Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ជើងឯកថ្នាក់ជាតិសិស្សបឋមសិក្សាធ្វើរៀងរាល់ឆ្នាំ ប៉ុន្តែអ្វីដែលយើងចង់ឃើញគឺការប្រែប្រួលគុណភាពនៃការរៀបចំ

Published on 30-04-2026 2961 មើល

Facebook Twitter or X Instagram

ភ្នំពេញ៖  ថ្លែងក្នុងកិច្ចប្រជុំជាមួយតំណាងសហព័ន្ធកីឡាជាតិ និងមន្រ្តីគណៈកម្មការបច្ចេកទេស របស់ ក្រសួងអប់រំយុវជននិងកីឡា នៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នាព្រឹកថ្ងៃទី៣០ ខែ មេសា ឆ្នាំ២០២៦ ស្តីពីការត្រៀមលក្ខណៈរៀបចំការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៦ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ  ក្រសួងអប់រំ យុវជន និងកីឡា  មានប្រសាសន៍ថា ការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ជាតិ គឺ ក្រសួងអប់រំ យុវជន និងកីឡា  បានរៀបចំជារៀងរាល់ឆ្នាំ គឺមានលក្ខណៈដដែលៗ ប៉ុន្តែអ្វីដែលយើងចង់ឃើញពីការរៀបចំនោះ គឺការប្រែប្រួលសមត្ថភាព នៃគុណភាពការរៀបចំ ពិសេស ប្រកបដោយប្រសិទ្ធភាព របស់លទ្ធផលដែលចេញមក ដើម្បីជួយអភិវឌ្ឍន៍ឱ្យវិស័យកីឡាបានរីកចម្រើន។

Uploaded image

ឯកឧត្តម បានគូសបញ្ជាក់ទៀតថា គោលដៅសំខាន់ នៃការរៀបចំ  កីឡាសិស្សបឋមសិក្សាថ្នាក់ជាតិនេះ គឺយើងចង់បង្កើនគុណភាពនិងសមត្ថភាពក្នុងការរៀបចំព្រឹត្តិការណ៍ កាន់តែមានគុនភាព ស្របតាមលក្ខណៈវិទ្យាសាស្រ្តកីឡា។


ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ បានជំរុញឱ្យគ្រប់ គណៈកម្មការរៀបចំការប្រកួត កីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ដែលគ្រោងនឹងធ្វើឡើងជាផ្លូវការពីថ្ងៃទី ០២-០៩ ខែឧសភាឆាប់ៗនេះ ដើម្បីពង្រឹងគុណភាព នៃការរៀបចំឱ្យបានល្អ ដើម្បីជំរុញឱ្យព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំឆ្នាំនេះ ដំណើរការដោយរលូន និងជោគជ័យ។

Uploaded image

ឯកឧត្តម បានអំពាវនាវឱ្យថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹក ទាំង ២៥ រាជធានីខេត្ត ដែលត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះជួយបំផុសស្មារតីបន្ថែមទៀត ដល់អាណាព្យាបាល កុំបង្អាក់ស្មារតីកុមារ ក្នុងការចូលរួមលេងកីឡា។ ប៉ុន្តែសូមបំផុសស្មារតីដល់ឪពុកម្តាយទាំងឡាយឱ្យលើកទឹកចិត្តដល់កុមារ ចូលរួមលេងកីឡាឱ្យបានច្រើន ពីព្រោះព្រឹត្តិការណ៍នេះ  ផ្តោតលើប្រធានបទចម្បង គឺ កីឡាដើម្បីសុខភាពកុមារ ។


ជាមួយគ្នានេះ លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡាបញ្ជាក់ថា ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ២០២៦ មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី  ជាកុមារចូលរួមសរុប ២៧៩២នាក់មកពី ២៥ រាជធានី-ខេត្ត ដែលរៀបចំលើ ១២ប្រភេទកីឡា ដែលប្រកួតចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៩  ខែ មេសា ឆ្នាំ២០២៦ នឹងដំណើរការប្រកួតលើ ១០ ទីលានក្នុងរាជធានីភ្នំពេញ៕

Uploaded image

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

4 ថ្ងៃមុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

6 ថ្ងៃមុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

1 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
64
France
36
Germany
33
China
18
Singapore
13
United Kingdom
8
Japan
8
Poland
7
Hong Kong
4
Indonesia
3
India
3
South Korea
3
The Netherlands
2
Brazil
2
Belgium
1
Norway
1
Cambodia
1
Taiwan
1
Jamaica
1
Canada
1
Kenya
1
សរុប
211
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន