Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ក្រុមការងារស្ត្រី និងកីឡា រៀបចំកម្មវិធីចែករំលែកមួយដល់ស្ត្រីជាប់ឃុំនៅ ម២

Published on 06-04-2026 2798 មើល

Facebook Twitter or X Instagram

ដើម្បីបង្ហាញពីការមិនរើសអើង និងក្នុងនាមជាស្រ្តីដូចគ្នា ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ នៅថ្ងៃសៅរ៍ ទី៤ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ កុយ ពិសី ប្រធានគណៈកម្មាធិការស្ត្រី និងកីឡានៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រុមការងារ បាននិមន្តសម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀក ព្រះអនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត ឧណ្ណាលោម ទៅទេសនាអប់រំផ្លូវចិត្ត និងជួយតម្រង់ទិសដល់ស្រ្តីជាប់ឃុំ នៅមណ្ឌលអប់រំកែប្រែទី២ (ម២) ចំនួន ២០០ នាក់ និងបាននាំយកទៅជាមួយនូវសម្ភារៈកីឡា នំចំណីម្ហូបអាហារ សម្លៀកបំពាក់ សារុង ក្រមា សៀវភៅ ប៊ិច និងភេសជ្ជៈ។ 

Uploaded image

ដោយឡែកស្រ្តីចំនួនជាង ១ ៣០០ នាក់ផ្សេងទៀត ទោះជាមិនបានជួបដោយផ្ទាល់ក្តី ក៏ទទួលបានផ្តល់ជូនតាមរយៈមណ្ឌលអប់រំកែប្រែនូវភេសជ្ជៈផ្អែម និងទឹកបរិសុទ្ឋមួយចំនួនផងដែរ។ 

Uploaded image

ក្នុងពិធីសំណេះសំណាល ស្ត្រីមួយចំនួនបានឡើងថ្លែងអំណរគុណដល់មណ្ឌលកែប្រែដែលបានជួយឱ្យបានផ្លាស់ប្តូរពីក្មេងទំនើងមិនស្តាប់បង្គាប់ មកដឹងខុសត្រូវនៅក្នុងមណ្ឌលនេះ និងបានសន្យាចំពោះថា នឹងធ្វើជាពលរដ្ឋល្អ មិនសាងកំហុសឆ្គងដូចមុនទៀតឡើយ៕

Uploaded image

Uploaded image

Uploaded imageUploaded image


អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

4 ថ្ងៃមុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

6 ថ្ងៃមុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

1 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
64
France
36
Germany
33
China
18
Singapore
13
United Kingdom
8
Japan
8
Poland
7
Hong Kong
4
Indonesia
3
India
3
South Korea
3
The Netherlands
2
Brazil
2
Belgium
1
Norway
1
Cambodia
1
Taiwan
1
Jamaica
1
Canada
1
Kenya
1
សរុប
211
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន