Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ព្រះខ័នរាជ ត្រៀមរួចរាល់សម្រាប់ជំនួបវគ្គផ្ដាច់ព្រ័ត្រ ACGL យប់នេះ ខណៈកីឡាករ កំពុងស្រេកឃ្លានជ័យជម្នះ

Published on 13-05-2026 2651 មើល

Facebook Twitter or X Instagram

ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង របស់កម្ពុជា នឹងត្រូវជួបប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ AFC Challenge League(ACGL) 2025/26 ទល់នឹងក្រុមម្ចាស់ផ្ទះ Al-Kuwait SC របស់រដ្ឋកូវ៉ែត នៅរាត្រីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នេះ វេលាម៉ោង ១១:៤៥ នាទីយប់ (ម៉ោងនៅកម្ពុជា) នៅពហុកីឡដ្ឋានជាតិកូវ៉ែត Jaber Al Ahmad International។

Uploaded image

នេះគឺជាប្រវត្តិសាស្ដ្រថ្មីមួយទៀត ដែលក្លិបបាល់ទាត់កម្ពុជា បានឡើងវគ្គផ្ដាច់ព្រ័ត្រ ២រដូវកាលជាប់គ្នា ក្នុងពានរង្វាន់កម្រិតទី៣ ទ្វីបអាស៊ីនេះ ខណៈលោក McConkey Matthew គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង បានបង្ហាញពីការត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតដ៏សំខាន់នេះ ស្របពេលកីឡាករ ក៏កំពុងស្រេកឃ្លាននូវជ័យជម្នះ ដើម្បីបង្កើតកំណត់ត្រាថ្មីជូនក្លិប និងប្រទេសជាតិផងដែរ។

Uploaded image

លោក McConkey បានបង្ហាញសុទិដ្ឋិនិយម ក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតថា ក្រុមទាំងមូល ត្រៀមខ្លួនបានយ៉ាងល្អ បន្ទាប់ពីធ្វើដំណើរដល់រដ្ឋកូវ៉ែតច្រើនថ្ងៃមុនការប្រកួត។ ផ្អែកលើស្មារតីក្រុម ដែលបានត្រៀមខ្លួនរួចរាល់នេះ ព្រះខ័នរាជស្វាយរៀង នឹងប្រើប្រាស់បទពិសោធន៍ខ្លួនកាលពីឆ្នាំមុន ដើម្បីតតាំងជាមួយក្រុមខ្លាំងរបស់កូវ៉ែត ហើយលោករំពឹងថា ក្រុមខ្លួននឹងអាចផ្ដល់នូវបញ្ហា ដែល Kuwait SC មិនធ្លាប់ជួបប្រទះពីមុនមកក្នុងការប្រកួតនេះ។

Uploaded image

 រីឯកីឡាករ សឿយ វិសាល ក្នុងប្រធានក្រុមជើងឯកលីគកំពូលកម្ពុជានេះ ក៏បានបង្ហាញនូវទំនុកចិត្តយ៉ាងមុតមាំដែលថា «យើងធ្លាប់ឡើងវគ្គនេះម្ដងហើយ កាលពីឆ្នាំមុន យើងបានរងជើងឯក តែឆ្នាំនេះ ពួកយើងនឹងខិតខំប្រឹងប្រែង ដើម្បីឈ្នះការប្រកួត និងបង្កើតកំណត់ត្រាជាមួយក្រុម និងប្រទេសរបស់យើង។ យើងដឹងហើយថា ឆ្នាំនេះ កីឡាកររបស់យើង សុទ្ធតែមានគុណភាព ហើយពួកគេមកទីនេះ គឺស្រែកឃ្លាននឹងការនាំយកពានត្រឡប់ទៅមាតិភូមិវិញ»។

Uploaded image

លើសពីការប្រកួត ក្នុងនាមក្លិបតំណាងប្រទេស ព្រះខ័នរាជស្វាយរៀង កំពុងទទួលបានការគាំទ្រ និងលើកទឹកចិត្តយ៉ាងផុសផុសពីថ្នាក់ដឹកនាំ ក្លិបសមាជិកលីគកំពូលកម្ពុជា ក៏ដូចជាអ្នកគាំទ្រទូទាំងប្រទេស។ ទោះបីការប្រកួតធ្វើឡើង​នៅតំបន់មជ្ឈឹមបូព៌ា តែតាមរយៈការគាំទ្រក្រោមស្មារតី និងមោទនភាពជាតិតែមួយ គេសង្ឃឹមថា ព្រះខ័នរាជស្វាយរៀង នឹងព្យាយាមអស់ពីសមត្ថភាព និងទទួលបានជោគជ័យ ក្នុងការនាំពានរង្វាន់អន្ដរជាតិលើកដំបូងជូនជាតិមាតុភូមិ៕

Uploaded imageUploaded imageUploaded imageUploaded imageUploaded imageUploaded image


អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

4 ថ្ងៃមុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

6 ថ្ងៃមុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

1 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
41
France
34
Germany
28
China
18
Singapore
8
United Kingdom
6
Poland
5
Hong Kong
3
India
2
The Netherlands
2
South Korea
2
Brazil
1
Belgium
1
Japan
1
Indonesia
1
សរុប
153
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន