Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ម៉ារ៉ាតុងចក្រភពអង្គរប្រកាសកាលបរិច្ឆេទថ្មី និងមានប្រធានបទ៣សំខាន់ដើម្បីស្មារតីជាតិនិយម

Published on 13-07-2025 445 មើល

Facebook Twitter or X Instagram

ដោយបានការអនុញ្ញាតពីថ្នាក់ដឹកនាំ និងការគាំទ្រពីដៃគូឧបត្ថម្ភ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុងចក្រភពអង្គរ ឆ្នាំ ២០២៥ សាជាថ្មី ដោយប្រព្រឹត្តក្រោមប្រធានបទ "រត់ដើម្បីសន្តិភាព និងភាពសុខសាន្ដរបស់ប្រជាពលរដ្ឋ"  "រត់ដើម្បីការពារបេតិកភណ្ឌមនុស្សជាតិ" និង "រត់ដើម្បីជួយដល់វីរកងទ័ព និងជនភៀសសឹក"។  

នេះបើតាមប្រសាសន៍របស់ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ 


Uploaded image


ឯកឧត្ដមអគ្គលេខាធិការបន្ថែមថា នេះជាស្មារតីស្នេហាជាតិ និងរួបរួមជាតិដើម្បីជួយដល់សមរភូមិមុខ និងអ្នកភៀសសឹកទាំងសម្ភារៈ និង ថវិកា ព្រោះទុក្ខលំបាករបស់ជាតិ គឺទុក្ខលំបាករបស់ប្រជាជនគ្រប់រូប។ នេះក៏ជាសារដើម្បីបង្ហាញបរទេសបានដឹង និងបានឃើញពីការបំផ្លិចបំផ្លាញប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌរបស់មនុស្សជាតិ ហើយក៏ជារូបភាពមួយ ដែលផ្សព្វផ្សាយទៅកាន់ពិភពលោក ដើម្បីអន្តរជាតិ មើលឃើញថា កម្ពុជា ជាប្រទេសដែលត្រូវការសន្តិភាព ។


ជាក់ស្តែង ឯកឧត្តមអគ្គលេខាធិការបញ្ជាក់ដែរថា ថវិកាទទួលបានពីព្រឹត្តិការណ៍ម៉ារ៉ាតុងចក្រភពអង្គរ ក្រៅតែពីរួមចំណែកជួយដល់កម្មវិធីសប្បុរសធម៌ និង មន្ទីរពេទ្យកុមារនានា គណៈកម្មការរៀបចំក៏នឹងចូលរួមជួយដល់វីរកងទ័ពជួរមុខ និង ពលរដ្ឋភៀសសឹកផងដែរ។ ដូច្នេះឯកឧត្តមបានជំរុញអ្នករត់ចូលរួមឱ្យបានផុសផុលមានទាំងការស្រែកនូវប្រធានបទសំខាន់ទាំង៣ ហើយគណៈកម្មការនឹងត្រៀមរៀបចំទង់ជាតិ និងបដា ជាហូរហែដើម្បីបង្ហាញទៅដល់ស្មារតីជាតិ និងអន្តរជាតិ ក្នុងន័យលើកស្ទួយដល់ស្មារតីជាតិនិយមទាំងអស់គ្នា។


សម្រាប់កាលបរិច្ឆេទថ្មីនៃការប្រកួតនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៣១ ខែសីហា ហើយគណៈកម្មការរៀបចំក៏បើកចំហរដល់មហាជន និង សិស្ស និស្សិតដែលចង់ចូលរួមអាចចុះឈ្មោះថែមទៀត។ អ្នកចូលរួមសរុបអាចមិនតិចជាង៤០០០នាក់ឡើយ។ ដូច្នេះនឹងមានការរៀបចំយ៉ាងល្អ និងប្រកបដោយសុវត្ថិភាព៕


Uploaded image


អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

4 ថ្ងៃមុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

6 ថ្ងៃមុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

1 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
215
Germany
56
France
49
Singapore
44
China
28
United Kingdom
21
Hong Kong
11
Poland
10
Japan
9
Brazil
7
Indonesia
6
The Netherlands
4
India
4
South Korea
3
Taiwan
3
Belgium
2
Switzerland
2
Argentina
2
Chile
1
Colombia
1
Saudi Arabia
1
Tunisia
1
Morocco
1
Malaysia
1
Kenya
1
Canada
1
Jamaica
1
Cambodia
1
Norway
1
សរុប
487
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន