Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

Daiichi Junior Cup 2026 បណ្តុះគ្រាប់ពូជបាល់ទាត់វ័យក្មេង ឆ្ពោះទៅកាន់ស្តង់ដារថ្មី

Published on 25-08-2026 1462 មើល

Facebook Twitter or X Instagram

ការប្រកួតកីឡាបាល់ទាត់កុមារ Daiichi Junior Cup 2026 ជាវេទិកាដ៏សំខាន់ក្នុងការបណ្តុះបណ្តាល ការរៀបចំ និងផ្តល់ឱកាសដល់កុមារនៅតាមបណ្តាខេត្តបានចូលរួមប្រកួតប្រជែងលើទីលានខ្នាតតូចប្រកបដោយស្តង់ដារ។ នេះបើតាមការលើកឡើងរបស់លោក ង៉ែត វុទ្ធី តំណាងគណៈកម្មការរៀបចំការប្រកួត។

លោក ង៉ែត វុទ្ធី បានសង្កត់ធ្ងន់ថា ការចាប់ផ្តើមពីទីលានខ្នាតតូច ផ្តល់ភាពងាយស្រួលក្នុងការបណ្តុះបណ្តាលកុមារ ដោយសារពួកគេមានឱកាសប៉ះ និងលេងបាល់បានច្រើន ខុសប្លែកពីទីលានធំដែលទាមទារចំនួនមនុស្សច្រើន និងកលល្បិចស្មុគស្មាញ។ ទីលានតូចនេះហើយដែលអនុញ្ញាតឱ្យកុមារអាចបញ្ចេញសមត្ថភាព និងបច្ចេកទេសផ្ទាល់ខ្លួនបានពេញលេញ។
Uploaded imageលោកបានបន្ថែមថា ព្រឹត្តិការណ៍នេះនឹងកាន់តែរីកចម្រើនខ្លាំងនៅឆ្នាំបន្តបន្ទាប់ ដោយសារទទួលបានការគាំទ្រ និងការចូលរួមតាមដានយ៉ាងសកម្មលើការរៀបចំបច្ចេកទេសពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ព្រមទាំងស្ថាប័នធំៗផ្សេងទៀត។ ទាំងនេះក៏ជាកាតាលីករដ៏សំខាន់ក្នុងការបើកផ្លូវឱ្យវិស័យឯកជនចូលរួមអភិវឌ្ឍវិស័យបាល់ទាត់កុមារផងដែរ។

លើសពីការប្រកួតនៅលើទីលាន លោក ង៉ែត វុទ្ធី បានគូសបញ្ជាក់ថា Daiichi Junior Cup ក៏បានបង្រៀនដល់ក្រុមបាល់ទាត់តាមខេត្តឱ្យចេះរៀបចំឯកសារបានត្រឹមត្រូវ និងស្វែងយល់ពីការដាក់ពិន្ទុតាមប្រព័ន្ធឌីជីថល (Digital) ទៀតផង។ ការប្រកួតដ៏ពិសេសនេះទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ក្រុមចូលរួម និងអាណាព្យាបាលលើសពីការរំពឹងទុក។
Uploaded imageព្រឹត្តិការណ៍នេះស្ថិតក្នុងចក្ខុវិស័យរយៈពេលវែង ដោយនៅរដូវកាលក្រោយៗ គណៈកម្មការអាចនឹងបន្ថែមចំនួនក្រុមចូលរួម ឬបង្កើតវិញ្ញាសាកម្រិតអាយុក្រោម ១០ឆ្នាំ (U10) បន្ថែមទៀត។

គួររំឭកថា Daiichi Junior Cup 2026 បានចាប់ផ្តើមយុទ្ធនាការជម្រុះដំបូងកាលពីថ្ងៃទី៣១ ខែមេcontacts/ឧសភា ឆ្នាំ២០២៦ នៅទីលានផ្ការីកគ្រប់រដូវ រាជធានីភ្នំពេញ រួចបន្តទៅខេត្តបាត់ដំបងក្នុងខែមិថុនា និងខេត្តសៀមរាបនាខែកក្កដា។ សម្រាប់ការប្រកួតលើកទី៤ និងទី៥ បានត្រឡប់មកកាន់រាជធានីភ្នំពេញវិញ ដែលជាវគ្គជម្រុះថ្នាក់ជាតិ និងវគ្គផ្តាច់ព្រ័ត្រ (Grand Final)។
Uploaded imageការប្រកួតនេះចែកចេញជា ២ កម្រិតអាយុ គឺក្រោម ១២ឆ្នាំ (U12) និងក្រោម ១៤ឆ្នាំ (U14)។ ជាលទ្ធផលបន្ទាប់ពីការប្រកួតយ៉ាងស្វិតស្វាញ ក្រុមសាលាពស់កេងកង បានគ្រងជើងឯកលើវិញ្ញាសាអាយុក្រោម ១២ឆ្នាំ ខណៈក្រុមយុវជនសៀមរាបយូណាយធីត ដណ្តើមបានជើងឯកលើវិញ្ញាសាអាយុក្រោម ១៤ឆ្នាំ៕

Uploaded image

Uploaded image

Uploaded image

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

4 ថ្ងៃមុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

6 ថ្ងៃមុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

1 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

France
22
United States
21
Germany
16
United Kingdom
3
Singapore
3
Hong Kong
3
Poland
3
China
2
Brazil
1
India
1
The Netherlands
1
Belgium
1
សរុប
77
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន