Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ការ៉ាតេជើងឯកថ្នាក់ជាតិ២០២៥ផ្ដោតបន្ថែមលើការបណ្ដុះធនធានយុវជន

Published on 06-02-2026 1399 មើល

Facebook Twitter or X Instagram

ព្រឹត្តិការណ៍កីឡាការ៉ាតេជើងឯកថ្នាក់ជាតិ ២០២៥ បានចាប់ផ្ដើមដំណើរការហើយនៅព្រឹកថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ ២០២៦ នាសាលដំបូលទូកនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងគ្រោងបញ្ចប់នៅថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈ។

Uploaded image

បើតាមរបាយការណ៍ពីលោក ដែក ភារៈ អគ្គលេខាធិការរងសហព័ន្ធកីឡាការ៉ាតេកម្ពុជា ការប្រកួតឆ្នាំនេះមានសាលាគុន សមាគម ក្លឹប ចំនួន ២៧ និង កីឡាករចំនួន ១៧៦នាក់ កីឡាការិនីចំនួន ១៥៨នាក់ គ្រូបង្វឹកចំនួន ៥៩នាក់ ប្រតិភូដឹកនាំ ៣១នាក់ មន្ត្រីផ្លូវការចំនួន ២៤នាក់ អាជ្ញាកណ្ដាល ចៅក្រម ចំនួន ១៥នាក់ សរុបចំនួន ៤៦៣នាក់ ។ 

Uploaded image

កាលពីជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ មានចំនួនតែ ៣៥២នាក់ប៉ុណ្ណោះ ហេតុដូចនេះ ការចូលរួមជ្រើសរើសជើងឯក ឆ្នាំ២០២៥នេះ មានការកើនឡើងចំនួន ១១១នាក់។

Uploaded image

សម្រាប់វិញ្ញាសាប្រកួតមានចំនួន២ គឺ  វិញ្ញាសាកាតា (Kata) និងវិញ្ញាសា

ប្រយុទ្ធ (Kumite) ដែលចែកចេញជា ៦៦វិញ្ញាសាតូចៗ ហើយបែងចែកតាមកម្រិតអាយុមានចាប់ពី៨ឆ្នាំដល់៣២ឆ្នាំ។ អ្វីគួរកត់សម្គាល់នោះ គឺឆ្នាំនេះមានថែមនូវវិញ្ញាសាកុមារ៨ដល់៩ឆ្នាំជាលើកដំបូង។ លោក ដែក ភារៈ សង្កត់ធ្ងន់ថា ការថែមកម្រិតអាយុកាន់តែតូចនេះជាការសម្រួចធនធានឆ្ពោះទៅកាន់ឆ្នាំ២០៣១ដែលកម្ពុជានឹងធ្វើម្ចាស់ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី។

Uploaded image

ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាការ៉ាតេកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ប្រធានសហព័ន្ធ បានផ្ដាំផ្ញើយុវជនខិតខំពង្រឹងសមត្ថភាព និងផ្លូវកាយ ផ្លូវចិត្តដើម្បីឆ្ពោះទៅរកអនាគតរុងរឿង៕

Uploaded imageUploaded image


អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

4 ថ្ងៃមុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

6 ថ្ងៃមុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

1 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
82
Germany
41
France
39
China
18
Singapore
17
United Kingdom
9
Japan
9
Poland
7
Hong Kong
5
Indonesia
5
India
4
Brazil
3
South Korea
3
The Netherlands
2
Morocco
1
Malaysia
1
Kenya
1
Canada
1
Jamaica
1
Taiwan
1
Cambodia
1
Norway
1
Belgium
1
សរុប
253
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន