Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

MC Smile ៖ Dragon the Golden Ring ជាវេទិកាសម្រួចសមត្ថភាព និងបណ្តុះធនធានប្រដាល់សកលកម្ពុជា

Published on 14-08-2026 1966 មើល

Facebook Twitter or X Instagram

កម្មវិធីប្រដាល់សកលប្រចាំខែ «Dragon the Golden Ring» កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ឱកាសដល់កីឡាករ-កីឡាការិនី និងរួមចំណែកបណ្តុះបណ្តាលធនធានឆ្នើមៗបន្ថែមទៀតសម្រាប់វិស័យកីឡាប្រដាល់សកលនៅកម្ពុជា។ នេះជាការលើកឡើងរបស់លោក MC Smile អ្នកអត្ថាធិប្បាយក្នុងកម្មវិធីផ្ទាល់។
Uploaded imageលោក MC Smile បានទទួលស្គាល់ថា ទោះបីជាកីឡាករ-កីឡាការិនីវ័យក្មេងដែលទទួលបានឱកាសប្រកួតក្នុងព្រឹត្តិការណ៍ពិសេសនេះ មិនទាន់សម្រេចបានគុណផលខ្ពស់បំផុតនៅឡើយក្តី ប៉ុន្តែវាគឺជាសង្វៀនដ៏ល្អក្នុងការសម្រួចសមត្ថភាព និងដកស្រង់បទពិសោធន៍។ ជាមួយគ្នានេះ លោកក៏បានសម្តែងក្តីភ្ញាក់ផ្អើលចំពោះការគាំទ្រយ៉ាងកកកុញពីសំណាក់ទស្សនិកជនទាំងជាតិ និងអន្តរជាតិ ដែលជាកម្លាំងចលករយ៉ាងសំខាន់ជំរុញឱ្យការរៀបចំកម្មវិធីកាន់តែជោគជ័យ។
Uploaded imageសូមបញ្ជាក់ថា កម្មវិធី «Dragon the Golden Ring» ត្រូវបានរៀបចំឡើងជារៀងរាល់ខែ ដោយសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ក្រោមការឧបត្ថម្ភផ្តាច់មុខពីក្រុមហ៊ុន វឌ្ឍនៈ (Vattanac)។ ការប្រកួតនេះមានសមាសភាពគូប្រកួតចម្រុះ រាប់ចាប់តាំងពីគូយុវជន គូអាជីព រហូតដល់គូអន្តរជាតិ៕

Uploaded image

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

4 ថ្ងៃមុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

6 ថ្ងៃមុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

1 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

France
21
United States
20
Germany
15
United Kingdom
3
Singapore
3
Hong Kong
3
Poland
3
China
2
Brazil
1
India
1
The Netherlands
1
Belgium
1
សរុប
74
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន