Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ថ្នាក់ដឹកនាំជឺជីតស៊ូកម្ពុជា ថា លទ្ធផលពីការប្រកួតជើងឯកអាស៊ីនៅកាហ្សាក់ស្ថានជាការត្រៀមយ៉ាងល្អឆ្ពោះទៅកីឡាអាស៊ី២០២៦

Published on 24-07-2026 2281 មើល

Facebook Twitter or X Instagram

ទោះបីទទួលបានលទ្ធផលមិនគាប់ប្រសើរពីការប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ីនៅក្រុងអាល់ម៉ាទី ប្រទេសកាហ្សាក់ស្ថាន នាពេលថ្មីៗនេះ ឯកឧត្ដម ថោង បញ្ញាធន ប្រធានសហព័ន្ធកីឡាជឺជីតស៊ូ នៅតែបង្ហាញសុទិដ្ឋិយម និងថា ជាឱកាសសិក្សារៀនសូត្រពីកង្វះខាត ដើម្បីត្រៀមឆ្ពោះទៅព្រឹត្តិការណ៍កីឡាអាស៊ី ឆ្នាំ២០២៦ នៅប្រទេសជប៉ុន ក្នុងខែកញ្ញា ខាងមុខ។
Uploaded imageប្រមុខសហព័ន្ធជឺជីតស៊ូកម្ពុជាមានប្រសាសន៍បែបនេះ “៖ យើងបានមេដាយភាគច្រើនក្នុងវិញ្ញាសាសម្ដែង តែសម្រាប់វិញ្ញាសាប្រយុទ្ធ Newaza យើងប៉ះសុទ្ធតែជើងខ្លាំងកម្រិតខ្ពស់ៗតែម្ដង។ តែវាក៏ល្អដែរសម្រាប់ព្រឹត្តិការណ៍នេះ ព្រោះកៀកនឹង Asian Games នៅ Nagoya ប្រទេសជប៉ុន ក្នុងខែ៩ ហើយគូប្រកួតរបស់យើងពេលនេះ នឹងអាចជួបគ្នាទៀតនៅ Asian Games។ កាលយើងទៅ Asian Beach Games យើងក៏បានជួបដៃគូមួយចំនួនដែរ អ៊ីចឹងយើងបានដឹងពីតិចនិចបច្ចេកទេសរបស់ពួកគាត់ ដើម្បីត្រៀមខ្លួន ហើយបេក្ខជនវិញ្ញាសា Newaza នឹងមានមុខក្នុងការប្រកួតនៅ Asian Games។ សម្រាប់វិញ្ញាសាសម្ដែង ឬ Duo Show យើងធ្វើបានល្អ ដោយយើងអាចឈ្នះបានទាំងមេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធ។”

Uploaded imageឯកឧត្ដម ថោង បញ្ញាធន ឱ្យដឹងដែរថា សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ នៅខេត្តសៀមរាប ក្នុងខែសីហា ដែលនេះក៏ជាផ្នែកមួយនៃការត្រៀមខ្លួនមុនឈានដល់ព្រឹត្តិការណ៍កីឡាអាស៊ី នៅជប៉ុន។

ជុំវិញការប្រកួតនៅប្រទេសកាហ្សាក់ស្ថាន លោក Jasper Paas គ្រូបង្គោលក្រុមកីឡាជឺជីតស៊ូកម្ពុជាថ្លែងថា កូនក្រុមគ្រប់រូបត្រៀមខ្លួនបានល្អទាំងសមត្ថភាព និងទម្ងន់ខ្លួន តែអ្វីដែលមិនសំណាងល្អនោះ គឺវិញ្ញាសាប្រយុទ្ធបានចាប់ប៉ះកីឡាករប្រទេសលំដាប់ខ្ពស់ ជាពិសេសអារ៉ាប់រួមអេមីរ៉ាត់ ដែលស្ថិតក្នុងចំណោមបេក្ខភាពខ្លាំងៗក្នុងតំបន់។ ទោះបីជាយ៉ាងណា លទ្ធផលមិនខុសគ្នាដាច់ខ្លាំងទេ ពោលត្រឹមមួយពិន្ទុប៉ុណ្ណោះ ក្រៅពីការប្រកួតនៅកាហ្សាក់ស្ថាន គ្រូបង្វឹកជនជាតិហូឡង់រូបនេះបង្ហើបថា ក្រុមកីឡាជឺជីតស៊ូកម្ពុជាបាន និងកំពុងត្រៀមចូលរួមការប្រកួតកម្រិតពិភពលោក ក៏ដូចជាត្រៀមហ្វឹកហាត់នៅសាធារណរដ្ឋកូរ៉េ មុនទៅ Asian Games នៅប្រទេសជប៉ុន។
Uploaded imageក្រុមកីឡាជឺជីតស៊ូកម្ពុជាបាននាំយកមេដាយ៨គ្រឿងពីការប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ីលើកទី១០ នៅក្រុងអាល់ម៉ាទី ប្រទេសកាហ្សាក់ស្ថាន។ ក្នុងនោះ អត្តពលិកកម្ពុជាប្រជែងបានមេដាយមាស២គ្រឿង ប្រាក់៣ និង សំរឹទ្ធ ៣។

Uploaded image


អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

4 ថ្ងៃមុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

6 ថ្ងៃមុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

1 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

France
22
United States
20
Germany
15
United Kingdom
3
Singapore
3
Hong Kong
3
Poland
3
China
2
Brazil
1
India
1
The Netherlands
1
Belgium
1
សរុប
75
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន