Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

NOCC គាំទ្រការផ្តួចផ្តើមបង្កើតសហព័ន្ធជាតិកីឡា SAMBO នៅកម្ពុជា

Published on 05-02-2026 1120 មើល

Facebook Twitter or X Instagram

នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លោកបណ្ឌិត ថោង ខុន រួមជាមួយថ្នាក់ដឹកនាំ NOCC បានជួបពិភាក្សាការងារជាមួយលោក Maxim Zubachev គ្រូបង្វឹកកីឡា SAMBO កម្រិតអន្តរជាតិ និងជាតំណាងសហព័ន្ធកីឡា SAMBO អាស៊ី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនិងជំរុញការអភិវឌ្ឍកីឡា SAMBO នៅកម្ពុជា។


ក្នុងជំនួបនេះ លោក Maxim Zubachev បានស្នើសុំការគាំទ្រពី NOCC សម្រាប់ការផ្តួចផ្តើមបង្កើត “សហព័ន្ធជាតិកីឡា SAMBO” នៅកម្ពុជា ដើម្បីអភិវឌ្ឍធនធានអត្តពលិក និងបង្កើនសមត្ថភាពការហ្វឹកហាត់ឱ្យបានប្រសើរ។ លោកក៏បានបញ្ជាក់ថា សហព័ន្ធកីឡា SAMBO អាស៊ី និងសហព័ន្ធកីឡា SAMBO អន្តរជាតិ (FIAS) នឹងត្រៀមគាំទ្រកម្ពុជាលើការបញ្ជូនគ្រូបង្វឹកកម្រិតអន្តរជាតិមកបណ្តុះបណ្តាលក្នុងប្រទេស និងការឧបត្ថម្ភសម្ភារហ្វឹកហាត់ដែលចាំបាច់ផងដែរ។

Uploaded image

ជាការឆ្លើយតប លោកបណ្ឌិត ថោង ខុន បានសម្តែងការគាំទ្រចំពោះការផ្តួចផ្តើមបង្កើតសហព័ន្ធជាតិកីឡា SAMBO ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាយុទ្ធគុននៅកម្ពុជា។ លោកបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះស្របទៅនឹងអនុស្សរណៈយោគយល់គ្នា (MoU) រវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងគណៈកម្មាធិការអូឡាំពិករុស្ស៊ី ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០២៥ កន្លងទៅ។ លោកក៏សង្ឃឹមជឿជាក់ថា ការផ្តួចផ្តើមនេះនឹងរួមចំណែកជំរុញការអភិវឌ្ឍកីឡាយុទ្ធគុនកម្ពុជា ឈានទៅដណ្តើមមេដាយជូនជាតិនៅក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិ នាពេលអនាគត។

Uploaded image

គួរបញ្ជាក់ផងដែរថា SAMBO ជាយុទ្ធគុនការពារខ្លួន ដែលមានដើមកំណើតនៅឆ្នាំ១៩៣៨ នៅសហភាពសូវៀត (បច្ចុប្បន្នប្រទេសរុស្ស៊ី)។ សហព័ន្ធកីឡា SAMBO អន្តរជាតិ (FIAS) ទទួលបានការទទួលស្គាល់ពេញលេញពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) និងក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) ហើយបច្ចុប្បន្ន FIAS មានសហព័ន្ធជាតិជាសមាជិកចំនួន ១០៦ ប្រទេស ក្នុងនោះកីឡា SAMBO ក៏ត្រូវបានដាក់បញ្ចូលនៅក្នុងព្រឹត្តិការណ៍មួយចំនួនក្រោមក្របខ័ណ្ឌ OCA រួមមាន Asian Indoor & Martial Arts Games និង Asian Beach Games ហើយធ្លាប់បញ្ចូលនៅក្នុងកម្មវិធី Asian Games ផងដែរ។ ជាមួយគ្នានេះ កីឡា SAMBO ក៏ត្រូវបាន OCA សម្រេចដាក់បញ្ចូលក្នុងការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នៅប្រទេសអ៊ូសបេគីស្ថាន ផងដែរ។

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

4 ថ្ងៃមុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

6 ថ្ងៃមុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

1 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
83
Germany
42
France
39
China
18
Singapore
17
United Kingdom
9
Japan
9
Poland
7
Hong Kong
5
Indonesia
5
India
4
Brazil
3
South Korea
3
The Netherlands
2
Morocco
1
Malaysia
1
Kenya
1
Canada
1
Jamaica
1
Taiwan
1
Cambodia
1
Norway
1
Belgium
1
សរុប
255
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន