Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

មិនតិចជាងកន្លះលានដុល្លារទេបានចូលសេដ្ឋកិច្ចជាតិពីទិវាម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ ២០២៦

Published on 03-08-2026 2003 មើល

Facebook Twitter or X Instagram

ចំណូលពីការចាយវាយរបស់អ្នកចូលរួមទិវាម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ ឆ្នាំ២០២៦ មានមិនតិចជាងកន្លះលានដុល្លារអាមេរិកទេ។ នេះបើប្រសាសន៍ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ព្រឹត្តិការណ៍រត់ប្រណាំងជាលក្ខណៈអន្តរជាតិដ៏ពិសេសនៅខេត្តសៀមរាបនេះមានអ្នកចូលរួមទាំងជាតិ និងអន្តរជាតិប្រមាណ៦៥០០នាក់ ហើយក្នុងនោះក្រៅពីជនបរទេសផ្សេងៗ ក៏មានអ្នករត់ជាតិចិនយ៉ាងច្រើនដែលបានធ្វើដំណើរមកចូលរួម។ ហេតុដូចនេះហើយ ពួកគេត្រូវចំណាយទាំងការហូបចុក និងស្នាក់នៅ ដែលថវិកាទាំងអស់នេះបានចាក់ចូលដល់សេដ្ឋកិច្ចជាតិ។
Uploaded imageឯកឧត្ដមអគ្គលេខាធិការ NOCC មានប្រសាសន៍បែបនេះ “៖ ជាផលចំណេញដល់ការរៀបចំនេះ គឺក្នុងចំណោម៦៥០០នាក់ យើងគិតថាត្រឹម៦០០០នាក់ចុះ ចាយមួយថ្ងៃតែ៥០ដុល្លារ វាស្មើ៣០ម៉ឺនដុល្លារ ហើយបើគិត៣ថ្ងៃវា៩០ម៉ឺនដុល្លារ។ អ៊ីចឹងវាមិនតិចជាងកន្លះលានដុល្លារទេដែលបានចាក់ចូលសេដ្ឋកិច្ចជាតិពីព្រឹត្តិការណ៍ម៉ារ៉ាតុងនេះ។ ដោយឡែកសម្រាប់ជនជាតិចិនវិញ អាចនឹងស្នាក់នៅយូរ អាច៣ទៅ៤ថ្ងៃ។ ដូច្នេះចរន្តសេដ្ឋកិច្ចរបស់យើងក៏មានការកើនឡើងល្អដែរ។ យើងឃើញថា អ្នកលក់នៅសៀមរាបប៉ុន្មានថ្ងៃនេះសប្បាយចិត្ត ហើយខាងកន្លែងស្នាក់នៅអីក៏សប្បាយចិត្ត ប្រតិបត្តិករទាំងអស់ ទាំងអាជីវកម្មតូចតាចអីក៏សប្បាយចិត្តទាំងអស់គ្នា។ នេះជាគោលដៅចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រីដែលតែងតែជំរុញ និងលើកទឹកចិត្តឱ្យទេសចរណ៍ពាក់ព័ន្ធនឹងវប្បធម៌ទៅផ្សារភ្ជាប់ជាមួយប្រជាជន និងទេសចរបរទេសឱ្យបានសុខដុមរមនា។”
Uploaded imageទិវាម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ ឆ្នាំ២០២៦ បានប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២ ខែសីហា ដោយមានការចូលរួមសរុប៦៥០០នាក់ កើនឡើង ២៥% ធៀបនឹងឆ្នាំ២០២៥។ ក្នុងនោះអ្នករត់ជនជាតិខ្មែរចំនួន៥៤៥០នាក់ និងអន្តរជាតិចំនួន ១០៥០នាក់មកពី៥១ប្រទេស។ ទន្ទឹមនឹងនេះ ព្រឹត្តិការណ៍ដ៏ពិសេសក៏មានកិច្ចសហប្រតិបត្តិការរវាង NOCC ជាមួយកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងព្រឹត្តិការណ៍តាលីម៉ារ៉ាតុង ដោយមានការគាំទ្រពីស្ថានទូតចិនប្រចាំនៅកម្ពុជា៕

Uploaded image

Uploaded image

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

4 ថ្ងៃមុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

6 ថ្ងៃមុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

1 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

France
22
United States
21
Germany
16
United Kingdom
3
Singapore
3
Hong Kong
3
Poland
3
China
2
Brazil
1
India
1
The Netherlands
1
Belgium
1
សរុប
77
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន