Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

តូចឧត្តម មិនបោះបង់ចោលមហិច្ឆតាដណ្តើមយកមេដាយជូនកម្ពុជាពីការប្រកួតតេក្វាន់ដូITFជើងឯកអាស៊ីឆ្នាំ២០២៨

Published on 04-01-2026 1350 មើល

Facebook Twitter or X Instagram

ភ្នំពេញ៖ ម្ចាស់ជើងឯកមេដាយមាស ពីការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ លើវិញ្ញាសា សម្តែងមេគុននារី ។ កីឡាការិនី តូច ឧត្តម មកពីសមាគមកីឡាតេក្វាន់ដូ ITF ក្រសួងមហាផ្ទៃ បាននិងកំពុងតែដាក់ចិត្ត ខិតខំប្រឹងប្រែងហ្វឹកហាត់ ដោយចិញ្ចឹមចិត្តចង់ដណ្តើមឱ្យបានមេដាយជូន កម្ពុជា ក្នុងនាមជាកីឡាការិនីម្ចាស់ផ្ទះ នៃការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី ឆ្នាំ២០២៨ ដែលកម្ពុជាគ្រោងទទួលធ្វើជាម្ចាស់ផ្ទះ។

Uploaded image

កីឡាការិនីតេក្វាន់ដូ ITF រូបនេះ បានអះអាងថា ទោះបីបច្ចុប្បន្ននាងមានវ័យ ២៥ ឆ្នាំ ហើយនៅឆ្នាំ២០២៨ នាងមានវ័យ ២៨ ឆ្នាំទៅហើយក្តី ក៏ប៉ុន្តែនាងនូវតែជឿជាក់លើសមត្ថភាពរបស់ នាង ដ៏ដែលថានឹងដណ្តើមបាន មេដាយជូន កម្ពុជា។

Uploaded image

ខណៈបច្ចប្បន្ននាងបានប្រឹងប្រែងសម្រួចសមត្ថភាព និងទទួលបន្ថែមនៅបទពិសោធប្រកួត ទាំងលើឆាកជាតិ និងអន្តរជាតិ។ ជាមួយជំហរយ៉ាងរឹងមាំ និងការដាក់ក្តីសង្ឈឹមខ្ពស់ ឆ្ពោះទៅរកមេដាយក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី ឆ្នាំ២០២៨។ កីឡាការិនីតេក្វាន់ដូរូបនេះ បានសម្តែងនូវការដឹងគុណយ៉ាងជ្រៀលជ្រៅចំពោះ ក្រសួងមហាផ្ទៃដែលបានផ្តល់ជូននូវក្របខ័ណ្ឌជា មន្រ្តីនគរបាលជាតិ ដល់រូបនាង តាមរយៈការខិតខំប្រឹងប្រែង ប្រកួតដណ្តើមបានមេដាយជូនអង្គភាព ពីការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ។

Uploaded image

គួរឱ្យដឹងដែរថា កីឡាការិនីតេក្វាន់ដូ ITF សមាគមកីឡាតេក្វាន់ដូ ក្រសួងមហាផ្ទៃ រូបនេះ បានចូលហ្វឹកហាត់កីឡាតេក្វាន់ដូ ITF នៅក្នុងឆ្នាំ ២០១៦ ក្នុងក្លឹបមួយនៅខេត្ត កំពង់ស្ពឺ ហើយឆ្នាំ ២០១៨ បានចូលរួមជាមួយសមាគមកីឡាតេក្វាន់ដូ ក្រសួងមហាផ្ទៃ តាមរយៈការរកបានមេដាយ ជាច្រើនគ្រឿង  ពីព្រឹត្តិការណ៍ធំៗ នៅក្នុងស្រុក ។នាងក៏ទទួលបានក្របខ័ណ្ឌជា អនុសេនីយ៍ត្រី បំរើរការងារជូនអង្គភាពកីឡា នៃ ក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ ដល់បច្ចុប្បន្ន។

Uploaded image

ចាប់ពីឆ្នាំ ២០១៨ មក នាងបានចូលរួមនៅក្នុងការប្រកួតអន្តរជាតិចំនួន ២ លើក គឺលើកទី១ ជើងឯកតេក្វាន់ដូអាស៊ី នៅប្រទេសឥណ្ឌា ឆ្នាំ ២០២៤ ទទួលបានមេដាយប្រាក់ ២ និងសំរឹទ្ធ ២ គ្រឿង និងឆ្នាំ ២០២៥ បានចូលរួមការប្រកួត តេក្វាន់ដូជើងឯកអាស៊ីអាគ្នេយ៍ ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ ហើយនាង ក៏ទទួលបាន មេដាយមាស ចំនួន ៤ គ្រឿង៕

Uploaded imageUploaded image


អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

4 ថ្ងៃមុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

6 ថ្ងៃមុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

1 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
125
Germany
49
France
47
Singapore
30
China
21
United Kingdom
15
Poland
9
Japan
9
Hong Kong
7
Brazil
6
Indonesia
6
India
4
South Korea
3
Belgium
2
The Netherlands
2
Taiwan
2
Switzerland
2
Norway
1
Cambodia
1
Jamaica
1
Canada
1
Kenya
1
Malaysia
1
Morocco
1
Argentina
1
Tunisia
1
Saudi Arabia
1
សរុប
349
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន