Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

សួន ចាន់ណារ៉ូ ៖ ចិត្តចង់ឃើញជម្រើសជាតិឈ្នះ ជាកម្លាំងជំរុញឱ្យខ្ញុំត្រឡប់មកវិញ

Published on 10-08-2026 2233 មើល

Facebook Twitter or X Instagram

អ្នកប៉ះសេដៃឆ្នើម សួន ចាន់ណារ៉ូ បានទម្លាយពីមូលហេតុពិតប្រាកដដែលធ្វើឱ្យរូបគេសម្រេចចិត្តវិលត្រឡប់មកគ្រងអាវក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជាសារជាថ្មី គឺដោយសារតែ "ចិត្តឈឺចាប់" ចំពោះបរាជ័យកាលពីព្រឹត្តិការណ៍ SEA V Cup ឆ្នាំ២០២៥ និងបំណងប្រាថ្នាចង់ឃើញកម្ពុជាទទួលបានលទ្ធផលល្អប្រសើរឡើងវិញ។

Uploaded image

ប្រធានក្រុមជម្រើសជាតិរូបនេះបានគូសបញ្ជាក់ថា គោលដៅដើមនៃការត្រឡប់មកវិញសម្រាប់ឆ្នាំ២០២៦ គឺយ៉ាងហោចណាស់ក៏ចង់ជួយក្រុមឱ្យបញ្ចប់នៅតំណែង Top 3 ដែរ។ ប៉ុន្តែលទ្ធផលជាក់ស្តែងពិតជាអស្ចារ្យលើសពីការរំពឹងទុក ដោយក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជា បានបង្កើតប្រវត្តិសាស្ត្រគ្រងជើងឯក SEA V Cup (ជើងទី១) យ៉ាងជោគជ័យ។


​គួរបញ្ជាក់ថា សួន ចាន់ណារ៉ូ បានប្រកាសចូលនិវត្តន៍ពីជម្រើសជាតិតាំងពីចុងឆ្នាំ២០២៤។ ចំពោះអនាគតបន្ទាប់ពីនេះ រូបគេបានសង្កត់ធ្ងន់ថា ការបន្តបេសកកម្មបម្រើជាតិទៀត ឬយ៉ាងណានោះ គឺអាស្រ័យលើកត្តាសុខភាពជាចម្បង ខណៈបេះដូងរបស់គេនៅតែចង់ជួយជម្រើសជាតិជានិច្ច។

Uploaded image

កីឡាករឆ្នើមប្រចាំក្រុមកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក៏បានរួមចំណែកសំខាន់ជួយក្រុមជម្រើសជាតិបាល់ទះកម្ពុជាឈ្នះមេដាយសំរឹទ្ធ ស៊ីហ្គេម ២០២១ និងមេដាយប្រាក់ស៊ីហ្គេម ២០២៣ ផងដែរ៕

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

4 ថ្ងៃមុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

6 ថ្ងៃមុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

1 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

France
22
United States
21
Germany
16
United Kingdom
3
Singapore
3
Hong Kong
3
Poland
3
China
2
Brazil
1
India
1
The Netherlands
1
Belgium
1
សរុប
77
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន