Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

សហព័ន្ធទោចក្រយានអំពាវនាវសូមការគាំទ្រយុទ្ធនាការជិះកង់ជួយមន្ទីរពេទ្យកុមារអង្គរឱ្យបានផុសផុល

Published on 15-05-2026 3857 មើល

Facebook Twitter or X Instagram

លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជាបានអំពាវនាវបណ្តាក្រុមហ៊ុនចូលរួមឧបត្ថម្ភគាំទ្រទាំងថវិកានិងសម្ភារៈនានា ជួយដល់ក្រុមអ្នកជិះកង់ក្នុងយុទ្ធនាការជិះពីរាជធានីភ្នំពេញទៅខេត្តសៀមរាបដើម្បីស្វែងរកមូលនិធិជួយមន្ទីរពេទ្យកុមារអង្គរ។
Uploaded imageថ្នាក់ដឹកនាំសហព័ន្ធកីឡាទោចក្រយានជាតិថ្លែងបែបនេះ ខណៈសហព័ន្ធកីឡាទោចក្រយានកម្ពុជានឹងរៀបចំព្រឹត្តិការណ៍ជិះកង់ដើម្បីកុមារកម្ពុជាជាលើកទី៣ ដើម្បីប្រមូលមូនិធិជួយដល់មន្ទីរពេទ្យកុមារអង្គរនៅខេត្តសៀមរាប នៅថ្ងៃទី៣០ ខែឧសភា ខាងមុខ។

តាមគម្រោង មានអ្នកជិះកង់ចូលរួមចំនួន១២២នាក់ ហើយក៏មានអ្នកចូលរួមជិះអមជាង៤០០នាក់តាមបណ្តារាជធានីខេត្តដែលក្រុមកង់ជិះឆ្លងកាត់។ ទន្ទឹមនឹងនេះអ្នកជិះកង់ជាបរទេសមកពី៩ប្រទេសផ្សេងគ្នាក៏នឹងចូលរួមផងដែរ។
Uploaded imageលោក នូ ចំរើន បន្ថែមដែរថា ព្រឹត្តិការណ៍នេះមិនត្រឹមតែរួមចំណែកជួយដល់មន្ទីរពេទ្យកុមារអង្គរប៉ុណ្ណោះទេ តែក៏ជាការចូលរួមចំណែកក្នុងការផ្សព្វផ្សាយចលនាទេសចរណ៍តំបន់អង្គរទៅកាន់អន្តរជាតិ ព្រោះមានអ្នកជិះកង់ជាជនបរទេសចូលរួមទៀតផង៕

Uploaded image

អត្ថបទពាក់ព័ន្ធ

Daiichi Junior Cup 2026 បណ្តុះគ្រាប់ពូជបាល់ទាត់វ័យក្មេង ឆ្ពោះទៅកាន់ស្តង់ដារថ្មី

15 នាទីមុន

កីឡាករកីឡាការិនី Pickleball លំដាប់ពិភពលោកមកពីជាង២០ប្រទេសចូលរួមការប្រកួតអន្តរជាតិ...

21 ម៉ោងមុន

លោក គង់ ចាន់ធីណា អរគុណអ្នកគាំទ្រ ក្រោយហាប់គីដូកម្ពុជាឈ្នះមេដាយ ៣៥គ្រឿង

6 ថ្ងៃមុន

ឯកឧត្តម វ៉ាត់ ចំរើន ចូលរួមពិធីក្រុងពាលីសាងសង់ពហុកីឡដ្ឋានថ្មី ខេត្តស្វាយរៀង

6 ថ្ងៃមុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
397
Singapore
52
Germany
39
France
32
China
31
United Kingdom
22
Cambodia
13
The Netherlands
10
South Korea
7
Japan
5
Hong Kong
5
Australia
5
Indonesia
5
Finland
4
Canada
3
Sweden
3
Bangladesh
3
Spain
3
New Zealand
2
Norway
2
Russia
2
Ireland
2
Brazil
2
Mexico
1
Vietnam
1
Trinidad and Tobago
1
Togo
1
Turkey
1
Taiwan
1
Malaysia
1
Belgium
1
Thailand
1
Tunisia
1
Hungary
1
សរុប
667
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.