Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

សិក្ខាកាម២៥រូបនៅខេត្តតាកែវទទួលបានមេរៀនសំខាន់ៗពីវគ្គរដ្ឋបាលកីឡា

Published on 22-05-2026 2588 មើល

Facebook Twitter or X Instagram

ផ្អែកតាមផែនការប្រចាំឆ្នាំ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានរៀបចំវគ្គសាមគ្គីអូឡាំពិកស្ដីពីរដ្ឋបាលកីឡានៅខេត្តតាកែវ ដោយមានកិច្ចសហការជាមួយនឹងមន្ទីរអប់រំ យុវជន និងកីឡា និងការិយាល័យកីឡាខេត្តតាកែវ ពីថ្ងៃទី១៨ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ និងមានការចូលរួមពីសិក្ខាកាម២៥រូប ដែលទទួលបានមេរៀនសំខាន់ៗពីគ្រូឧទ្ទេសចំនួន៥រូប។
Uploaded imageជាក់ស្ដែង ឯកឧត្ដម វ៉ាត់ ចំរើន បានឧទ្ទេសផ្ដោតលើអត្ថប្រយោជន៍នៃកីឡា និងឥទ្ធិពលនៃកីឡាជាមួយនឹងកីឡាជំនាញមួយចំនួន។ ចំណែកលោកវេជ្ជបណ្ឌិត សុខ សារឿន បានឧទ្ទេសពីវេជ្ជសាស្ត្រកីឡាពាក់ព័ន្ធនឹងការការពាររបួសស្នាម ក៏ដូចជាពាក់ព័ន្ធនឹងអាហារូបត្ថម្ភ និងការជួយសង្គ្រោះបឋម។ ទី៣ លោក ឯម ហៀង បានឧទ្ទេសពាក់ព័ន្ធនឹងរូបមន្តនៃការប្រកួតកីឡា។ ទី៤ ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ បានឧទ្ទេសពីរចនាសម្ព័ន្ធ និងសវតាមួយចំនួននៃកីឡាសង្គម និងចលនាអូឡាំពិក។ ទន្ទឹមនឹងនេះ ឯកឧត្តម ណយ ផាណា បានចូលរួមចែករំលែកពីមេរៀនស្ដីពីការរៀបចំផែនការប្រតិភូកីឡា និងការលេងដោយយុត្តិធម៌ (Fair Play) ក៏ដូចជាការកំណត់អត្តសញ្ញាណកីឡាទេពកោសល្យ។

ផ្អែកតាមការសិក្សារយៈពេល៤ថ្ងៃពេញ ឯកឧត្ដម ណយ ផាណា ជាគ្រូឧទ្ទេសក្នុងកម្មវិធីបានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់សិក្ខាកាមទាំង២៥រូបក្នុងការទទួលយកបទពិសោធដ៏មានតម្លៃពីលោកគ្រូឧទ្ទេសទាំងអស់។ ជាលទ្ធផល សិក្ខាកាម១៥រូបទទួលបាននិទ្ទេស A ស្មើនឹង៦៧ភាគរយ និងសិក្ខាកាម៩រូបទទួលបាននិទ្ទេស B ស្មើនឹង៣៧ភាគរយ។
Uploaded imageនាព្រឹកនេះ ឯកឧត្តម ណយ ផាណា អគ្គលេខាធិការរង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាគ្រូឧទ្ទេស ក្នុងវគ្គសាមគ្គីអូឡាំពិក ស្ដីពីរដ្ឋបាលកីឡា បានចូលបង្រៀនដល់សិក្ខាកាមទាំង២៥នាក់ ស្ដីពីការលេងដោយយុត្តិធម៌ (Fair Play), ការកំណត់អត្តសញ្ញាណ ទេពកោសល្យ ឬនិស្ស័យ(កីឡាករ) និង ផែនការធ្វើដំណើររបស់គណៈប្រតិភូ។


ឯកឧត្ដមអគ្គលេខាធិការរងក៏បានសង្កត់ធ្ងន់ថា ក្រោយឆ្លងកាត់វគ្គដ៏សំខាន់នេះ សិក្ខាកាមទាំងអស់នឹងបានដឹងអត្ថប្រយោជន៍ និងសក្ដានុពលនៃកីឡា ក៏ដូចជាកីឡាជំនាញកម្រិតខ្ពស់ និងព្រឹត្តិការណ៍កីឡាដែលធ្វើឱ្យបានយល់ពីរូបមន្តនៃការរៀបចំការប្រកួត។ ជាមួយគ្នានេះ សិក្ខាកាមបានដឹងពីរបៀបនៃការចៀសវៀងរបួសស្នាមអំឡុងការហ្វឹកហាត់ និងប្រកួត អាហារូបត្ថម្ភសម្រាប់កីឡាករ កីឡាការិនី។

Uploaded image

ក្នុងនោះ សិក្ខាកាមបានយល់ដឹងពីសវតាចលនាអូឡាំពិក និងគុណតម្លៃអូឡាំពិក និងរចនាសម្ព័ន្ធសហព័ន្ធកីឡាជាតិ រចនាសម្ព័ន្ធគណៈកម្មាធិការជាតិអូឡាំពិក និងរចនាសម្ព័ន្ធគណៈកម្មាធិការអូឡាំពិកអន្តរជាតិផងដែរ។ មិនតែប៉ុណ្ណោះ សិក្ខាកាមបានយល់ដឹងពីការកំណត់ និងរៀបចំអត្តពលិកទេពកោសល្យ ថា កំណត់ដោយរបៀបណា ជ្រើសរើសពីប្រភពណា ថែរក្សាក្នុងកម្រិតណា មាននីតិវិធីក្នុងការជ្រើសរើសអត្តពលិកទេពកោសល្យវ័យក្មេង។ លើសពីនេះ ផែនការបេសកកម្មប្រតិភូកីឡា និងការលេងដោយយុត្តិធម៌ត្រូវបានបញ្ជ្រាបដល់សិក្ខាកាមគ្រប់រូប។ នេះជាចំណុចសំខាន់ៗដែលគណៈកម្មាធិការជាតិអូឡាំពិកមានគោលបំណងបញ្ជ្រាបដល់មន្ត្រីតាមខេត្តក្រោមឱវាទមន្ទីរ អប់រំ យុវជន និងកីឡា បានជ្រាបពីជំនាញ និងចំណេះដឹង។


ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដម ណយ ផាណា បានថ្លែងអំណរគុណចំពោះការសហការពីក្រសួងអប់រំ យុវជន និងកីឡា ដែលបានអនុញ្ញាតឱ្យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាធ្វើសកម្មភាពជាមួយមន្ទីរអប់រំ យុវជន និងកីឡា និងការិយាល័យកីឡាខេត្តតាកែវ ប្រកបដោយភាពជោគជ័យតាំងពីដើមរហូតដល់ចប់៕

អត្ថបទពាក់ព័ន្ធ

Daiichi Junior Cup 2026 បណ្តុះគ្រាប់ពូជបាល់ទាត់វ័យក្មេង ឆ្ពោះទៅកាន់ស្តង់ដារថ្មី

36 នាទីមុន

កីឡាករកីឡាការិនី Pickleball លំដាប់ពិភពលោកមកពីជាង២០ប្រទេសចូលរួមការប្រកួតអន្តរជាតិ...

21 ម៉ោងមុន

លោក គង់ ចាន់ធីណា អរគុណអ្នកគាំទ្រ ក្រោយហាប់គីដូកម្ពុជាឈ្នះមេដាយ ៣៥គ្រឿង

6 ថ្ងៃមុន

ឯកឧត្តម វ៉ាត់ ចំរើន ចូលរួមពិធីក្រុងពាលីសាងសង់ពហុកីឡដ្ឋានថ្មី ខេត្តស្វាយរៀង

6 ថ្ងៃមុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
412
Singapore
53
Germany
40
France
32
China
31
United Kingdom
22
Cambodia
13
The Netherlands
10
South Korea
7
Japan
5
Indonesia
5
Australia
5
Hong Kong
5
Finland
4
Sweden
4
Canada
3
Spain
3
Bangladesh
3
South Africa
2
Ireland
2
Brazil
2
Russia
2
New Zealand
2
Norway
2
Taiwan
1
Turkey
1
Malaysia
1
Togo
1
Belgium
1
Vietnam
1
Mexico
1
Trinidad and Tobago
1
Thailand
1
Tunisia
1
សរុប
686
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.