Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ក្រុមកីឡាការ៉ាតេកងយោធពលខេមរភូមិន្ទក្រសោបមេដាយច្រើនជាងគេក្នុងការប្រកួតជើងឯកថ្នាក់ជាតិ ២០២៥

Published on 09-02-2026 1505 មើល

Facebook Twitter or X Instagram

ឆ្លងកាត់ការប្រកួតរយៈពេល ៣ ថ្ងៃពេញ នៃព្រឹត្តិការណ៍ប្រកួត កីឡាការ៉ាតេជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែ កុម្ភៈ ឆ្នាំ២០២៦ នាសាលដំបូងទូកនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រុមកីឡាការ៉ាតេកងយោធពលខេមរភូមិន្ទ ដណ្ដើមបានមេដាយសរុបច្រើនជាងគេក្នុងចំណោម សមាគម ក្លិប ចូលរួមទាំង ២៧។


ជាលទ្ធផលនោះ គឺក្រុមកីឡាការ៉ាតេ នៃ កងយោធពលខេមរភូមិន្ទ ទទួលបានមេដាយសរុបចំនួន ២៦ គ្រឿងដែលក្នុងនោះមានមេដាយមាសចំនួន ១៦ គ្រឿង មេដាយប្រាក់ចំនួន ៧ គ្រឿង និងមេដាយ សំរឹទ្ធ ៣ គ្រឿង។

Uploaded image

ក្នុងពិធីបិទ ឯកឧត្ដម សាមឺឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធាន សហព័ន្ធកីឡាការ៉ាតេកម្ពុជា តំណាង ឯកឧត្ដម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធាន សហព័ន្ធកីឡាការ៉ាតេកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ ២០២៥ នេះទាំងសន្ទុះការចូលរួម និងគុណផលរបស់ កីឡាករ កីឡាការិនី ក៏ដូចជាការខិតខំរៀបចំបានយ៉ាងល្អពីមន្ត្រីបច្ចេកទេសគ្រប់រូប។ 


ឯកឧត្ដមអនុប្រធាន មានប្រសាសន៍ថា ការរៀបចំព្រឹត្តិការណ៍ប្រកួតនេះ ជាផ្នែកមួយ នៃគោលការណ៍រួមទាំង ០៥ សម្រាប់កំណត់ ទិសដៅទៅអនាគត នៃការអភិវឌ្ឍ កីឡាការ៉ាតេរបស់កម្ពុជា ដែលកើតចេញពីការយកចិត្តទុកដាក់ ខ្ពស់, ឯកភាព, សាមគ្គីភាពផ្ទៃក្នុង, ការចូលរួមប្រកបដោយឆន្ទៈ, និងស្មារតីបុរេសកម្មពីគ្រប់ភាគី ពាក់ព័ន្ធទាំងអស់, ក្រោមការដឹកនាំរបស់ ឯកឧត្តមប្រធាន សហព័ន្ធកីឡាការ៉ាតេកម្ពុជា។

Uploaded image

ឯកឧត្ដម សាមឺឌី ស៊ីវឌ្ឍនា ក៏បានរំឭកពីអនុសាសន៍គន្លឹះរបស់ ឯកឧត្ដម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក្នុងការអភិវឌ្ឍសហព័ន្ធ និងធនធាន កីឡាករ កីឡាការិនី ក៏ដូចជាគ្រូបង្វឹក និង មន្ត្រីបច្ចេកទេសផងដែរ។ ក្រៅពីនេះ ការជំរុញសកម្មភាព កីឡាការ៉ាតេ ដល់មហាជនដើម្បីលើកស្ទួយសុខភាពសាធារណៈ ក៏ត្រូវបានលើកឡើងដូចគ្នា។


បើតាមរបាយការណ៍ពីលោក ដែក ភារៈ អគ្គលេខាធិការរង សហព័ន្ធកីឡាការ៉ាតេកម្ពុជា ការប្រកួតឆ្នាំនេះមានសាលាគុន សមាគម ក្លឹប ចំនួន ២៧ និង កីឡាករចំនួន ១៧៦នាក់ កីឡាការិនីចំនួន ១៥៨នាក់ គ្រូបង្វឹកចំនួន ៥៩នាក់ ប្រតិភូដឹកនាំ ៣១នាក់ មន្ត្រីផ្លូវការចំនួន ២៤នាក់ អាជ្ញាកណ្ដាល ចៅក្រម ចំនួន ១៥នាក់ សរុបចំនួន ៤៦៣នាក់ ។ 

Uploaded image

កាលពីជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ មានចំនួនតែ ៣៥២ នាក់ប៉ុណ្ណោះ ហេតុដូចនេះ ការចូលរួមការប្រកួតជ្រើសរើសជើងឯក ឆ្នាំ២០២៥នេះ មានការកើនឡើងចំនួន ១១១នាក់។


សម្រាប់វិញ្ញាសាប្រកួតមានចំនួន២ គឺ  វិញ្ញាសាកាតា (Kata) និងវិញ្ញាសាប្រយុទ្ធ (Kumite) ដែលចែកចេញជា ៦៦វិញ្ញាសាតូចៗ ហើយបែងចែកតាមកម្រិតអាយុមានចាប់ពី៨ឆ្នាំដល់៣២ឆ្នាំ៕

អត្ថបទពាក់ព័ន្ធ

Daiichi Junior Cup 2026 បណ្តុះគ្រាប់ពូជបាល់ទាត់វ័យក្មេង ឆ្ពោះទៅកាន់ស្តង់ដារថ្មី

2 ម៉ោងមុន

កីឡាករកីឡាការិនី Pickleball លំដាប់ពិភពលោកមកពីជាង២០ប្រទេសចូលរួមការប្រកួតអន្តរជាតិ...

23 ម៉ោងមុន

លោក គង់ ចាន់ធីណា អរគុណអ្នកគាំទ្រ ក្រោយហាប់គីដូកម្ពុជាឈ្នះមេដាយ ៣៥គ្រឿង

1 សប្តាហ៍មុន

ឯកឧត្តម វ៉ាត់ ចំរើន ចូលរួមពិធីក្រុងពាលីសាងសង់ពហុកីឡដ្ឋានថ្មី ខេត្តស្វាយរៀង

1 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
471
Singapore
59
China
46
Germany
42
France
32
United Kingdom
23
Cambodia
13
The Netherlands
10
South Korea
7
Australia
6
Indonesia
5
Japan
5
Hong Kong
5
Canada
4
Finland
4
Sweden
4
Spain
3
Brazil
3
Bangladesh
3
South Africa
3
New Zealand
3
Russia
2
Austria
2
Norway
2
Ireland
2
Trinidad and Tobago
1
Andorra
1
Belgium
1
Mauritius
1
Malaysia
1
Taiwan
1
Turkey
1
Togo
1
Paraguay
1
សរុប
778
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.