Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

សាកលវិទ្យាល័យចំនួន៦ចូលរួមប្រកួតកីឡាការ៉ាតេឧត្ដមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦

Published on 12-06-2026 2457 មើល

Facebook Twitter or X Instagram

ការប្រកួតកីឡាការ៉ាតេប្រចាំព្រឹត្តិការណ៍កីឡាឧត្ដមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៦ បានបើកដំណើរការហើយនៅព្រឹកថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ នាមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាការ៉ាតេ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការសហព័ន្ធកីឡាការ៉ាតេកម្ពុជា តំណាងដ៏ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានសហព័ន្ធ។
Uploaded imageសម្រាប់ក្រុមចូលរួមមានចំនួន៦មានដូចជា សាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សាកលវិទ្យាល័យ វេស្ទើន សាកលលវិទ្យាល័យ ឡាយហ្វ សាកលវិទ្យាល័យ CamTech វិទ្យាស្ថាន CamED និង សាកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ។ ក្នុងនោះ កីឡាករមានចំនួន១៣រូប និងកីឡាការិនី១០នាក់។

ចំណែកវិញ្ញាសាសម្រាប់ការប្រកួតមានចំនួន២ គឺ កាតា (Kata) និង ប្រយុទ្ធ (Kumite)។ សម្រាប់វិញ្ញាសាកាតា មានឯកត្តជន បុរស និង ឯកត្តជន នារី។ វិញ្ញាសាប្រយុទ្ធឯកត្តជនបុរសមានប្រភេទទម្ងន់-៥៥គីឡូក្រាម និង +៥៥គីឡូក្រាម។ ដោយឡែក វិញ្ញាសាឯកត្តជននារី មានប្រភេទទម្ងន់-៥០គីឡូក្រាម និង នារីទម្ងន់+៥០គីឡូក្រាម។
Uploaded image
វគ្គផ្ដាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែមិថុនា នាមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាការ៉ាតេ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕


អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

4 ថ្ងៃមុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

6 ថ្ងៃមុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

1 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
40
France
34
Germany
28
China
18
Singapore
7
United Kingdom
6
Poland
5
Hong Kong
3
The Netherlands
2
South Korea
2
Brazil
1
India
1
Belgium
1
Japan
1
Indonesia
1
សរុប
150
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន