Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

IOC និង OS កោតសសើរ NOCC ដែលរៀបចំកម្មវិធីគុណតម្លៃអូឡាំពិកបានល្អពីមួយឆ្នាំទៅមួយឆ្នាំ

Published on 03-04-2026 3091 មើល

Facebook Twitter or X Instagram

ភ្នំពេញ៖ មន្រ្តីជំនាញ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការរង នៃ គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា កាលពីថ្ងៃទី ២ ខែ មេសា ឆ្នាំ២០២៦នេះ បានបន្តចុះផ្សព្វផ្សាយកម្មវិធី ការអប់រំគុណតម្លៃអូឡាំពិក នៅវិទ្យាល័យ តេជោ ហ៊ុន សែន កម្មករ នៃ ខេត្តព្រះសីហនុ ដែលមាន សិស្សានុសិស្សចូលរួមជាង២០០នាក់។


ឯកឧត្តម ប៊ុយ សុភ័ណ្ឌ បានមានប្រសាសន៍ថា ដោយទទួលបានការអនុញាតដ៏ខ្ពង់ខ្ពស់ពី  ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏ដូចជា  ឯកឧត្តមបណ្ឌិត ថោង ខុន ជាប្រធាន ទើបក្រុមការងារ កម្មវិធីអប់រំគុណតម្លៃអូឡាំពិក  ធ្វើការបញ្ជ្រាបនិងអប់រំផ្សព្វផ្សាយអំពី គុណតម្លៃរបស់អូឡាំពិក ដែលមានដូចជា ចលនាកីឡាអូឡាំពិក ប្រវត្តិកកើត នៃ កីឡាអូឡាំពិក ដែលមានអាយុកាលជិត ៣០០០ ឆ្នាំ ការវិវឌ្ឍន៍ នៃ ចលនាកីឡាអូឡាំពិកសម័យទំនើប ដែលជាស្មារតីអូឡាំពិក ដែលយុវជនទាំងអស់ត្រូវតែយល់ដឹង  និងជ្រួតជ្រាបក្រោមស្មារតីកីឡា ដើម្បីជំរុញការចូលរួមលេងកីឡារបស់យុវជនទាំងអស់ក៏ដូចជាចូលរួមជំរុញនៅ ការអភិវឌ្ឍសង្គម និង បំណិនជីវិត។

Uploaded image

ឯកឧត្តម អគ្គលេខាធិការរង NOCC បានគូសបញ្ជាក់ទៀតថា ក្រៅពីបញ្ជា្របការផ្សព្វផ្សាយអំពី គុណតម្លៃអូឡាំពិក ឬ សាមគ្គីអូឡាំពិក មន្រ្តីជំនាញរបស់  គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏បានបញ្ជ្រាបនូវយុទ្ធនាការ  យុវជនម្នាក់ចេះលេងកីឡាមួយប្រភេទប្រចាំជីវិត  ដែលជាយុទ្ធនាការរបស់  រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញចលនាទាំងនេះក្នុងការត្រៀមលក្ខណៈការទទួលធ្វើជាម្ចាស់ផ្ទះ កីឡាយុវជនអាស៊ីហ្គេមឆ្នាំ២០៣១។


ទន្ទឹមជាមួយគ្នានេះដែរ ឯកឧត្តម ប៊ុយ សុភ័ណ្ឌ បានបញ្ជាក់បន្ថែមទៀតថា កម្មវិធីអប់រំគុណតម្លៃអូឡាំពិកដែលកម្ពុជារៀបចំជាប្រចាំឆ្នាំនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គឺបានទទួលការកោតសសើរខ្លាំងពី  អង្គការសាមគ្គីអូឡាំពិក និង គណៈកម្មាធិការអូឡាំពិកអន្តរជាតិ ដោយគេមើលឃើញអំពីភាពផុសផុល និងភាពសកម្មរបស់ កម្ពុជា លើការផ្សព្វផ្សាយអំពី ទស្សនៈវិជ្ជា និង គុណតម្លៃអប់រំអូឡាំពិក  ដល់សិស្សានុសិស្ស ដែលជាចក្ខុវិស័យសំខាន់របស់  គណៈកម្មាធិការអូឡាំពិកអន្តរជាតិ  ក្នុងការរួមចំណែកការកសាងពិភពលោក ឱ្យកាន់តែស្រស់បំព្រង ប្រកបដោយ សន្តិភាព  តាមរយៈការអប់រំយុវជនឱ្យចូលរួមលេងកីឡាក្រោមស្មារតី ទស្សនៈវិជ្ជា និងចលនាអូឡាំពិក។

Uploaded image

ឯកឧត្តម ប៊ុយ សុភ័ណ្ឌ បន្ថែមទៀតថា ក្នុងឆ្នាំ ២០២៦ ដែលជាអាណត្តិថ្មី ទី៩នេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលមាន  ឯកឧត្តម បណ្ឌិត ថោង ខុន  ជាប្រធាន និង  ឯកឧត្តម វ៉ាត់ ចំរើន ជាអគ្គលេខាធិការ បានដាក់ចេញនូវយុទ្ធសាស្រ្ត បន្តពង្រឹង និងពង្រីក នៅការផ្សព្វផ្សាយ កម្មវិធីអប់រំគុណតម្លៃអូឡាំពិក ដល់សិស្សានុសិស្ស និង លោកគ្រូ អ្នកគ្រូ  ដែលនៅតាមបណ្តាសាលាជាយដែន ដែលរងផលប៉ះពាល់ដោយសាសង្រ្គាមឈ្លានពានរបស់យោធាថៃ ក្នុងនោះមាន ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ និង ខេត្តព្រះវិហារ។ 


ទន្ទឹមនិងនោះ ក៏មានការផ្តល់ជូនជា ទីលាន និង ការជួសជុលទីលានកីឡា ជូនផងដែរ៕

Uploaded image


អត្ថបទពាក់ព័ន្ធ

កម្ពុជាត្រៀមរៀបចំព្រឹត្តិការណ៍ប្រដាល់អន្តរជាតិ “ភិមានអាកាស KUN KHMER × FIGHT CLU...

8 ម៉ោងមុន

ឯកឧត្ដម លី កុសល តំណាងប្រធាន NOCC ចូលរួមពិធីបិទកីឡាអាស៊ី ២០២៦

1 សប្តាហ៍មុន

ឯកឧត្ដម វ៉ាត់ ចំរើន ៖ កម្ពុជាដើរទៅមុខយ៉ាងរលូននៅ Asian Games

2 សប្តាហ៍មុន

ប្រតិភូកម្ពុជាចូលរួមពិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍កីឡាអាស៊ី លើកទី២០ នៅទីក្រុង...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
632
Singapore
106
Germany
73
United Kingdom
66
Cambodia
64
France
46
China
46
Brazil
33
Japan
23
The Netherlands
16
Australia
16
Hong Kong
12
India
12
South Korea
9
Netherlands
8
Sweden
7
Switzerland
7
Spain
7
Argentina
7
Vietnam
7
Canada
6
Belgium
6
Colombia
5
New Zealand
5
Russia
5
Indonesia
4
Malaysia
4
Thailand
4
Mexico
4
Bangladesh
4
Bolivia
3
Greece
3
Ireland
3
Jordan
3
សរុប
1302
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន