Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

កីឡាករជឺជីតស៊ូ មឿនលីម សុបញ្ញា បានមេដាយប្រាក់ពីការប្រកួតជើងឯកសាកលវិទ្យាល័យពិភពលោក FISU

Published on 12-06-2026 1881 មើល

Facebook Twitter or X Instagram

កីឡាករជឺជីតស៊ូជម្រើសជាតិកម្ពុជា មឿនលីម សុបញ្ញា បានឈ្នះមេដាយប្រាក់ក្នុងការប្រកួតកីឡាប្រយុទ្ធជើងឯកសាកលវិទ្យាល័យពិភពលោក FISU ឆ្នាំ២០២៦ នៅទីក្រុងប្រាស៊ីលីយ៉ា ប្រទេសប្រេស៊ីល នាថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា នេះ ។

មុនឈានទៅទទួលបានតំណែងជើងឯករងក្នុងប្រភេទទម្ងន់-៧៧គីឡូក្រាម កីឡាករឆ្នើមលេចធ្លោកម្ពុជាបានឈ្នះកីឡាករអាល្លឺម៉ង់សុំចុះចាញ់ដោយក្លេដៃ ត្រឹមរយៈពេល ១នាទី និង២០វិនាទី។
Uploaded imageក្នុងការប្រកួតទី២របស់ខ្លួន យុវជនវ័យ២១ឆ្នាំបានប្រើបច្ចេកទេសដ៏ពិសេសដដែល ផ្តួលកីឡាករថៃចុះចាញ់ ក្នុងរយៈពេល ៣នាទី និង ៣៦វិនាទី។

តែគួរឱ្យស្ដាយ ក្នុងវគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាស បញ្ញា បានចាញ់ម្ចាស់ផ្ទះប្រេស៊ីលក្នុងពិន្ទុយ៉ាងផុតផើយ ឈានទៅទទួលបានត្រឹមមេដាយប្រាក់។

មឿនលីម សុខបញ្ញា បានថ្លែងថាគោលដៅរបស់គេគឺយកមេដាយមាសមកផ្ទះវិញ ប៉ុន្តែគេបានបង្កើតកំហុសខ្លះនៅវគ្គផ្តាច់ព្រ័ត្រ។ ទោះបីជាយ៉ាងណា គេនឹងរៀនពីបទពិសោធដ៏សំខាន់នេះ ហើយត្រលប់មកវិញឱ្យកាន់តែរឹងមាំសម្រាប់ការប្រកួតបន្ទាប់។
Uploaded imageជាមួយគ្នានេះ សហព័ន្ធ​កីឡាជឺជីតស៊ូ​កម្ពុជា បានចូលរួមអបអរសាទរ​ចំពោះ​ការបង្ហាញសមត្ថភាពដ៏​លេចធ្លោ និង​មេដាយប្រាក់​ជើងឯក​ពិភពលោក​ដ៏​ស័ក្តិសម​សម្រាប់​ជាតិមាតុភូមិ។

សូមជម្រាបជូនថា រដូវកាល​នៃការប្រកួតអន្តរជាតិ​នៅតែបន្ត ដោយ​សុបញ្ញា​នឹង​តំណាង​កម្ពុជា​ម្តងទៀត​នៅ​ខែក្រោយ​ក្នុង​ការប្រកួត​ធំៗ​នៅ​ប្រទេស​ជប៉ុន និង កាហ្សាក់ស្ថាន៕

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

4 ថ្ងៃមុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

6 ថ្ងៃមុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

1 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
40
France
34
Germany
28
China
18
Singapore
7
United Kingdom
6
Poland
5
Hong Kong
3
The Netherlands
2
South Korea
2
Brazil
1
India
1
Belgium
1
Japan
1
Indonesia
1
សរុប
150
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន