Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

លោក Martin អ្នកជំនួញជនជាតិប៉ូឡូញត្រៀមឡើងប្រកួតប្រដាល់សកលតទល់កីឡាករឆ្នើមកម្ពុជា Rajapov

Published on 23-07-2026 1903 មើល

Facebook Twitter or X Instagram

មានរយៈពេល៧ឆ្នាំហើយដែលលោក Martin បានមករស់នៅប្រទេសកម្ពុជា ដោយមានមុខជំនួញនៅខេត្តកំពត ផ្ដោតលើមុខរបរផលិតប្រេងដូង តែ និង អាល់កុល ជាដើម។


ក្នុងការរស់នៅប្រទេសកម្ពុជា បុរសជនជាតិប៉ូឡូញក៏បានឆ្លៀតហ្វឹកហាត់កីឡាប្រដាល់សកល និងធ្លាប់បានប្រកួតមួយលើកដែរ។ នៅល្ងាចថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ ២០២៦ លោក Martin នឹងបង្ហាញខ្លួនលើកដំបូងក្នុងកម្មវិធីប្រដាល់សកលប្រចាំខែ Dragon the Golden Ring តទល់កីឡាករជម្រើសជាតិកម្ពុជា Rajapov Abdullah។

Uploaded image

បុរសវ័យ៤២ឆ្នាំដដែលក៏បានសរសើរពីសមត្ថភាពរបស់ Rajapov ដែលជាកីឡាករវ័យក្មេងប្រកបដោយសក្ដានុពល។ លោកថា គេនឹងទទួលបានបទពិសោធថែមទៀតពីការប្រកួតជាមួយលោក ហើយសង្ឃឹមថា លោកនឹងអាចទទួលបានលទ្ធផល។ 


លោក Martin បង្ហើបដែរថា ក្រៅពីប្រដាល់សកល លោកបានហ្វឹកហាត់កីឡាប្រដាល់គុនខ្មែរដែរ តែមិនសូវមានពេលច្រើនឡើយ ដោយសាររវល់នឹងមុខជំនួញផ្ទាល់ខ្លួន។ ទន្ទឹមនឹងនេះ លោកក៏ធ្លាប់លេងកីឡាប្រដាល់ kickboxing លេងកីឡាបាល់ទាត់កម្រិតអាជីព និងកីឡាជាច្រើនទៀត។ 

Uploaded image

លោក Martin អះអាងថា បានស្គាល់ប្រទេសកម្ពុជាដំបូងឡើយក្នុងឆ្នាំ២០១៨។ ចាប់តាំងពីពេលនោះមកលោក ពិតជាស្រលាញ់កម្ពុជាយ៉ាងខ្លាំងទាំងប្រជាជន និង អាកាសធាតុ ហើយបានចាត់ទុកដូចជាផ្ទះរបស់លោកដែរ។ លោកថា រាល់ពេលលោកវិលទៅលេងប្រទេសកំណើតម្ដងៗ អារម្មណ៍របស់លោកនៅតែជាប់ជាមួយនឹងប្រទេសកម្ពុជាជានិច្ច៕

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

4 ថ្ងៃមុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

6 ថ្ងៃមុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

1 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

France
21
United States
20
Germany
15
United Kingdom
3
Singapore
3
Hong Kong
3
Poland
3
China
2
Brazil
1
India
1
The Netherlands
1
Belgium
1
សរុប
74
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន