Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

វ័យ ៥៨ ឆ្នាំមិនមែនជាឧបសគ្គ! លោក គីមកុក ត្រៀមរត់ឆ្លង ៣ ប្រទេសនៅអឺរ៉ុប និងឡើងភ្នំជិត ១,០០០០ ម៉ែត្រ

Published on 29-07-2026 1879 មើល

Facebook Twitter or X Instagram

ក្នុងវ័យ ៥៨ ឆ្នាំ លោក គីម សារឿន ដែលអ្នកនិយមកីឡារត់ហៅឈ្មោះក្រៅថា «គីមកុក» និង ជាអ្នករត់ចម្ងាយឆ្ងាយឆ្លងកាត់ឧបសគ្គដ៏លេចធ្លោរបស់កម្ពុជា ជិតបានសម្រេចក្ដីស្រមៃដ៏អស្ចារ្យមួយទៀតហើយ។ លោកត្រូវបានជ្រើសរើសជាផ្លូវការឱ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ដ៏ធំកម្រិតពិភពលោក គឺ UTMB Mont Blanc Finals 2026 ដែលជាការរត់ប្រណាំងលើផ្លូវភ្នំដ៏លំបាក និងប្រកួតប្រជែងបំផុត។


បេសកកម្មដ៏លំបាកនេះ តម្រូវឱ្យកីឡាករគ្រប់រូបរត់ឆ្លងកាត់ ៣ ប្រទេស រួមមាន បារាំង ស្វីស និងអ៊ីតាលី លើចម្ងាយផ្លូវរហូតដល់ ១៧៤ គីឡូម៉ែត្រ ជាមួយនឹងកម្ពស់ប្រមាណពី ៩,៩០០ ម៉ែត្រ។

Uploaded image

លោក គីម សារឿន បានបង្ហាញក្តីរំភើបឥតឧបមាដែលទទួលបានឱកាសមាសតំណាងឱ្យប្រទេសជាតិលើឆាកអន្តរជាតិមួយនេះ។ លោកបានបញ្ជាក់ដោយចិត្តមុតមាំថា នឹងខិតខំប្រឹងប្រែងរត់ឱ្យដល់ទីព្រ័ត្រ ដើម្បីឆ្លើយតបទៅនឹងការគាំទ្រ និងការជួយជ្រោមជ្រែងយ៉ាងពេញទំហឹងពីសំណាក់មហាជនខ្មែរទាំងអស់។


ព្រឹត្តិការណ៍ UTMB Mont-Blanc Finals គឺជាវេទិកាកំពូលដែលប្រមូលផ្តុំទៅដោយកីឡាករឆ្នើមៗមកពីជាង ១០០ ប្រទេសជុំវិញពិភពលោក។ លោកបានទម្លាយថា មុននឹងទទួលបានសំបុត្រមាសទៅកាន់ការប្រកួតចម្ងាយ ១៧៤ គីឡូម៉ែត្រនេះ លោកត្រូវឆ្លងកាត់ការតស៊ូ និងការជម្រុះយ៉ាងតឹងតែងលើវិញ្ញាសារត់ ៥០ គីឡូម៉ែត្រ និង ១០០ គីឡូម៉ែត្រជាច្រើនដំណាក់កាល។

Uploaded image

ផ្ដើមចេញពីការរត់លើផ្លូវរាបស្មើធម្មតាកាលពីជាង ១០ ឆ្នាំមុន លោក គីម សារឿន បានអភិវឌ្ឍសមត្ថភាពខ្លួនឯងបន្តិចម្តងៗ រហូតក្លាយជាកីឡាករលេចធ្លោមួយរូបក្នុងប្រភេទកីឡារត់ឆ្លងកាត់ឧបសគ្គ (Trail Running)។ កីឡាមួយនេះ មិនត្រឹមតែនាំរូបលោកទៅកាន់ឆាកអន្តរជាតិនោះទេ ប៉ុន្តែថែមទាំងបានផ្លាស់ប្ដូរសុខភាពរបស់លោកឱ្យរឹងមាំ និងចៀសផុតពីជំងឺដង្កាត់ផ្សេងៗយ៉ាងសកម្មផងដែរ៕

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

4 ថ្ងៃមុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

6 ថ្ងៃមុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

1 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

France
22
United States
21
Germany
16
United Kingdom
3
Singapore
3
Hong Kong
3
Poland
3
China
2
Brazil
1
India
1
The Netherlands
1
Belgium
1
សរុប
77
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន