Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

NOCC បើកវគ្គបណ្ដុះបណ្ដាលសាមគ្គីអូឡាំពិក ស្ដីពីរដ្ឋបាលកីឡា ជូនមន្ត្រីកីឡា ២៥នាក់ នៅខេត្តកំពង់ឆ្នាំង

Published on 08-07-2026 2023 មើល

Facebook Twitter or X Instagram

ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានរៀបចំវគ្គបណ្ដុះបណ្ដាលសាមគ្គីអូឡាំពិក ស្ដីពី រដ្ឋបាលកីឡា រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ នៅខេត្តកំពង់ឆ្នាំង ដោយមានមន្ត្រីកីឡាចូលរួមចំនួន ២៥នាក់។ វគ្គបណ្ដុះបណ្ដាលនេះទទួលបានការគាំទ្រពីអង្គការសាមគ្គីអូឡាំពិក (Olympic Solidarity) សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
Uploaded imageវគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងពង្រឹងសមត្ថភាព និងបង្កើនចំណេះដឹងជូនមន្ត្រីកីឡាលើការគ្រប់គ្រង និងរដ្ឋបាលកីឡា ស្របតាមស្តង់ដារអន្តរជាតិ ដើម្បីរួមចំណែកលើកកម្ពស់ការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា។

ក្នុងឱកាសនេះ សិក្ខាកាមបានទទួលការចែករំលែកចំណេះដឹងពីគ្រូឧទ្ទេសចំនួន ៥រូប ដែលមានបទពិសោធន៍ និងជំនាញខ្ពស់ក្នុងវិស័យកីឡា។ ឯកឧត្តម វ៉ាត់ ចំរើន បានធ្វើបទបង្ហាញអំពីអត្ថប្រយោជន៍ និងឥទ្ធិពលនៃកីឡា ព្រមទាំងការអភិវឌ្ឍកីឡាជំនាញ។ លោកវេជ្ជបណ្ឌិត សុខ សារឿន បានបង្ហាញពីវេជ្ជសាស្ត្រកីឡា ដោយផ្តោតលើការបង្ការ និងព្យាបាលរបួស ការផ្តល់អាហារូបត្ថម្ភ និងជំនាញសង្គ្រោះបឋម។

Uploaded image

លោក ឯម ហៀង បានបង្ហាញអំពីរូបមន្ត និងប្រព័ន្ធរៀបចំការប្រកួតកីឡា ខណៈឯកឧត្តម ប៊ុយ សុភ័ណ្ឌ បានធ្វើបទបង្ហាញស្ដីពីរចនាសម្ព័ន្ធចលនាអូឡាំពិក និងតួនាទីកីឡាក្នុងសង្គម។ ចំណែកឯឯកឧត្តម ណយ ផាណា បានចែករំលែកចំណេះដឹងអំពីការរៀបចំផែនការប្រតិភូកីឡា គោលការណ៍ Fair Play និងការស្វែងរក និងអភិវឌ្ឍអត្តពលិកដែលមានទេពកោសល្យ។
Uploaded imageគួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល និងប្រគល់វិញ្ញាបនបត្រជូនមន្ត្រីកីឡាទាំង ២៥នាក់ ដែលបានបញ្ចប់វគ្គសិក្សាដោយជោគជ័យ។

Uploaded image

Uploaded image

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

4 ថ្ងៃមុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

6 ថ្ងៃមុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

1 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
39
France
34
Germany
28
China
18
Singapore
7
United Kingdom
6
Poland
5
Hong Kong
3
The Netherlands
2
South Korea
2
Brazil
1
India
1
Belgium
1
Japan
1
Indonesia
1
សរុប
149
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន