Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ការរួមចំណែកពី Sunway ក្នុងព្រឹត្តិការណ៍វ៉ូវីណាមជើងឯកអាស៊ីនៅកម្ពុជា ជួយជំរុញទាំងកីឡា និង ទេសចរណ៍ជាតិ

Published on 02-07-2026 1184 មើល

Facebook Twitter or X Instagram

សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានចាត់ទុកការចូលរួមឧបត្ថម្ភជ្រោមជ្រែងពីដៃគូនានាដល់ព្រឹត្តិការណ៍កីឡាវ៉ូវីណាមជើងឯកអាស៊ី ឆ្នាំ២០២៦ នៅកម្ពុជា គឺជាការរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍកីឡាជាតិ។ នេះជាការលើកឡើងរបស់ឯកឧត្ដម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា។
Uploaded imageថ្នាក់ដឹកនាំសហព័ន្ធមានប្រសាសន៍បែបនេះក្នុងឱកាសចុះ MoU ជាមួយសណ្ឋាគារ Sunway Hotel ដែលបានចូលរួមចំណែកឧបត្ថម្ភការស្នាក់នៅដល់មន្ត្រីបច្ចេកទេស ប្រតិភូ និងអត្តពលិកដែលនឹងចូលរួមព្រឹត្តិការណ៍កីឡាវ៉ូវីណាមជើងឯកអាស៊ី ឆ្នាំ២០២៦ នៅកម្ពុជាដែលនឹងប្រព្រឹត្តទៅនាពហុកីឡដ្ឋានជាតិអូឡាំពិកអំឡុងខែវិច្ឆិកា ខាងមុខ។
Uploaded imageទន្ទឹមនឹងនេះ ឯកឧត្ដម អ៊ូ រតនា សង្កត់ធ្ងន់ថា សណ្ឋាគារ Sunway ក៏ស្ថិតក្នុងភូមិសាស្ត្រដ៏អំណោយផលសម្រាប់ផ្សព្វផ្សាយសក្ដានុពលទេសចរណ៍ជាតិ ព្រោះស្ថិតនៅជាប់រមណីយដ្ឋានជាតិវត្តភ្នំ និងជិតផ្លូវថ្មើរជើង ដែលប្រតិភូ និងអត្តពលិកអន្តរជាតិអាចទៅកម្សាន្ដស្វែងយល់ពីអរិយធម៌ វប្បធម៌ខ្មែរ ពេលពួកគេសម្រាកពីការប្រកួត។
ក្រៅតែពីទីតាំងស្នាក់នៅ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាក៏ទទួលបាននូវការចូលរួមជ្រោមជ្រែងពីដៃគូជាសម្ភារៈ ឯកសណ្ឋាន និង ចំណីអាហារ ផងដែរ។
Uploaded imageជុំវិញព្រឹត្តិការណ៍កីឡាវ៉ូវីណាមជើងឯកអាស៊ី ឆ្នាំ២០២៦ ប្រមុខសហព័ន្ធដដែលថ្លែងថា នឹងមានប្រទេសចូលរួមមិនក្រោម២០ឡើយ ខណៈការបើកឱ្យចុះឈ្មោះនៅមានសុពលភាពរហូតដល់ដំណាច់ខែសីហា ឆ្នាំ២០២៦។ សម្រាប់វិញ្ញាសាមានចំនួន៥៥ និងបែងចែកជាកម្រិតយុវជន និង អាយុក្រោម១៨ឆ្នាំ។ ចំណែកអត្តពលិកកម្ពុជាដែលត្រៀមប្រកួតប្រជែងយកមេដាយមានជាង៤០រូប ហើយផ្ដោតសំខាន់លើការសម្រួចសមត្ថភាពយុវជនទៀតផង៕

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

4 ថ្ងៃមុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

6 ថ្ងៃមុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

1 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
39
France
34
Germany
28
China
18
Singapore
7
United Kingdom
6
Poland
5
Hong Kong
3
The Netherlands
2
South Korea
2
Brazil
1
India
1
Belgium
1
Japan
1
Indonesia
1
សរុប
149
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន