Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ការណែនាំដល់ កីឡាករ កីឡាការិនីជម្រើសជាតិប្រដាល់សកល មុនចូលក្នុងជំរុំហ្វឹកហាត់

Published on 02-04-2026 2279 មើល

Facebook Twitter or X Instagram

ភ្នំពេញ៖ នារសៀលថ្ងៃទី០១ ខែ មេសា ឆ្នាំ២០២៦ ឯកឧត្តម ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានកោះអញ្ជើញ កីឡាករ កីឡាការិនី ប្រដាល់សកល ដែលជាប់ជាជម្រើសជាតិក្នុងឆ្នាំ២០២៦ មកទទួលយកការណែនាំអំពី ច្បាប់ វិន័យ និង លក្ខន្តិកៈដែលកំណត់ដោយ សហព័ន្ធ មុននឹងចូលរួមនៅក្នុងជំរុំហ្វឹកហាត់។

Uploaded image

ឯកឧត្តម ប៊ុយ សុភ័ណ្ឌ បានគូសបញ្ជាក់ថា ការប្រមូលផ្តុំហ្វឹកហាត់ក្នុងជំរុំរបស់ ក្រុមជម្រើសជាតិ ប្រដាល់សកលកម្ពុជា គឺចាប់ផ្តើមពីថ្ងៃទី ១ ខែ មេសា រហូតដល់ថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ២០២៦ ទើបរំសាយ។


លោកថា ការជួបជុំនាពេលនេះ គឺដើម្បីពិនិត្យ រៀបចំសម្រាប់ កីឡាករថ្នាល ធ្វើការសម្របសម្រួលជួយផ្តល់ នូវភាពងាយស្រួលសម្រាប់កម្មវិធីហ្វឹកហាត់កុំឱ្យជាន់ ទៅនិងកម្មវិធីសិក្សារបស់គេ ដោយនិងមានការសម្របសម្រួលកន្លែងសិក្សា រៀនសូត្រ មកនៅជិតនិងទីតាំងហ្វឹកហាត់តែម្តង។ ទន្ទឹមនិងនោះ ក៏ពង្រឹងនូវវិន័យសម្រាប់ការហ្វឹកហាត់ និងកម្មវិធីប្រកួតដែល កីឡាករ កីឡាការិនី  និងត្រៀមខ្លួនចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិឆ្នាំ ២០២៦ ពិសេស គឺកីឡាអាស៊ីហ្គេម នៅអំឡុងខែ កញ្ញា ឆ្នាំ២០២៦ នៅប្រទេសជប៉ុន ដែលជាគោលដៅសំខាន់របស់សហព័ន្ធប្រដាល់សកលកម្ពុជាតែម្តង។

Uploaded image

ឯកឧត្តម បានបន្ថែមទៀតថា សម្រាប់ការប្រមូលផ្តុំជម្រើសជាតិឆ្នាំ២០២៦នេះ សហព័ន្ធកីឡាប្រដាល់កលកម្ពុជា ក្រៅពីពង្រឹងទៅលើវិន័យ ក៏ដូចជាកម្មវិធីហ្វឹកហាត់ ក្នុងនោះសហព័ន្ធ ក៏បានធ្វើការណែនាំឱ្យកីឡាករ ត្រៀមចូលរួមការប្រកួតដែលជាការរៀបចំរបស់ សហព័ន្ធ មានជាប្រចាំខែ ដែលជាការជំរុញអភិវឌ្ឍន៍សមត្ថភាព កីឡាករ កីឡាការិនីជម្រើសជាតិ។

សូមជម្រាបជូនផងដែរថា សម្រាប់កីឡាករថ្នាលជម្រើសជាតិ ក្នុងឆ្នាំ២០២៦នេះ នឹងមានការចែកចេញជា២ ដោយមួយ ហ្វឹកហាត់សម្រួចត្រៀម  កីឡាយុវជនអាស៊ីហ្គេម ឆ្នាំ២០២៦  នៅប្រទេសអូបេគីស្ថាន និងមួយក្រុមទៀតសម្រួចការហ្វឹកហាត់ត្រៀម កីឡាយុវជនអាស៊ីហ្គេម  ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០៣១៕

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

4 ថ្ងៃមុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

6 ថ្ងៃមុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

1 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
64
France
36
Germany
33
China
18
Singapore
13
United Kingdom
8
Japan
8
Poland
7
Hong Kong
4
Indonesia
3
India
3
South Korea
3
The Netherlands
2
Brazil
2
Belgium
1
Norway
1
Cambodia
1
Taiwan
1
Jamaica
1
Canada
1
Kenya
1
សរុប
211
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន