Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

វី ស្រីស្រស់ ចាត់ទុកឱកាសប្រកួតកម្មវិធីប្រដាល់សកលប្រចាំខែជាការត្រៀមដ៏ល្អសម្រាប់ព្រឹត្តិការណ៍អន្តរជាតិនានា

Published on 20-05-2026 1854 មើល

Facebook Twitter or X Instagram

កីឡាការិនី វី ស្រីស្រស់ ទទួលបានឱកាសបង្ហាញខ្លួនក្នុងការប្រកួតកម្មវិធីប្រដាល់សកលប្រចាំខែ Dragon the Golden Ring ជាលើកដំបូង នៅថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២៦ នាសាលកីឡាប្រដាល់សកលនៃពហុកីឡដ្ឋានជាតិអូឡាំពិក ដោយត្រូវតតាំងកីឡាការិនីបរទេស។

Uploaded image

កីឡាការិនីឆ្នើមជម្រើសជាតិកម្ពុជាសង្កត់ធ្ងន់ថា នេះជាឱកាសដ៏ល្អ និងជាការត្រៀមយ៉ាងសំខាន់សម្រាប់ការប្រកួតនៅក្រៅប្រទេសនាពេលខាងមុខ ព្រោះកន្លងមកមិនសូវបានប្រកួតឡើយ ជាពិសេសខកខានតាំងពីការប្រកួតជើងឯកថ្នាក់ជាតិ តាំងពីខែធ្នូ ឆ្នាំ២០២៥។ 

Uploaded image

ម្ចាស់មេដាយមាសជើងឯកថ្នាក់ជាតិសប្បាយចិត្តដែលត្រូវបានផ្ដល់ឱកាសប្រកួតកម្មវិធី Dragon the Golden Ring និងបានហ្វឹកហាត់ត្រៀមយ៉ាងល្អ  តែប្រសិនបើបានប្រកួតញឹកញាប់ក៏អាចធ្វើឱ្យបានដឹងពីសមត្ថភាព ល្អប្រសើរជាងការត្រឹមតែហ្វឹកហាត់មួយមុខ។ 

'ជុំវិញការប្រកួតជាលក្ខណៈអន្តរជាតិនេះ ម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម ២០២៣ ដដែលអះអាងថា មិនចោទជាបញ្ហាឡើយ ព្រោះកន្លងមកក៏ធ្លាប់ប៉ះកីឡាការិនីបរទេសច្រើនដែរ តែមិនមែនការប្រកួតក្នុងប្រទេស។ នាងថា នឹងព្យាយាមអស់ពីសមត្ថភាពដើម្បីជ័យជម្នះ។

Uploaded image

បើតាមគម្រោង លើសង្វៀនកម្មវិធី Dragon the Golden Ring ក្នុងថ្ងៃតែមួយ បងប្រុសរបស់កីឡាការិនី វី ស្រីស្រស់ គឺកីឡាករ វី សុភ័ស្ស នឹងត្រូវប្រកួតតទល់កីឡាករបរទេស បូករួមទាំងការប្រកួតកម្រិតថ្នាលពិសេសៗជាច្រើនគូទៀត ហើយការប្រកួតនឹងចាប់ផ្ដើមពីម៉ោង៦ល្ងាចតទៅ៕

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

4 ថ្ងៃមុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

6 ថ្ងៃមុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

1 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
41
France
34
Germany
28
China
18
Singapore
8
United Kingdom
6
Poland
5
Hong Kong
3
India
2
The Netherlands
2
South Korea
2
Brazil
1
Belgium
1
Japan
1
Indonesia
1
សរុប
153
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន