Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ស្រលាញ់កីឡាប្រដាល់ពេក ខឿន សីហា ធ្វើបាវសាក់ចងនៅក្រោយផ្ទះហ្វឹកហាត់ម្នាក់ឯង

Published on 04-06-2026 1601 មើល

Facebook Twitter or X Instagram

Uploaded imageកីឡាករប្រដាល់វ័យក្មេងជម្រើសជាតិកម្ពុជាខឿន សីហា ប្រាប់ថា ស្រលាញ់កីឡាប្រដាល់តាំងពីឆ្នាំ២០២២ ហើយដោយសារតែស្រលាញ់ពេក គេបានធ្វើបាវសាក់ចងនៅក្រោយផ្ទះ ហាត់ម្នាក់ឯងដល់យប់ជ្រៅស្ទើរតែរាល់ថ្ងៃ។ 

Uploaded image

យុវជនវ័យ២០ឆ្នាំបញ្ជាក់ថា ការហ្វឹកហាត់ខ្លួនឯង ព្រោះតែនៅស្រុកកំណើតរបស់គេក្នុងខេត្តព្រៃវែង ពុំមានក្លិបប្រដាល់ឡើយ។ ដល់ចប់បាក់ឌុប ឆ្នាំ២០២៤ គេបានសុំម្ដាយមកហ្វឹកហាត់នៅភ្នំពេញតែម្ដង ហើយដោយសារតែឃើញកូនប្រុសស្រលាញ់ខ្លាំង ម្ដាយរបស់គេក៏មិនបានឃាត់ឃាំងអ្វីដែរ។ 

Uploaded image

ខឿន សីហា ថ្លែងដែរថា នៅពេលឃើញរៀមច្បងជាច្រើនទទួលបានជោគជ័យ គឺកាន់តែជំរុញចិត្តរបស់គេយ៉ាងខ្លាំងក្នុងការហ្វឹកហាត់ដើម្បីទទួលបានផ្លែផ្កាដូចគ្នា។


បច្ចុប្បន្ន ខឿន សីហា ហ្វឹកហាត់គុនខ្មែរនៅក្លិបនាគរាជចតុមុខ និងកំពុងប្រមូលផ្ដុំហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជា។ ជុំវិញការហ្វឹកហាត់កីឡាប្រដាល់សកលនេះដែរ គេថា បានពង្រឹងថែមទៀតនូវគុណភាពកណ្ដាប់ដៃ និងភាពរហ័សរហួន៕

Uploaded image


អត្ថបទពាក់ព័ន្ធ

ឯកឧត្តម វ៉ាត់ ចំរើន ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៃព្រឹត្តិការ...

1 ថ្ងៃមុន

ចេញពីស្រុកកំណើតនៅមីយ៉ាន់ម៉ាមកធ្វើការនៅកម្ពុជា យុវជន Phyo Paing ឆ្លៀតហាត់គុនខ្មែរ...

2 ថ្ងៃមុន

NOCC បើកវគ្គបណ្ដុះបណ្ដាលសាមគ្គីអូឡាំពិក ស្ដីពីរដ្ឋបាលកីឡា ជូនមន្ត្រីកីឡា ២៥នាក់...

4 ថ្ងៃមុន

មិនបារម្ភពីគូប្រកួតលំដាប់អូឡាំពិក! Anvar ប្ដេជ្ញាយកមេដាយមាសពីព្រឹត្តិការណ៍ប្រដាល...

5 ថ្ងៃមុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
24
Germany
15
United Kingdom
9
Singapore
7
Iraq
6
Argentina
3
Brazil
3
Morocco
3
Vietnam
3
China
3
Ukraine
2
France
2
Japan
2
Mexico
2
South Korea
2
Algeria
1
Dominican Republic
1
Uruguay
1
Indonesia
1
Bangladesh
1
El Salvador
1
Uzbekistan
1
Jordan
1
India
1
Peru
1
សរុប
96
© Olympics Cambodia. All rights reserved.