Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

សិក្ខាកាមកីឡាលើកទម្ងន់៣៦រូបបញ្ចប់វគ្គបណ្ដុះបណ្ដាលមន្ត្រីបច្ចេកទេសកម្រិត១

Published on 10-02-2026 1267 មើល

Facebook Twitter or X Instagram

សិក្ខាកាម៣៦រូប ក្នុងនោះមាននារី៤រូបបានបញ្ចប់វគ្គបណ្ដុះបណ្ដាលមន្ត្រីបច្ចេកទេសកម្រិត១ លើកទី៣របស់សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា នៅរសៀលថ្ងៃចន្ទ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោយបានដំណើរការចាប់ពីថ្ងៃទី៧ ខែកុម្ភៈ មក។

Uploaded image

លោក ឈុំ វាសនា អគ្គលេខាធិការសហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបានឱ្យដឹងថា សិក្ខាកាមទាំង៣៦រូបមកពីរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តកែប ខេត្តបាត់ដំបង កំពង់ស្ពឺ តាកែវ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ ព្រៃវែង សៀមរាប ព្រះសីហនុ ស្វាយរៀង និង ឧត្ដរមានជ័យ ដោយទទួលបានការបណ្ដុះបណ្ដាលពីមន្ត្រីបច្ចេកទេសមានអាជ្ញាបណ្ណទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។

Uploaded image

សម្រាប់មេរៀននៃវគ្គបណ្ដុះបណ្ដាលនេះ គឺផ្ដោតលើតួនាទីមន្ត្រីបច្ចេកទេស តួនាទីគណៈវិនិច្ឆ័យ និងចៅក្រម តួនាទីនាយកការប្រកួត តួនាទីអាជ្ញាកណ្ដាល តួនាទីប្រធានបច្ចេកទេស តួនាទីប្រធានកំណត់ពេលវេលា តួនាទីលេខាប្រកួត តួនាទីប្រធានទំនាក់ទំនង និងព័ត៌មាន តួនាទីអ្នកប្រកាសក្នុងពេលប្រកួត តួនាទីវេជ្ជបណ្ឌិត តួនាទីក្រុមថ្លឹងទម្ងន់ និងតួនាទីសំខាន់ៗមួយចំនួនទៀត។

Uploaded image

ជាលទ្ធផលពីការសិក្សា សិក្ខាកាម៩នាក់ទទួលបាននិទ្ទេសល្អ ល្អបង្គួរ៨នាក់ និងនិទ្ទេសមធ្យមចំនួន១៥នាក់។ លោក ឈុំ វាសនា បន្តថា សហព័ន្ធកីឡាលើកទម្ងន់កម្ពុជាមានមន្ត្រី និងមន្ត្រីបច្ចេកទេសចំនួន៤៥នាក់ ក្នុងនោះជាសិស្ស១១នាក់ និស្សិត១៦នាក់ និងបញ្ចប់បរិញ្ញាបត្រ១៨នាក់ និងមួយចំនួនទៀតជាមន្ត្រីប្រចាំក្រសួងស្ថាប័នរាជធានីខេត្ត។ 

Uploaded image

ឯកឧត្ដម តែម ម៉ឺន ប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជាមានប្រសាសន៍ថា បានកោតសរសើរ និងវាយតម្លៃខ្ពស់អំពីលទ្ធផលការងាររបស់គ្រូឧទ្ទេស និងសិក្ខាកាមមានលក្ខណៈស្តង់ដារជាតិ - អន្តរជាតិដើម្បីសម្រេចបានការងារជូនជាតិ និងមាតុភូមិនៅថ្ងៃអនាគត។ 

Uploaded image

ឯកឧត្ដមប្រធានក៏បានជំរុញឱ្យសិក្ខាកាមទាំងអស់ប្ដេជ្ញាអនុវត្តចំណេះដឹងបានសិក្សានេះ ប្រកបដោយប្រសិទ្ធភាពក្នុងបេសកកម្ម - នឹងត្រៀមសិក្សាបន្ដដណ្ដើមយកកម្រិតខ្ពស់ជាតិ-អន្តរជាតិ៕

Uploaded image


អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

4 ថ្ងៃមុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

6 ថ្ងៃមុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

1 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
82
Germany
42
France
39
China
18
Singapore
17
United Kingdom
9
Japan
9
Poland
7
Hong Kong
5
Indonesia
5
India
4
Brazil
3
South Korea
3
The Netherlands
2
Morocco
1
Malaysia
1
Kenya
1
Canada
1
Jamaica
1
Taiwan
1
Cambodia
1
Norway
1
Belgium
1
សរុប
254
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន