Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ថ្នាក់ដឹកនាំក្រសួងជំរុញគ្រឹះស្ថានអប់រំ និង ស្ថាប័នឯកជនបន្តបំផុសសកម្មភាពកីឡាដល់សិស្សានុសិស្ស

Published on 10-05-2026 2019 មើល

Facebook Twitter or X Instagram

ឯកឧត្ដម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់  ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវ

បណ្ដាគ្រឹះស្ថានអប់រំ និងវិស័យឯកជន បន្តយកចិត្តទុកដាក់ អោយបានជាប់លាប់នូវសកម្មភាពកីឡាដល់ សិស្សានុសិស្សរបស់ខ្លួនដើម្បីសុខភាព បណ្ដុះក្ដីស្រលាញ់ក្នុងកីឡា និង ជាធនធានដ៏ល្អសម្រាប់ជាតិ។

Uploaded image

ឯកឧត្ដមគណៈអធិបតី មានប្រសាសន៍បែបនេះក្នុងពិធីបិទព្រឹត្តិការណ៍កីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ ២០២៦ នារសៀលថ្ងៃសៅរ៍ ទី៩ ខែឧសភា ឆ្នាំ ២០២៦ នាវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។

Uploaded image

ឯកឧត្ដម វ៉ាត់ ចំរើន លម្អិតបែបនេះ "៖ 

១. គណៈគ្រប់គ្រងសាលា៖ សូមបន្តយកចិត្តទុកដាក់ខ្ពស់លើកម្មវិធីអប់រំកាយ និងរៀបចំឱ្យមានហេដ្ឋា រចនាសម្ព័ន្ធកីឡាជាមូលដ្ឋាន ដើម្បីគាំទ្រដល់ “ការអប់រំស្របជាមួយនឹងសុខភាពផ្លូវកាយ និងផ្លូវចិត្តល្អ » ។

Uploaded image

២. លោកគ្រូ អ្នកគ្រូអប់រំកាយក្នុងម៉ោងសិក្សា និងក្រៅម៉ោងសិក្សា៖ ត្រូវបន្តអនុវត្តវិធីសាស្ត្របង្រៀន ប្រកបដោយភាពទាក់ទាញ និងបន្តស្វែងរកសិស្សដែលមានទេពកោសល្យកីឡា និងមានឧបនិស្ស័យជាកីឡាករឆ្នើម ដើម្បីបន្តបណ្តុះបណ្តាល។

Uploaded image

៣. សិស្សានុសិស្ស៖ សូមបន្តអនុវត្តទិសស្លោក "យុវជនម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត” ដើម្បីសុខភាព វិន័យ និងការសិក្សាល្អ។

Uploaded image

៤. វិស័យឯកជន និងសប្បុរសជន៖ សូមបន្តចូលរួមឧបត្ថម្ភគាំទ្រជាស្មារតី សម្ភារៈ និងថវិកា ដើម្បីរួម ចំណែកអភិវឌ្ឍវិស័យអប់រំកាយ និងកីឡាជាតិ។"

Uploaded image

បើតាមរបាយការណ៍ឯកឧត្ដម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា ជាលទ្ធផលពីការប្រកួតពីថ្ងៃទី១ដល់ថ្ងៃចុងក្រោយនេះ រាជធានីភ្នំពេញដណ្ដើមមេដាយច្រើនជាងគេ មានមេដាយមាស១២ ប្រាក់៧ និងសំរឹទ្ធ៤ សរុប២៣គ្រឿង។ ខេត្តរតនគិរី រកបានមេដាយមាស៧ ប្រាក់១ និងសំរឹទ្ធ១ សរុប៩គ្រឿង។ ខេត្តព្រៃវែង ទទួលបានមេដាយមាស៦ ប្រាក់៥ និងសំរឹទ្ធ ៦ សរុប១៧គ្រឿង។

Uploaded image

ព្រឹត្តិការណ៍ប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្រោមប្រធានបទ "កីឡាដើម្បីសុខភាពកុមារ" និង មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ចុះឈ្មោះចូលរួម មកពី២៥រាជធានី ខេត្ត សរុបចំនួន២ ៦៨៩នាក់។ សម្រាប់ប្រភេទកីឡានៃការប្រកួត មានចំនួន១២ បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយកូនឃ្លីលើតុ  វាយសី  តេក្វាន់ដូ(WT) ប៊ូល និងប៉េតង់ ល្បុក្កតោ ហែលទឹក  គុនដាវនិង ចំបាប់ ប្រព្រឹត្តទៅនៅចំនួន១០ទីតាំង៕

Uploaded image


អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

4 ថ្ងៃមុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

6 ថ្ងៃមុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

1 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
64
France
36
Germany
33
China
18
Singapore
13
United Kingdom
8
Japan
8
Poland
7
Hong Kong
4
Indonesia
3
India
3
South Korea
3
The Netherlands
2
Brazil
2
Belgium
1
Norway
1
Cambodia
1
Taiwan
1
Jamaica
1
Canada
1
Kenya
1
សរុប
211
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន