Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

លោក Johan អតីតកីឡាករប្រដាល់ជនជាតិរុស្ស៊ីសប្បាយចិត្តបានរួមចំណែកបណ្ដុះបណ្ដាលកីឡាករខ្មែរ

Published on 02-07-2026 1164 មើល

Facebook Twitter or X Instagram

លោក Jan Johan គឺជាអតីតកីឡាករប្រដាល់សកលជនជាតិរុស្ស៊ី និងធ្លាប់ចេញទៅប្រកួតនៅប្រទេសនានាយ៉ាងច្រើន ហើយបច្ចុប្បន្ននេះលោកកំពុងរស់នៅប្រទេសកម្ពុជា។ 


មួយរយៈធំចុងក្រោយនេះ បុរសវ័យ៥៤ឆ្នាំបានចូលរួមជួយបង្ហាត់កីឡាករជម្រើសជាតិប្រដាល់សកលកម្ពុជា ក្នុងនាមជាគ្រូជំនួយជម្រើសជាតិ ជាពិសេសលើការសម្រួចសមត្ថភាពកីឡាករ Anvar Nasredinov Rajapov Abullah និង វី សុភ័ស្ស ក្នុងដំណើរឆ្ពោះទៅប្រជែងមេដាយជើងឯកអាស៊ី ឆ្នាំ២០២៦ នៅប្រទេសជប៉ុន ក្នុងខែកញ្ញា ខាងមុខ ក៏ដូចជា វគ្គជម្រុះដើម្បីដណ្ដើមសិទ្ធិពេញលេញទៅកាន់ព្រឹត្តិការណ៍កីឡាអូឡាំពិក នៅក្រុង Los Angels សហរដ្ឋអាមេរិក ឆ្នាំ២០២៨។

Uploaded image

ឆ្លងកាត់ការរួមចំណែកបង្ហាត់កន្លងមក លោក Johan បានមើលឃើញពីសក្ដានុពលរបស់កីឡាករកម្ពុជា ដែលមានសមត្ថភាព តែអ្វីជារនាំងក្នុងការអភិវឌ្ឍនោះ គឺកង្វះការប្រកួត។ លោកសង្ឃឹមថា នឹងមានកម្មវិធីប្រកួតច្រើនដើម្បីសម្រួចគុណភាពកូនក្រុមបានកាន់តែប្រសើរ។ ជាមួយគ្នានេះ គ្រូបង្វឹកដដែលក៏ចែករំលែកបន្ថែមដល់យុវជនថ្នាល ដោយចង់ឱ្យពួកគេផ្ដោតច្រើនថែមទៀតលើការហ្វឹកហាត់ផ្នែកមូលដ្ឋានគ្រឹះ។

Uploaded image

ទន្ទឹមនឹងនេះ លោក Johan បានសរសើរពីកីឡាករ វី សុភ័ស្ស ដែលជាជម្រើសជាតិដ៏ឆ្នើមរបស់កម្ពុជាថា មានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការហ្វឹកហាត់ និងគោរពវិន័យបានល្អ។ លោកមើលឃើញរូបគេជាកីឡាករប្រកបដោយសក្ដានុពលមួយរូបនៅកម្ពុជា។ លោកជឿជាក់ថា ទាំងសុភ័ស្ស Anvar និង Rajapov ក៏ដូចជាកូនក្រុមផ្សេងទៀតនឹងធ្វើបានល្អក្នុងព្រឹត្តិការណ៍អន្តរជាតិធំ។


លោក Jan Johan បានរស់នៅប្រទេសកម្ពុជាច្រើនឆ្នាំមកហើយ និងមានភរិយាជាជនជាតិខ្មែរ។ លោកអះអាងថា ពិតជាសប្បាយរីករាយដែលបានចូលរួមចំណែកបណ្ដុះបណ្ដាលធនធានកីឡាករ កីឡាការិនីប្រដាល់សកលកម្ពុជា៕

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

4 ថ្ងៃមុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

6 ថ្ងៃមុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

1 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
41
France
34
Germany
28
China
18
Singapore
8
United Kingdom
6
Poland
5
Hong Kong
3
India
2
The Netherlands
2
South Korea
2
Brazil
1
Belgium
1
Japan
1
Indonesia
1
សរុប
153
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន