Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ផ្ដើមពីការហ្វឹកហាត់ប្រដាល់សកលដើម្បីសុខភាព កុមារី ស៊ីឡាន ត្រៀមឡើងប្រកួតលើកដំបូង

Published on 13-07-2026 2238 មើល

Facebook Twitter or X Instagram

អស់រយៈពេលជិតមួយឆ្នាំមកហើយដែល កុមារី ស៊ីឡាន ជាសិស្សថ្នាក់ទី៤ នៃសាលាបឋមសិក្សាព្រះនរោត្តម បានចំណាយពេលវេលាក្រោយការសិក្សា ដើម្បីមកហ្វឹកហាត់កីឡាប្រដាល់សកលយ៉ាងសកម្ម នៅពហុកីឡដ្ឋានជាតិអូឡាំពិកជា។

Uploaded image

ការឈានជើងចូលក្នុងវិស័យក្បាច់គុននេះ កើតចេញពីការគាំទ្រ និងជំរុញយ៉ាងពេញទំហឹងពីអ្នកម្តាយ ក្នុងគោលបំណងចង់ឱ្យកូនស្រីមានសុខភាពល្អ រាងកាយរឹងមាំ និងមានចំណេះដឹងផ្នែកការពារខ្លួន។ ទោះបីជាការចាប់ផ្តើមដំបូងពោរពេញដោយភាពលំបាក ហត់នឿយ និងត្រូវចំណាយពេលជាងមួយខែទើបអាចស៊ាំនឹងការហ្វឹកហាត់ដ៏លំបាកបែបនេះក៏ដោយ ប៉ុន្តែកុមារីចិត្តស៊ូរូបនេះមិនដែលរអ៊ូរទាំ ឬគិតពីពាក្យថាបោះបង់នោះឡើយ។


“ការតស៊ូមិនខកបំណងឡើយ” ជាផ្លែផ្កានៃការខិតខំប្រឹងប្រែង គឺចុងខែកក្កដានេះ ស៊ីឡាន នឹងត្រូវឡើងបង្ហាញសមត្ថភាពលើសង្វៀនជាផ្លូវការលើកដំបូង ក្នុងកម្មវិធីប្រកួតប្រចាំខែ Dragon the Golden Ring។ សម្រាប់ការប្រកួតលើកដំបូងនេះ កុមារីដដែលបានប្តេជ្ញាចិត្តយ៉ាងមុតមាំថានឹងប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីដណ្តើមយកជ័យជម្នះជូនគ្រួសារ និងគ្រូបង្វឹក។

Uploaded image

គោលដៅវែងឆ្ងាយ និងធំបំផុតរបស់ ស៊ីឡាន មិនមែនត្រឹមតែការប្រកួតលក្ខណៈមិត្តភាពនោះទេ ប៉ុន្តែគឺការអភិវឌ្ឍសមត្ថភាពខ្លួនឯងឱ្យក្លាយជាកីឡាការិនីឆ្នើម ដើម្បីមានឱកាសឈានជើងចូលក្នុងក្រុមជម្រើសជាតិ នាំយកកិត្តិយសជូនប្រទេសជាតិនាពេលអនាគត៕

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

4 ថ្ងៃមុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

6 ថ្ងៃមុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

1 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

France
22
United States
20
Germany
15
United Kingdom
3
Singapore
3
Hong Kong
3
Poland
3
China
2
Brazil
1
India
1
The Netherlands
1
Belgium
1
សរុប
75
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន