Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ប៊ិន ចន្ថាធារី បង្ហាញក្ដីរំភើបដែលបានរួមចំណែកជាមួយ CJ Coaching កសាងអនាគតយុវជនបាល់ទាត់ខ្មែរ

Published on 04-08-2026 1884 មើល

Facebook Twitter or X Instagram

ខ្សែបម្រើឆ្នើម និងជាប្រធានក្រុម ISI Dangkor Senchey កីឡាករ ប៊ិន ចន្ថាធារី (Bin Chantha Thierry) បានបង្ហាញនូវក្តីសប្បាយរីករាយយ៉ាងខ្លាំង ដែលបានរួមចំណែកជាមួយសាលាបាល់ទាត់ CJ Coaching ក្នុងការផ្តល់ឱកាសមាសដល់យុវជនកម្ពុជា បានបញ្ចេញសមត្ថភាព និងបង្កើតផ្លូវឈានទៅធ្វើជាកីឡាករអាជីពនាពេលអនាគត។

Uploaded image

ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ CJ Summer League 2026 (អាយុក្រោម ១៨ឆ្នាំ) នាពេលថ្មីៗនេះ នៅតារាង Down Town Sports ដោយរូបលោកបានវាយតម្លៃខ្ពស់ចំពោះទម្រង់ប្រកួតនេះ ថាជាវេទិកាដ៏ល្អឥតខ្ចោះសម្រាប់យុវជន។


កីឡាករ ប៊ិន ចន្ថាធារី បានរៀបរាប់ថា៖ «ការប្រកួតនេះពិតជាល្អខ្លាំងណាស់ ព្រោះបានផ្ដល់ឱកាសដល់ក្មេងៗកំឡុងពេលសម្រាកវិស្សមកាល បានចូលលេងកីឡា បញ្ចេញសមត្ថភាព និងប្រកួតប្រជែងគ្នា។ មិនតែប៉ុណ្ណោះ យុវជនដែលមានសមត្ថភាពលេចធ្លោ ក៏មានឱកាសបានទៅប្រកួតប្រជែងលើឆាកអន្តរជាតិ តទល់ជាមួយក្រុមក្រៅប្រទេសទៀតផង»។

Uploaded image

កីឡាករសម្បូរពិសោធប្រកួតប្រជែងនៅលីគក្រៅប្រទេសរូបនេះ បានបន្ថែមទៀតថា៖ «ដូចខ្ញុំធ្លាប់ប្រាប់ជាច្រើនដងមកហើយ ផ្អែកលើបទពិសោធដែលខ្ញុំមាន ខ្ញុំពិតជាចង់ជួយបាល់ទាត់ខ្មែរណាស់។ ទោះជាមានឱកាសតិចឬច្រើនក្តី បេះដូងខ្ញុំគឺចង់ជួយជានិច្ច। ខ្ញុំបានធ្វើការជាមួយ CJ Coaching រយៈពេល ៥ឆ្នាំមកហើយ ហើយខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែលបានរួមចំណែកបង្កើតឱកាសសម្រាប់អនាគតបាល់ទាត់កម្ពុជា»។


គេបានបន្តទៀតថា៖ «សម្រាប់ខ្ញុំ CJ Coaching គឺជាសាលាបាល់ទាត់លេខ១ នៅកម្ពុជា ព្រោះបានជួយកុមារ និងយុវជនជាច្រើន ទាំងនៅក្នុងសាលាអន្តរជាតិ និងខាងក្រៅ ឱ្យពួកគេបានហាត់ប្រាណ លេងកីឡា និងអភិវឌ្ឍជំនាញបាល់ទាត់តាំងពីអាយុនៅក្មេងៗ»។

Uploaded image

ទាក់ទិននឹងការប្រកួតនេះដែរ លោក តាំង សុខឡេង តំណាងគណៈកម្មការរៀបចំការប្រកួត បានឱ្យដឹងថា ព្រឹត្តិការណ៍ CJ Summer League 2026 មានការចូលរួមពី ៦ ក្រុម ដោយប្រកួតប្រជែងលើទម្រង់ ៧ ស្មើ ចែកជា ២ ដំណាក់កាល និងស៊ីពេលសរុប ៥ សប្ដាហ៍។

Uploaded image

ក្រុមចូលរួមទាំង ៦ មាន៖


NOVA FT


HFCA


Night Eagle


5IVE GUYS


Point to Point


Phnom Penh Saint Germain


ជាលទ្ធផល បន្ទាប់ពីការប្រកួតប្រជែងយ៉ាងស្វិតស្វាញ និងតឹងតែងកន្លងមក ក្រុម NOVA FT បានសម្តែងទម្រង់លេងយ៉ាងលេចធ្លោ និងបានគ្រង តំណែងជើងឯក (Champion) សម្រាប់រដូវកាលទី១ នេះដោយជោគជ័យ៕

Uploaded image


អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

4 ថ្ងៃមុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

6 ថ្ងៃមុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

1 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

France
22
United States
20
Germany
15
United Kingdom
3
Singapore
3
Hong Kong
3
Poland
3
China
2
Brazil
1
India
1
The Netherlands
1
Belgium
1
សរុប
75
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន