Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

កម្ពុជាចុះហត្ថលេខាលើកិច្ចសន្យាភាពជាម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ២០៣១

Published on 26-01-2026 1829 មើល

Facebook Twitter or X Instagram

ដោយទទួលបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់បំផុតពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តំណាងឯកឧត្ដមបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រួមជាមួយនឹងឯកឧត្ដម សេង វណ្ណៈ អភិបាលរងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីចុះហត្ថលេខាលើកិច្ចសន្យាក្រុងម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៊ីលើកទី៥ ឆ្នាំ២០៣១។


ពិធីចុះហត្ថលេខានេះបានប្រព្រឹត្តទៅនៅថ្ងៃចន្ទ ទី ២៦ ខែមករា ឆ្នាំ២០២៦ នៅរដ្ឋធានីតាស្កិន ប្រទេសអ៊ូបេគីស្ថាន ដោយមានការចូលរួមជាហត្ថលេខីដោយឯកឧត្ដម Timothy Fox ប្រធានស្តីទីក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA)។ 

Uploaded image

បើតាមប្រសាសន៍ឯកឧត្ដម វ៉ាត់ ចំរើន កិច្ចសន្យានេះជាយន្តការស្តង់ដាប្រតិបត្តិរៀបចំព្រឹត្តិការណ៍ប្រកួតពហុកីឡាយុវជនអាស៊ី ២០៣១ ដែលបែងចែកការទទួលខុសត្រូវរវាងម្ចាស់កម្មសិទ្ធិ និងម្ចាស់ផ្ទះឱ្យបានត្រឹមត្រូវតាមនិយាមកីឡាអន្តរជាតិ។ ទន្ទឹមនឹងនេះ កិច្ចសន្យានេះក៏បញ្ជាក់ និងធានាឱ្យព្រឹត្តិការណ៍ប្រកួតរៀបចំ និងប្រព្រឹត្តទៅដោយរលូន ទន់ភ្លន់ ម៉ឺងម៉ាត់ និងជោគជ័យសម្រាប់សមាជិកអូឡាំពិកទាំង៤៥ប្រទេសត្រៀមចូលរួម។

 

ឯកឧត្ដម វ៉ាត់ ចំរើន អះអាងថា ចលនាអូឡាំពិកកម្ពុជាប្តេជ្ញាខិតខំប្រឹងប្រែងត្រៀមគ្រប់លក្ខណៈសម្បត្តិ ដើម្បីបំពេញកាតព្វកិច្ចជូនកំណត់ត្រាប្រវត្តិសាស្រ្តថ្មីសម្រាប់កម្ពុជា និងចូលរួមអបអរសាទរកម្ពុជាក្លាយជាប្រទេសមានសេដ្ឋកិច្ចមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០។ 

Uploaded image

ឯកឧត្ដមអគ្គលេខាធិការ NOCC បានអំពាវនាវសូមឱ្យមានការជឿជាក់លើរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាដែលនឹងធ្វើឱ្យប្រទេសជាតិមានភាពអស្ចារ្យម្ដងទៀតក្នុងឆ្នាំ២០៣១៕

Uploaded image

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

4 ថ្ងៃមុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

6 ថ្ងៃមុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

1 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
110
Germany
49
France
44
Singapore
25
China
20
United Kingdom
12
Japan
9
Poland
9
Hong Kong
7
Brazil
5
Indonesia
5
India
4
South Korea
3
The Netherlands
2
Belgium
1
Norway
1
Cambodia
1
Taiwan
1
Jamaica
1
Canada
1
Kenya
1
Malaysia
1
Morocco
1
Argentina
1
សរុប
314
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន