុមារមានភាពក្លាហាន រឹងមាំ ធ្វើឱ្យកុមារៀនសូត្របានល្អ។ ដូច្នេះនេះជាការជួបជុំគ្នាដើម្បីបង្ហាញពីគោលការណ៍ទាំងនេះ ហើយសង្ឃឹមថា អ្នកចូលរួមទាំងអស់គ្នានឹងមានភាពកក់ក្ដៅក្នុងការរៀបចំនេះ និងទទួលបានអនុស្សាវរីយ៍ល្អៗពីគណៈកម្មការជាតិអូឡាំពិកកម្ពុជា។"

Uploaded image

ឯកឧត្ដម វ៉ាត់ ចំរើន បង្ហើបថា ក្រៅពីតែការរៀបចំនៅតាមប្រទេសរៀងៗខ្លួន ព្រឹត្តិការណ៍កុមារអូឡាំពិកនឹងពង្រីកសក្ដានុពលដល់កម្រិតតំបន់ ទ្វីប និងពិភពលោក ដែលជាឱកាសពិសេសដល់កុមារមានទេពកោសល្យអាចត្រូវបានជ្រើសរើសចូលរួមប្រកួតប្រជែងតំណាងប្រទេសលើឆាកអន្តរជាតិ។ 

Uploaded image

ព្រឹត្តិការណ៍កីឡាកុមារអូឡាំពិកលើកដំបូងបង្អស់នៅកម្ពុជានឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃអាទិត្យ ទី១ ខែកុម្ភៈ ឆ្នាំ២០២៦ នាផ្សារទំនើប AEON III មានជ័យ ដោយមានការចូលរួមពីកុមារា កុមារីតូចៗពីចន្លោះអាយុ១ឆ្នាំដល់៧ ជាង៣០០នាក់ និងប្រកួតប្រជែងលើ១០វិញ្ញាសា​ ដែលក្នុងវិញ្ញាសាទាំងនេះក៏ត្រូវបានបែងចែកទៅតាមកម្រិតអាយុដែរ។

Uploaded image

ឯកឧត្ដម វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា ព្រឹត្តិការណ៍កីឡាកុមារអូឡាំពិកមិនមែនជាការប្រកួតប្រជែងផ្ដោតលើជ័យជម្នះឡើយ តែជាការផ្ដល់ឱកាសដល់កុមារបានចូលរួមសកម្មភាពកីឡាតាំងពីតូចៗ និងរឹតចំណងរវាងកុមារ និងឪពុកម្ដាយកាន់តែស្អិតរមួត។ កុមារទាំងអស់មិនថា ឈ្នះ  ឬចាញ់ទេ នឹងទទួលបានមេដាយ ក៏ដូចជាវត្ថុអនុស្សាវរីយ៍ផ្សេងៗដូចៗគ្នាដើម្បីទុកជាការចងចាំដ៏ល្អសម្រាប់កុមារ។ គណៈកម្មការធិការជាតិអូឡាំពិកកម្ពុជានឹងរៀបចំព្រឹត្តិការណ៍នេះជារៀងរាល់ឆ្នាំ៕

Uploaded imageUploaded image

Uploaded image


អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

4 ថ្ងៃមុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

6 ថ្ងៃមុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

1 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
110
Germany
49
France
44
Singapore
25
China
20
United Kingdom
12
Japan
9
Poland
9
Hong Kong
7
Brazil
5
Indonesia
5
India
4
South Korea
3
The Netherlands
2
Belgium
1
Norway
1
Cambodia
1
Taiwan
1
Jamaica
1
Canada
1
Kenya
1
Malaysia
1
Morocco
1
Argentina
1
សរុប
314
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន