Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ចេញពីស្រុកកំណើតនៅមីយ៉ាន់ម៉ាមកធ្វើការនៅកម្ពុជា យុវជន Phyo Paing ឆ្លៀតហាត់គុនខ្មែរ និង សកល

Published on 10-07-2026 1732 មើល

Facebook Twitter or X Instagram

រយៈពេល ២ឆ្នាំហើយ ដែលយុវជនជនជាតិមីយ៉ាន់ម៉ា  Pyae Phyo Paing បានចាកចេញពីស្រុកកំណើត មកបំពេញការងារជាបុគ្គលិកសណ្ឋាគារមួយកន្លែង ក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែ អ្វីដែលគួរចាប់អារម្មណ៍នោះគឺ ក្រៅពីម៉ោងការងារផ្លូវការ រូបគេបានចំណាយពេល ចូលហ្វឹកហាត់គុនខ្មែរ នៅក្លិបប្រដាល់មួយក្នុងសង្កាត់ទួលទំពូង រហូតមានឱកាសឡើងប្រកួតទាំងក្នុងកម្មវិធីកម្រិតស្ម័គ្រចិត្ត InterClub និងសង្វៀនកម្រិតអាជីពទៀតផង។

Uploaded image

ឆ្លើយតបជាមួយទឹកមុខញញឹម កីឡាករចិត្តស៊ូ Phyo Paing បានទម្លាយថា "៖ ខ្ញុំពិតជាស្រលាញ់ កីឡាប្រដាល់គុនខ្មែរខ្លាំងណាស់! នេះជាមូលហេតុដែលធ្វើឱ្យខ្ញុំខំប្រឹងហ្វឹកហាត់ និងតស៊ូឡើងប្រកួត បើទោះបីជាវាជាក្បាច់គុនដំបូងបង្អស់ក្នុងជីវិតដែលខ្ញុំបានស្គាល់ក៏ដោយ។" 

Uploaded image

​មិនត្រឹមតែគុនខ្មែរមួយមុខនោះទេ មួយរយៈពេលចុងក្រោយនេះ យុវជនដដែលរូបនេះ បានពង្រីកមហិច្ឆតារបស់ខ្លួន ដោយចាប់ផ្តើមហ្វឹកហាត់ក្បាច់គុនមួយទៀត គឺ កីឡាប្រដាល់សកល នៅសាលហ្វឹកហាត់ជម្រើសជាតិ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។ 

Uploaded image

ថ្មីៗនេះ រូបគេទើបតែបានបង្ហាញសមត្ថភាពលើកដំបូង នៅលើសង្វៀនប្រដាល់សកលប្រចាំខែ Dragon the Golden Ring ដោយបានតតាំងជាមួយកីឡាករជម្រើសជាតិកម្ពុជា វណ្ណា លីហៀង យ៉ាងស្វិតស្វាញ បើទោះបីជាលទ្ធផលចុងក្រោយ ចាញ់ពិន្ទុក៏ដោយ។

​បន្ទាប់ពីចប់ការប្រកួតដ៏ជក់ចិត្តនោះ Phyo Paing ក៏បានសម្តែងការកោតសរសើរមិនដាច់ពីមាត់ ចំពោះបច្ចេកទេស និងសមត្ថភាពដ៏ខ្លាំងក្លារបស់កីឡាករកម្ពុជា វណ្ណា លីហៀង ផងដែរ។

Uploaded image

ក្រៅពីគុនខ្មែរ និងប្រដាល់សកលហើយនោះ Phyo Paing បានបង្ហើបថា ខ្លួនក៏ចូលចិត្តកីឡាគុនចម្រុះ (MMA), តេក្វាន់ដូ និង Kickboxing ខ្លាំងណាស់ដែរ៕

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

4 ថ្ងៃមុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

6 ថ្ងៃមុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

1 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
40
France
34
Germany
28
China
18
Singapore
7
United Kingdom
6
Poland
5
Hong Kong
3
The Netherlands
2
South Korea
2
Brazil
1
India
1
Belgium
1
Japan
1
Indonesia
1
សរុប
150
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន