Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

HFCA និង CCF ចុះ MoU ថ្មី បន្តជាដៃគូយុទ្ធសាស្ត្ររហូតដល់ឆ្នាំ ២០២៩ អភិវឌ្ឍយុវជនខ្សត់ឱកាសតាមរយៈកីឡា

Published on 01-09-2026 1277 មើល

Facebook Twitter or X Instagram

អង្គការកម្ពុជាអូស្ត្រាលីបាល់ទាត់រីករាយ (HFCA) និងអង្គការមូលនិធិកុមារកម្ពុជា (CCF) បានប្រកាសជាផ្លូវការអំពីការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ថ្មីមួយ ដើម្បីបន្តភាពជាដៃគូយុទ្ធសាស្ត្ររបស់ខ្លួនរហូតដល់ឆ្នាំ ២០២៩ ក្នុងគោលបំណងអភិវឌ្ឍយុវជនខ្វះឱកាសនៅកម្ពុជាតាមរយៈវិស័យកីឡា និងការអប់រំ។

Uploaded image

កិច្ចព្រមព្រៀងថ្មីនេះជាការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដែលបានចាប់ផ្តើមតាំងពីឆ្នាំ ២០០៩ មក ហើយនឹងជំរុញឱ្យទំនាក់ទំនងរវាងស្ថាប័នទាំងពីរឈានដល់រយៈពេល ២០ ឆ្នាំពេញនៅពេលបញ្ចប់អាណត្តិ MoU នេះ។

តាមរយៈកិច្ចសហការកន្លងមក អង្គការទាំងពីរមិនត្រឹមតែបានផ្តល់ការហ្វឹកហ្វឺនបាល់ទាត់ប្រកបដោយគុណភាព សុខុមាលភាព និងការអភិវឌ្ឍជំនាញទន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបើកឱកាសឱ្យយុវជនខ្វះឱកាសជាច្រើនរូប បានធ្វើដំណើរទៅប្រកួតកីឡាបាល់ទាត់នៅក្រៅប្រទេសជាច្រើនរួមមាន ប្រទេសប្រេស៊ីល បារាំង ម៉ិកស៊ិក ប៉ូឡូញ ឈីលី ហូឡង់ ស្កុតឡែន ន័រវែស វ៉ែលស៍ កូរ៉េខាងត្បូង និងសិង្ហបុរី ដើម្បីទទួលបានបទពិសោធផ្លាស់ប្តូរជីវិតក្នុងផ្លូវវិជ្ជមាន។


លោក Scott Neeson ស្ថាបនិក និងជាប្រធានអង្គការ CCF (អតីតប្រធានក្រុមហ៊ុន 20th Century Fox International ដែលបានលះបង់អាជីពនៅហូលីវូដមកជួយកុមារក្រីក្រនៅកម្ពុជា) បានលើកឡើងថា៖ «អង្គការ HFCA គឺជាដៃគូដ៏លេចធ្លោមួយចំពោះអង្គការ CCF ដែលបានធ្វើឱ្យជីវិតកុមាររបស់យើងកាន់តែប្រសើរឡើងតាមរយៈវិស័យបាល់ទាត់អស់រយៈពេល ១៧ ឆ្នាំមកហើយ។ កម្មវិធីរបស់ពួកគេមិនត្រឹមតែផ្ដល់នូវភាពរីករាយក្នុងការលេងបែបប្រកួតប្រជែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសក្នុងការចូលរួមក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិ ដែលបើកទ្វារទៅរកឱកាស និងបទពិសោធថ្មីៗ»។

Uploaded image

ជាមួយគ្នានេះ លោក Paraic Grogan ស្ថាបនិកអង្គការ HFCA បានថ្លែងថា៖ «ការងាររបស់អង្គការ CCF ជាមួយយុវជនខ្វះឱកាសនៅតំបន់ស្ទឹងមានជ័យ ក្នុងរាជធានីភ្នំពេញ គឺជាការបំផុសគំនិតដ៏អស្ចារ្យសម្រាប់អ្នករាល់គ្នានៅអង្គការ HFCA ហើយយើងមានកិត្តិយសណាស់ក្នុងការបន្តដំណើរនេះជាមួយពួកគេ»។

Uploaded image

គួររំឭកថា អង្គការ HFCA ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៥ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពយុវជនខ្វះឱកាសតាមរយៈកីឡាបាល់ទាត់ ចំណែកឯអង្គការ CCF បាន និងកំពុងប្រតិបត្តិការនៅក្នុងតំបន់ស្ទឹងមានជ័យអស់រយៈពេលជាង ២២ ឆ្នាំមកហើយ ដោយបច្ចុប្បន្នមានកុមារជាង ១,៨០០ នាក់ កំពុងទទួលបានការគាំទ្រផ្នែកការអប់រំ និងសុខុមាលភាព៕

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

4 ថ្ងៃមុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

6 ថ្ងៃមុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

1 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

France
22
United States
21
Germany
16
United Kingdom
3
Singapore
3
Hong Kong
3
Poland
3
China
2
Brazil
1
India
1
The Netherlands
1
Belgium
1
សរុប
77
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន