Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

មិនបារម្ភពីគូប្រកួតលំដាប់អូឡាំពិក! Anvar ប្ដេជ្ញាយកមេដាយមាសពីព្រឹត្តិការណ៍ប្រដាល់សកលនៅអាមេនី

Published on 07-07-2026 2152 មើល

Facebook Twitter or X Instagram

កីឡាករប្រដាល់សកលឆ្នើមជម្រើសជាតិកម្ពុជា Anvar Nasredinov កំពុងតែពង្រឹងសមត្ថភាពយ៉ាងខ្លាំងក្លា ដើម្បីត្រៀមខ្លួនចូលរួមប្រកួតក្នុងកម្មវិធីកម្រិតអន្តរជាតិ International Elite Boxing Tournament Yerevan Mayor Cup 2026 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ នៅក្រុង Yerevan សាធារណរដ្ឋអាមេនី។
Uploaded imageម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម ឆ្នាំ២០២៣ បានចាត់ទុកថា ការនៅលើសង្វៀនទឹកដីអឺរ៉ុបមួយនេះ គឺជាឱកាសមាសដ៏សំខាន់បំផុតក្នុងការវាស់ស្ទង់កម្រិតបច្ចេកទេសរបស់ខ្លួន មុនឈានជើងចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីដ៏ធំ (Asian Games 2026) នៅប្រទេសជប៉ុន នាខែកញ្ញា ខាងមុខ។ បើទោះបីជាត្រូវដឹងមុនថា អាចនឹងត្រូវប្រឈមមុខជាមួយកំពូលអ្នកប្រដាល់ខ្លាំងៗមកពីតំបន់អឺរ៉ុប និងកីឡាករលំដាប់អូឡាំពិកក៏ដោយ ក៏អ្នកប្រយុទ្ធតំណាងកម្ពុជារូបនេះមិនមានការព្រួយបារម្ភទាល់តែសោះ ព្រោះរូបគេបានរៀបចំខ្លួនរួចជាស្រេចទាំងកម្លាំងស៊ុហ្វ និងយុទ្ធសាស្ត្រប្រយុទ្ធ។
Uploaded imageជុំវិញការត្រៀមលក្ខណៈនេះ Anvar Nasredinov បានលើកឡើងដោយភាពជឿជាក់ថា “៖ ខ្ញុំបានត្រៀមខ្លួនយ៉ាងល្អិតល្អន់ជាមួយគ្រូបង្វឹក ទាំងផ្នែកបច្ចេកទេស និងកម្លាំងកាយ។ ខ្ញុំដឹងថាព្រឹត្តិការណ៍នេះសម្បូរទៅដោយកីឡាករខ្លាំងៗ ជាពិសេសអ្នកប្រដាល់មកពីតំបន់អឺរ៉ុប និងកីឡាករកម្រិតអូឡាំពិក ប៉ុន្តែខ្ញុំមិនមានសម្ពាធ ឬក្តីបារម្ភអ្វីឡើយ។ អ្វីដែលខ្ញុំត្រូវធ្វើនៅពេលនេះ គឺផ្តោតអារម្មណ៍១០០% លើការហ្វឹកហាត់ និងពង្រឹងសមត្ថភាពខ្លួនឯង។ គោលដៅធំបំផុតរបស់ខ្ញុំ គឺការដណ្តើមមេដាយមាសជូនកម្ពុជា និងក្រេបជញ្ជក់បទពិសោធល្អៗមុនពេលទៅប្រកួតនៅ Asian Games។”
Uploaded imageសូមបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍អន្តរជាតិនៅប្រទេសអាមេនីនេះ Anvar Nasredinov នឹងត្រូវឡើងប្រកួតប្រជែងនៅក្នុងប្រភេទទម្ងន់ ៨០ គីឡូក្រាម។ ជាមួយគ្នានោះដែរ រូបគេក៏បានប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងវាយឱ្យអស់ពីសមត្ថភាព និងកម្លាំងកាយចិត្តនៅលើសង្វៀន ដើម្បីនាំយកជ័យជម្នះ និងមោទកភាពជូនជាតិមាតុភូមិ៕

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

4 ថ្ងៃមុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

6 ថ្ងៃមុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

1 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
40
France
34
Germany
28
China
18
Singapore
7
United Kingdom
6
Poland
5
Hong Kong
3
The Netherlands
2
South Korea
2
Brazil
1
India
1
Belgium
1
Japan
1
Indonesia
1
សរុប
150
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន