Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

កម្ពុជាប្រកាសបើកដំណើរការជាផ្លូវការសហព័ន្ធកីឡាសាំបូ

Published on 01-07-2026 52 មើល

Facebook Twitter or X Instagram

សហព័ន្ធកីឡាថ្មីមួយទៀតនៅកម្ពុជា គឺសហព័ន្ធកីឡាសាំបូកម្ពុជា ត្រូវបានប្រកាសដំណើរការជាផ្លូវការសម្រាប់អាណត្តិទី១ ឆ្នាំ ២០២៦-២០៣០ នៅព្រឹកថ្ងៃពុធ ទី១ ខែកក្កដា ឆ្នាំ២០២៦នេះ។ 


ក្នុងមហាសន្និបាតអាណត្តិទី១នៅឯស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាសាំបូកម្ពុជា មានប្រសាសន៍ថា ក្រោយទទួលអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន និងក្រោមការចង្អុលបង្ហាញផ្ទាល់ពី ឯកឧត្តម វ៉ាត់ ចំរើន ក្រុមការងាររៀបចំបង្កើតសហព័ន្ធកីឡាសាំបូកម្ពុជាបានសហការជាមួយសហព័ន្ធកីឡាសាំបូអន្តរជាតិ តាមរយៈលោក Maxim គ្រូបង្វឹកសាំបូអន្តរជាតិ ក្នុងការរៀបចំបំពេញនូវលក្ខខណ្ឌ និងគោលការណ៍តម្រូវផ្សេងៗ ដើម្បីឈានទៅស្នើសុំការទទួលស្គាល់ជាផ្លូវការពីក្រសួងអប់រំ យុវជន និងកីឡា និង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ជាលទ្ធផល សហព័ន្ធបានសហការជាមួយបណ្តាក្លឹប-សហព័ន្ធកីឡាយុទ្ធគុននៅកម្ពុជា បង្កើតបានក្លឹបកីឡាសំាបូជាសមាជិកចំនួន ៦ក្លឹប ដែលជាលក្ខខណ្ឌតម្រូវមួយរបស់ក្រសួងអប់រំ យុវជន និងកីឡាក្នុងការបង្កើតសហព័ន្ធកីឡាជាតិថ្មីនៅកម្ពុជា។ 

Uploaded image

ឯកឧត្ដម ប៊ុយ សោភ័ណ្ឌ បន្តថា បើទោះបីជាមហាសន្និបាតនាពេលនេះ ជាការបង្កើតសហព័ន្ធកីឡាសាំបូកម្ពុជា សម្រាប់អាណត្តិដំបូងក៏ពិតមែន ប៉ុន្តែកីឡាសាំបូមានប្រវត្តិ និងមាន 

មូលដ្ឋានគ្រឹះនៅកម្ពុជាតាំងពីយូណាស់មកហើយ ក្នុងនោះ ឯកឧត្តម វ៉ាត់ ចំរើន ក៏ជាអតីតកីឡាករសាំបូដ៏ឆ្នើមមួយរូប ធ្លាប់បានហ្វឹកហាត់កីឡាសាំបូជាមួយគ្រូបង្វឹកអន្តរជាតិ និងចូលរួមប្រកួតនៅសហភាពសូវៀត ឆ្នាំ១៩៨៩ ផងដែរ។ ជាទិសដៅបន្ទាប់ ក្រុមការងារនឹងបន្តរៀបចំបែបបទ និងនីតិវិធីបន្ត ដើម្បីស្នើសុំទទួលស្គាល់ជាផ្លូវការពីក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បន្ទាប់ពីបញ្ចប់មហាសន្និបាត សហព័ន្ធកីឡាសាំបូកម្ពុជា អាណត្តិទី១ និងរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍកីឡាសាំបូ អាណត្តិទី១ ដើម្បីស្វែងរកឧត្តមភាពកីឡាសាំបូលើឆាកអន្តរជាតិ នាពេលអនាគត។

Uploaded image

ឯកឧត្ដមបណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា សម្រាប់ការរៀបចំមហាសន្និបាតបង្កើតសហព័ន្ធកីឡាសាំបូកម្ពុជា អាណត្តិទី១ នាពេលនេះ   គឺស្របតាមការចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង

គណៈកម្មាធិការអូឡាំពិករុស្សី លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍកីឡា និងចលនាអូឡាំពិក ពិសេសជាមួយនឹងទំនាក់ទំនងយ៉ាងស្អិតរមួតរវាងកម្ពុជា-រុស្សី ដែលមានរយៈពេល ៧០ឆ្នាំមកហើយ។ ក្នុងនោះ ក៏មានការជួបពិភាក្សាការងារជាមួយ លោក Suresh Gopi និង លោក Maxim តំណាងសហព័ន្ធកីឡាសាំបូអន្តរជាតិ “FIAS” ចំនួន ២លើកមកហើយ ក្នុងការរៀបចំរចនាសម្ព័ន្ធដឹកនាំ និងបំពេញលក្ខខណ្ឌតម្រូវផ្សេងៗ ស្របតាមធម្មនុញ្ញរបស់សហព័ន្ធកីឡាសាំបូអន្តរជាតិ, គោលការណ៍ក្រសួងអប់រំ យុវជន និងកីឡា និងគោលការណ៍ចលនាអូឡាំពិកកម្ពុជា។  

Uploaded image

ឯកឧត្ដម ថោង ខុន សង្កត់ធ្ងន់ដែរថា សំាបូ គឺជាកីឡាប្រយុទ្ធ និងសិល្បៈការពារខ្លួនត្រូវបានបង្កើតជាផ្លូវការនៅឆ្នាំ១៩៣៨ ដែលដឹកនាំដោយសហព័ន្ធសំាបូអន្តរជាតិ “FIAS” និងទទួលស្គាល់ដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ “IOC” នៅឆ្នាំ២០២១។ ជាមួយគ្នានេះ កីឡាសំាបូត្រូវបានបញ្ចូលជាកីឡាមួយដែលទទួលការគាំទ្រពី ក្រុមប្រឹក្សាអូឡាំពិកអាស៊ី “OCA” នៅឆ្នាំ ២០១៤ ហើយកីឡានេះបានបញ្ចូលក្នុងព្រឹត្តិការណ៍អាស៊ីជាច្រើន ដូចជា Asian Beach Games, Asian Indoor and Martial Arts Games និង Asian Youth Games ក្នុងនោះ OCA ក៏ត្រៀមបញ្ចូលសាំបូក្នុងការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នៅប្រទេសអ៊ូសបេគីស្ថាន ផងដែរ។ 


សម្រាប់សមាសភាពគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាសាំបូកម្ពុជា ក្នុងអាណត្តិទី១ ឆ្នាំ២០២៦-២០៣០ ជាផ្លូវការ មាន  ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធាន ឯកឧត្តម វ៉ាត់ ចំរើន អនុប្រធាន អមដោយអនុប្រធាន៤រូបទៀត។ ឯកឧត្តម ប៊ុយ សុភ័ណ្ឌ  អគ្គលេខាធិការ និង លោក ជា លីម៉ីញ អគ្គលេខាធិការរង។ ទន្ទឹមនឹងនេះ កញ្ញា ទិព្វ ទេពី ជាអគ្គហេរញ្ញិក អមដោយសមាជិក៣រូបទៀត៕

អត្ថបទពាក់ព័ន្ធ

ឯកឧត្តមបណ្ឌិត ថោង ខុន ផ្ដល់អនុសាសន៍ឲ្យថ្នាក់ដឹកនាំសមាគមមូលនិធិអភិរក្សដំរីខ្មែរ រ...

12 ម៉ោងមុន

អបអរសាទរ! មន្ត្រីNOCC ដណ្ដើមបានចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតបច្ចេកទេសសង្គ្រោះ...

1 ថ្ងៃមុន

ក្រុមប្រតិភូកីឡាកម្ពុជា ៧រូប វិលត្រឡប់ពីប្រទេសចិនដោយជោគជ័យ ក្រោយបញ្ចប់វគ្គបណ្តុះ...

1 ថ្ងៃមុន

៨០០នាក់ ចូលរួមអបអរសាទរខួបលើកទី១៣២ នៃ ទិវាអូឡាំពិក

2 ថ្ងៃមុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
20
Germany
16
Singapore
13
Argentina
2
Cambodia
2
Ecuador
2
Vietnam
1
France
1
Mali
1
Bosnia and Herzegovina
1
Nepal
1
Norway
1
Guyana
1
China
1
Indonesia
1
Colombia
1
India
1
Sweden
1
សរុប
67
© Olympics Cambodia. All rights reserved.