Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ឯកឧត្តម វ៉ាត់ ចំរើន ចូលរួមពិធីក្រុងពាលីសាងសង់ពហុកីឡដ្ឋានថ្មី ខេត្តស្វាយរៀង

Published on 18-08-2026 1825 មើល

Facebook Twitter or X Instagram

ស្វាយរៀង៖ ពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ពហុកីឡដ្ឋានថ្មីរបស់ខេត្តស្វាយរៀង ត្រូវ បានរៀបចំឡើងកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅទីតាំងស្ថិតក្នុងភូមិស្រប់ជ្រុំ សង្កាត់ សង្ស័រ ក្រុងស្វាយរៀង ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។

Uploaded image

ការចាប់ផ្តើមសាងសង់ពហុកីឡដ្ឋានថ្មីនេះ ត្រូវបានចាត់ទុកជាសមិទ្ធផលដ៏សំខាន់ និងជា ប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់ខេត្តស្វាយរៀង ក្នុងការរួមចំណែកលើកកម្ពស់ និងអភិវឌ្ឍ វិស័យកីឡាឱ្យកាន់តែមានភាពរីកចម្រើន ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ ប្រជាពលរដ្ឋ និងអត្តពលិកក្នុងមូលដ្ឋាន។


ពហុកីឡដ្ឋាននេះ នឹងមិនត្រឹមតែផ្តល់ទីតាំងសម្រាប់ការហ្វឹកហាត់ និងរៀបចំការប្រកួតកីឡា នានា ទាំងក្នុងកម្រិតខេត្ត និងថ្នាក់ជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាទីកន្លែងសម្រាប់ប្រជា ពលរដ្ឋចូលរួមហាត់ប្រាណ លើកកម្ពស់សុខភាព និងប្រើប្រាស់ជាកន្លែងកម្សាន្តសាធារណៈ ផងដែរ។

Uploaded image

យោងតាមគម្រោងបច្ចេកទេស ពហុកីឡដ្ឋានថ្មីនេះ នឹងត្រូវបានសាងសង់ឡើងដោយ អនុលោមតាមស្តង់ដារបច្ចេកទេសសមស្រប ដោយផ្តោតលើគុណភាព សុវត្ថិភាព និង សោភ័ណភាព ដើម្បីធានាឱ្យទីតាំងកីឡានេះអាចបំពេញតម្រូវការប្រើប្រាស់បានប្រកបដោយ ប្រសិទ្ធភាព និងមាននិរន្តរភាព។

Uploaded image

ការសាងសង់ពហុកីឡដ្ឋានថ្មីនេះ ក៏ជាការបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្ត ស្វាយរៀង និងភាគីពាក់ព័ន្ធ ក្នុងការបង្កើនហេដ្ឋារចនាសម្ព័ន្ធកីឡា និងបង្កើតបរិយាកាស អំណោយផលសម្រាប់ការអភិវឌ្ឍធនធានកីឡា ព្រមទាំងជំរុញឱ្យប្រជាពលរដ្ឋកាន់តែចូលរួម ក្នុងសកម្មភាពកីឡា និងលំហាត់ប្រាណ ដើម្បីសុខភាព និងសុខុមាលភាពកាន់តែល្អប្រសើរ៕

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

4 ថ្ងៃមុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

6 ថ្ងៃមុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

1 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

France
22
United States
20
Germany
15
United Kingdom
3
Singapore
3
Hong Kong
3
Poland
3
China
2
Brazil
1
India
1
The Netherlands
1
Belgium
1
សរុប
75
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន