Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន៣

Published on 07-10-2026 506 មើល

Facebook Twitter or X Instagram

ព្រឹត្តិការណ៍កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ គឺជាការត្រៀមខ្លួនយ៉ាងសំខាន់ និងជាការវាស់ស្ទង់សមត្ថភាពរបស់កម្ពុជា ក្នុងដំណើរឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអន្តរជាតិធំៗចំនួន៣ នាពេលខាងមុខ។

Uploaded image


​ឯកឧត្ដម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍អន្តរជាតិធំៗទាំង៣ ដែលកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះ រួមមាន៖


​ព្រឹត្តិការណ៍កីឡាសាកលវិទ្យាល័យអាស៊ាន ឆ្នាំ២០២៨


​ព្រឹត្តិការណ៍កីឡាប៉ារ៉ាហ្គេមអាស៊ី ឆ្នាំ២០២៩


​ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០៣១

Uploaded image

​ឯកឧត្ដមរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ការរៀបចំព្រឹត្តិការណ៍អន្តរជាតិជាបន្តបន្ទាប់នេះ មិនត្រឹមតែជាការអភិវឌ្ឍវិស័យកីឡាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីសក្ដានុពល និងសមត្ថភាពដ៏រឹងមាំរបស់កម្ពុជា ក្នុងការរៀបចំការប្រកួតលំដាប់អន្តរជាតិឱ្យកាន់តែរលូន និងមានស្តង់ដារ។


​ទាក់ទិននឹងការរៀបចំកីឡាជាតិឆ្នាំនេះ លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា បានឱ្យដឹងថា ព្រឹត្តិការណ៍កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ក្រោមបុព្វបទ "កីឡាដើម្បីឯកភាពជាតិ" នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦។

Uploaded image


​ចំពោះពិធីបើកជាផ្លូវការ នឹងប្រារព្ធឡើងនាថ្ងៃទី៧ ខែវិច្ឆិកា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។


សម្រាប់ការប្រកួត គឺកីឡាជាតិមាន៣២ប្រភេទកីឡា និងកីឡាជាតិជនពិការមាន១០ប្រភេទកីឡា សរុប៣០៤វិញ្ញាសា ខណៈគ្រូបង្វឹក និងអត្តពលិកមាន៤៧៧៣នាក់។

Uploaded image

សមាសភាពប្រតិភូចូលរួមប្រកួតប្រជែងមានមកពី២៥រាជធានី ខេត្ត និង៣ក្រសួង គឺ ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ចំពោះទីតាំងប្រកួត គឺនៅរាជធានីភ្នំពេញមាន១៧ទីលាន ស្របពេលខេត្តកែប រៀបចំកីឡាទ្រីអាត្លុង ខេត្តស្វាយរៀង រៀបចំកីឡាទូកកានូ កាយ៉ាក និងខេត្តកំពង់ឆ្នាំង មានការប្រកួតទោចក្រយាន៕

អត្ថបទពាក់ព័ន្ធ

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

1 ថ្ងៃមុន

កម្ពុជាត្រៀមរៀបចំព្រឹត្តិការណ៍ប្រដាល់អន្តរជាតិ “ភិមានអាកាស KUN KHMER × FIGHT CLU...

2 ថ្ងៃមុន

ឯកឧត្ដម លី កុសល តំណាងប្រធាន NOCC ចូលរួមពិធីបិទកីឡាអាស៊ី ២០២៦

1 សប្តាហ៍មុន

ឯកឧត្ដម វ៉ាត់ ចំរើន ៖ កម្ពុជាដើរទៅមុខយ៉ាងរលូននៅ Asian Games

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
108
Germany
29
Singapore
28
United Kingdom
13
Brazil
8
France
8
China
7
Japan
5
Türkiye
3
The Netherlands
3
Indonesia
3
South Korea
3
Finland
2
Poland
2
Thailand
2
India
2
Hong Kong
2
Pakistan
1
Ecuador
1
Paraguay
1
Australia
1
Montenegro
1
Algeria
1
Uruguay
1
Ireland
1
Ghana
1
Ethiopia
1
Morocco
1
Belgium
1
Cambodia
1
Bolivia
1
Austria
1
Syria
1
Nigeria
1
សរុប
250
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន