Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

កីឡាករ កីឡាការិនី២០០នាក់មកពី៩ប្រទេសនឹងចូលរួមជិះកង់ពីភ្នំពេញទៅសៀមរាប ដើម្បីប្រមូលថវិកាជូនមន្ទីរកុមារអង្គរ

Published on 30-05-2026 2307 មើល

Facebook Twitter or X Instagram

ព្រឹត្តិការណ៍ជិះកង់ដើម្បីទាំងអស់គ្នា លើកទី៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ជិះកង់ដើម្បីកុមារកម្ពុជាអបអរទិវាជិះកង់ពិភពលោក និងទិវាកុមារអន្តរជាតិ» ដែលបានចេញដំណើរនៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៦ ចម្ងាយ ៣១០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញឆ្ពោះទៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ក្រោមជំនួយឧបត្ថម្ភគាំទ្រដោយ សម្ព័ន្ធកីឡាទោចក្រយានអន្តរជាតិ (UCI) បានបិទបញ្ចប់ដោយជោគជ័យ និងប្រកបដោយភាពសប្បាយរីករាយ។

Uploaded image

លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជា បានគូសបញ្ជាក់ថា ចំនួនអ្នកជិះកង់ចុះឈ្មោះចូលរួម ១៨០នាក់នេះ ប៉ុន្តែសម្រាប់អ្នកត្រៀមចូលរួមជិះកង់ ដោយមិនបានចុះអាចសរុបឡើងដល់ជាង៥០០នាក់ ដោយពួកគាត់ជិះកង់អមដំណើរ និងជូនដំណើរតាមផ្លូវកាត់ទីតាំងខេត្តរបស់គាត់។ ចំណែកខេត្តដែលមានអ្នកចូលរួមជិះកង់អមដំណើរច្រើនជាងគេ គឺសៀមរាប ហើយនៅក្នុងថ្ងៃដដែលសរុបចំនួនកីឡាករចូលរួមសរុបមានចំនួនជាង៥០០នាក់។

Uploaded image

លោកអគ្គលេខាធិការ សង្កត់ធ្ងន់ថា នេះជាឆ្នាំទី៣ ហើយដែលសហព័ន្ធកីឡាទោចក្រយានកម្ពុជាបានរៀបចំព្រឹត្តិការណ៍ជិះកង់បែបនេះ ដើម្បីសប្បុរសធម៌ ដោយជិះកង់ពីភ្នំពេញទៅខេត្តសៀមរាប។ 

Uploaded image

ចំពោះគោលបំណងចម្បងនៃការរៀបចំព្រឹត្តិការណ៍ជិះកង់ ដើម្បីទាំងអស់គ្នានេះគឺធ្វើឡើងដើម្បីអបអរសាទរទិវាជិះកង់ពិភពលោក (World Bicycle Day 3 June ) និងទិវាកុមារអន្តរជាតិ (International Children Day 1 june) និងការជិះកង់ដើម្បីសហគមន៍ ជួយរៃអង្គាស និងកៀរគរថវិកា សម្ភារៈជួយដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ព្រមទាំងបន្តបំផុសការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយជូនដល់កីឡាករ កីឡាការិនី និងមហាជនឱ្យចូលរួមលេងកីឡាជិះកង់ ដើម្បីសុខភាព មិត្តភាព សាមគ្គីភាពកាន់តែល្អប្រសើរឡើងបន្ថែមទៀត។

Uploaded image

តាមរយៈការរៀបចំនេះ សហព័ន្ធចង់ឱ្យក្រុមជិះកង់នៅខេត្តបានចូលរួមសហការគ្នា ក្នុងដំណើរជិះកង់កម្សាន្ត ដើម្បីគោលដៅសប្បុរសធម៌ និងការជិះកង់ចម្ងាយឆ្ងាយទៅកាន់ខេត្តសៀមរាប ក៏ដូចជាគោលដៅរួមចំណែកដល់ការផ្សព្វផ្សាយវិស័យកីឡាជិះកង់ និងវិស័យទេសចរណ៍នៅខេត្តសៀមរាបផងដែរ។ 

Uploaded image

សហព័ន្ធកីឡាទោចក្រយាន្ដកម្ពុជាចាត់ទុកថា ព្រឹត្តិការណ៍ជិះកង់ដ៏ធំ ប្រចាំឆ្នាំនេះ គឺដើម្បីរួមចំណែកដល់កិច្ចការសប្បុរសធម៌ ក៏ដូចជាលើកស្ទួយដល់កីឡាទោចក្រយានកម្ពុជាមានសកម្មភាពកាន់តែផុសផុលឡើងបន្ថែមទៀត៕

Uploaded image


អត្ថបទពាក់ព័ន្ធ

Daiichi Junior Cup 2026 បណ្តុះគ្រាប់ពូជបាល់ទាត់វ័យក្មេង ឆ្ពោះទៅកាន់ស្តង់ដារថ្មី

34 នាទីមុន

កីឡាករកីឡាការិនី Pickleball លំដាប់ពិភពលោកមកពីជាង២០ប្រទេសចូលរួមការប្រកួតអន្តរជាតិ...

21 ម៉ោងមុន

លោក គង់ ចាន់ធីណា អរគុណអ្នកគាំទ្រ ក្រោយហាប់គីដូកម្ពុជាឈ្នះមេដាយ ៣៥គ្រឿង

6 ថ្ងៃមុន

ឯកឧត្តម វ៉ាត់ ចំរើន ចូលរួមពិធីក្រុងពាលីសាងសង់ពហុកីឡដ្ឋានថ្មី ខេត្តស្វាយរៀង

6 ថ្ងៃមុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
412
Singapore
53
Germany
40
France
32
China
31
United Kingdom
22
Cambodia
13
The Netherlands
10
South Korea
7
Japan
5
Indonesia
5
Australia
5
Hong Kong
5
Finland
4
Sweden
4
Canada
3
Spain
3
Bangladesh
3
South Africa
2
Ireland
2
Brazil
2
Russia
2
New Zealand
2
Norway
2
Taiwan
1
Turkey
1
Malaysia
1
Togo
1
Belgium
1
Vietnam
1
Mexico
1
Trinidad and Tobago
1
Thailand
1
Tunisia
1
សរុប
686
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.