Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ខេត្តពោធិ៍សាត់មានក្លិបកីឡាចំបាប់លើកដំបូង

Published on 05-06-2026 914 មើល

Facebook Twitter or X Instagram

ក្លិបកីឡាចំបាប់ទី១លើទឹកដីខេត្តពោធិ៍សាត់គឺ  ក្លិបកីឡាចំបាប់ព្រះធាតុ បានលេចរូបរាងឡើង ជាផ្លូវការនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ ដោយមានទីតាំងនៅភូមិឥន្ធធ្យា ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ក្នុងគោលបំណងចូលរួមបណ្ដុះបណ្ដាលធនធានកីឡាករ កីឡាការិនីជាធនធានបន្តវេន ក៏ដូចជារួមចំណែកអភិរក្ស និងអភិវឌ្ឍកីឡាអត្តសញ្ញាណជាតិមួយនេះផងដែរ។

Uploaded image

នេះក៏ជាចក្ខុវិស័យដ៏សំខាន់មួយរបស់សហព័ន្ធកីឡាចំបាប់កម្ពុជា ក្នុងការពង្រីកសក្ដានុពលទៅតាមខេត្តដើម្បី បណ្ដុះបណ្ដាលនូវបច្ចេកទេស និង សាបព្រោះថ្នាលកីឡាករ-កីឡាការិនីនៅទូទាំងប្រទេស ឈានឆ្ពោះទៅត្រៀមការប្រកួតថ្នាក់ជាតិ-អន្ដរជាតិនានា ពិសេសកីឡាយុវជនអាស៊ី នាឆ្នាំ២០៣១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

Uploaded image

ក្នុងពិធីសម្ពោធកីឡាចំបាប់ព្រះធាតុនេះ ក៏មានការរៀបចំនូវការប្រកួតកីឡាចំបាប់ថ្នាក់ខេត្ត ឆ្នាំ២០២៦ ដោយមានការចូលរួមពីកីឡាករ-កីឡាការិនីវ័យក្មេងជាច្រើន។

Uploaded image

ក្នុងនោះ លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាតំណាងឯកឧត្ដមប្រធាន វ៉ាត់ ចំរើន ក៏បានឧបត្ថម្ភថវិកា ២លានរៀល សម្រាប់ទ្រទ្រង់ក្លិប និងផ្ដល់នូវសម្ភារមួយចំនួនទៀតពីសហព័ន្ធផងដែរ៕

Uploaded imageUploaded image


អត្ថបទពាក់ព័ន្ធ

ឯកឧត្តម វ៉ាត់ ចំរើន ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៃព្រឹត្តិការ...

1 ថ្ងៃមុន

ចេញពីស្រុកកំណើតនៅមីយ៉ាន់ម៉ាមកធ្វើការនៅកម្ពុជា យុវជន Phyo Paing ឆ្លៀតហាត់គុនខ្មែរ...

2 ថ្ងៃមុន

NOCC បើកវគ្គបណ្ដុះបណ្ដាលសាមគ្គីអូឡាំពិក ស្ដីពីរដ្ឋបាលកីឡា ជូនមន្ត្រីកីឡា ២៥នាក់...

4 ថ្ងៃមុន

មិនបារម្ភពីគូប្រកួតលំដាប់អូឡាំពិក! Anvar ប្ដេជ្ញាយកមេដាយមាសពីព្រឹត្តិការណ៍ប្រដាល...

5 ថ្ងៃមុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
19
Germany
12
Singapore
6
United Kingdom
6
Iraq
5
Brazil
3
Morocco
3
China
3
Argentina
2
France
2
Mexico
2
Vietnam
2
South Korea
2
Ukraine
2
Uruguay
1
Bangladesh
1
El Salvador
1
Algeria
1
Uzbekistan
1
Japan
1
Jordan
1
India
1
Peru
1
សរុប
78
© Olympics Cambodia. All rights reserved.